ព័ត៌មានជាតិ
អាជ្ញាធរខណ្ឌទួលគោកចុះកាយសំរាមតាមមាត់លូទាំងយប់ ខណៈភ្លៀងធ្លាក់ខ្លាំងលិចផ្លូវមួយចំនួន
ក្រោយពេលភ្លៀងធ្លាក់យ៉ាងខ្លាំង កាលពីរាត្រីថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២២ បានធ្វើអោយតំបន់មួយចំនួននៅក្នុងមូលដ្ឋានខណ្ឌទួលគោកបានទទួលរងការលិចលង់។
ដើម្បីដោះស្រាយការលិចលង់នេះ លោកជា ពិសី អភិបាលខណ្ឌទួលគោក បានដឹកនាំកម្លាំងសណ្តាប់ធ្នាប់ ភ្នាក់ងារអនាម័យ និងកម្លាំងប្រជាការពារសង្កាត់ កំពុងចុះកាយសំរាមនៅតាមមាត់លូ ភ្លាមៗដែរ។
មន្ត្រីរដ្ឋបាលខណ្ឌទួលគោកបានអោយដឹងថា ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២២ នៅក្នុងភូមិសាស្រ្តខណ្ឌទួលគោក មានស្ថានភាពភ្លៀងធ្លាក់ខ្លាំងបង្កអោយមានការជន់លិចតាមបណ្តាផ្លូវមួយចំនួន ផ្លូវលេខ២៣០ ផ្លូវលេខ១១២ ផ្លូវលេខ១២៨ ផ្លូវលេខ២១៥(នេរុហ៍) ផ្លូវលេខ១៨២(២១៥-២៤៥)។ ក្រោមការដឹកនាំបញ្ជាពី លោកជា ពិសី អភិបាលខណ្ឌទួលគោក កម្លាំងសណ្តាប់ធ្នាប់ ភ្នាក់ងារអនាម័យ និងកម្លាំងប្រជាការពារសង្កាត់ កំពុងចុះកាយសម្រាមតាមមាត់លូ រហូតទឹកបានស្រកអស់ពីលើផ្លូវ៕
អត្ថបទ៖ ស្រីរ័ត្ន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ប៉ូលិសថៃ រកឃើញហើយ! មូលហេតុនាំឲ្យឆេះរថយន្តដឹកសិស្ស
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
អ្នកឧតុនិយមអាមេរិក ស្រក់ទឹកភ្នែក ពេលដឹងថា Milton ក្លាយជា «ព្យុះសង្ឃរាបិសាច» សាហាវបំផុត
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
គួរឲ្យរន្ធត់ ពេលទូរទស្សន៍អាមេរិក ចេញវីដេអូ ព្យាករអំពីឥទ្ធិពលរបស់មហាព្យុះសង្ឃរា Milton
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
Miss Grand International បាន Unfollow គណនី Instagram ពេជ្រ វត្តីសារ៉ាវឌ្ឍី
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
អ្នកគ្រូហុងស៊ុយ ណាលី ថាបវរកញ្ញាថៃសមបាន ពានរង្វាន់ មាយាដកខ្ញី
-
ចរាចរណ៍៥ ថ្ងៃ ago
រថយន្ដកាមរីឆ្លាមបើកធ្លាក់ប្រឡាយ ខណៈភ្លៀងខ្លាំងលិចផ្លូវ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
យុវជន ៣ នាក់ បាត់បង់ជីវិតដោយសារលង់ទឹក
-
ព័ត៌មានជាតិ១ ថ្ងៃ ago
អភិបាលក្រុង-ស្រុក២រូប ត្រូវសម្ដេចធិបតីដកតំណែង ព្រោះប្រើអំណាចប៉ះពាល់ពលរដ្ឋ និងយកប្រាក់សូកប៉ាន់ ដើម្បីតំណែង