Connect with us

នយោបាយ

មន្ត្រីគណបក្សប្រជាជនកម្ពុជា គ្រប់រាជធានី-ខេត្ត កំពុងប្រជុំដាក់ផែនការឃោសនាបោះឆ្នោតហើយ

បានផុស

នៅ

មន្ត្រីរបស់គណបក្សប្រជាជនកម្ពុជា នៅគ្រប់រាជធានី-ខេត្តទូទាំងប្រទេស បា​ននិងកំពុងជួបប្រជុំពិភា​ក្សាអំពីផែនការឃោសនាបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី ៥ ដែលនឹងចាប់ផ្ដើមនាចុងសប្ដាហ៍នេះហើយ។ នេះបើតាមការឲ្យដឹងពីអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា មានប្រសាសន៍ប្រាប់កម្ពុជាថ្មី នៅរសៀលថ្ងៃទី ១៨ ខែឧសភានេះថា សម្រាប់ការឃោសនាបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី ៥នេះ មន្ត្រីរបស់គណបក្សប្រជាជនកម្ពុជា នៅតាមបណ្ដារាជធានី-ខេត្ត ក្រុង ស្រុក ខណ្ឌ បាននិងកំពុងជួបប្រជុំដាក់ផែនការហើយ។ នៅពេលដល់ថ្ងៃ គឺសមាជិក-សមាជិកា របស់គណបក្សប្រជាជនកម្ពុជា នឹងចាប់ផ្ដើមឃោសនាតែម្ដង។

លោកថា «គណបក្សខេត្ត គ្រប់ខេត្ត គេកំពុងតែប្រជុំ ថ្នាក់ស្រុក ថ្នាក់ឃុំ ដើម្បីណែនាំអំពីដំណើរការយុទ្ធនាការឃោសនាបោះឆ្នោតហ្នឹងឯង ឥឡូវយើងនៅសល់ប៉ុន្មានថ្ងៃទៀតមិនទាន់ដល់ អញ្ចឹងគេប្រជុំឲ្យហើយ បន្ទាប់មកពីថ្ងៃទី ២១ ទៅគេអនុវត្តគោលការណ៍ហ្នឹងហើយ»។

អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានឲ្យដឹងបន្តថា សម្រាប់ការឃោសនាបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់នេះ គឺគណបក្សប្រជាជនកម្ពុជា ប្រគល់ភារកិច្ចនេះឲ្យក្រុមការងារប្រចាំស្រុកនីមួយៗ ជាអ្នកអនុវត្ត ដែលដឹកនាំដោយប្រធានក្រុមការងារ ចុះជួយស្រុកនោះតែម្ដង។

លោក សុខ ឥសាន បានបញ្ជាក់ថា «អត់ទេពីព្រោះការបោះឆ្នោត គឺការបោះឆ្នោតឃុំ-សង្កាត់ ចឹងទេប្រគល់ការងារឲ្យក្រុមការងារ នៅតាមស្រុកហ្នឹងធ្វើ ដើម្បីប្រមូលផ្ដុំឃុំគ្រប់ឃុំនៅក្នុងស្រុកហ្នឹងមកណែនាំ ហើយហែរក្បួនចេញទៅតាមឃុំនីមួយៗ»។

លោកបញ្ជាក់ទៀតថា នៅក្នុងយុទ្ធនាការឃោសនាបោះឆ្នោតនេះ មានការចូលរួមពីសមាជិក-សមា​ជិកាច្រើន ឬតិច អាស្រ័យលើការចាត់ចែង របស់ក្រុមការងារស្រុកនីមួយៗ។ សម្រាប់អ្នកចូលរួមឃោស​នាបោះឆ្នោត នឹងត្រូវគោរពតាមការណែនាំរបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ដើម្បីបង្ការទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ ហើយក៏ត្រូវគោរពតាមសេចក្ដីណែនាំរបស់ គ.ជ.ប ផងដែរ។

សូមជម្រាបថា ការឃោសនាបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី ៥ នឹងត្រូវធ្វើឡើងចាប់ពីថ្ងៃទី ២១ ខែឧសភា ដល់ថ្ងៃទី ៣ ខែមិថុនា ឆ្នាំ ២០២២។ ចំណែកឯការបោះឆ្នោត នឹងត្រូវធ្វើឡើងនៅថ្ងៃទី ៥ ខែមិថុនា ឆ្នាំ ២០២២ ដោយមានគណបក្សនយោបាយចំនួន ១៧ បានដាក់បេក្ខជនឈរឈ្មោះ ចូលរួមប្រកួតប្រជែង៕

អត្ថបទ៖ ឃួន សុភ័ក្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៩ នាទីutes មុន

អាមេរិក កំណត់​ថ្ងៃ​​ដក​ខ្លួន​ចេញ​ពី​អង្គការ​សុខភាព​ពិភពលោកជា​ផ្លូវការ

ព័ត៌មានជាតិ១២ នាទីutes មុន

អ្នកលក់ដើមផ្កាអង្គាសីល​​នៅក្រុង​បាត់ដំបង​ឆ្នាំនេះ ព្រួយបារម្ភខ្លាចផ្ការីកមិន​ទាន់ថ្ងៃចូលឆ្នាំចិន

កីឡា១២ នាទីutes មុន

លោក ខូវ ឆាយ កំពុង​សិក្សា​ពី​ករណី​កីឡាករឈ្នះ​ក្នុង​ទឹក១ អាចប្រកួត​សប្តាហ៍បន្ទាប់

ព័ត៌មានជាតិ១៤ នាទីutes មុន

ក្រសួងអប់រំ និងអង្គការ Save The Children ធ្វើទស្សនកិច្ចសិក្សានៅតាមសាលា ដើម្បីលុបបំបាត់អំពើហិង្សាលើកុមារក្នុងសាលារៀន

សេដ្ឋកិច្ច២២ នាទីutes មុន

កម្ពុជាសម្រេចបានផលិតកម្មជលផលជិត ១ លានតោន នៅឆ្នាំ ២០២៤

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង 

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

វៀតណាម បំបែក​សម្បុក​​ក្រុម​លាង​លុយ​កខ្វក់​ ក្នុង​ទំហំទឹកប្រាក់ ១,២​ពាន់​លាន​ដុល្លារ

សន្តិសុខសង្គម២០ ម៉ោង មុន

អ្នកនាំពាក្យ៖ ករណីពលរដ្ឋទៅទទួលអំណោយនៅ​មុខភូមិគ្រឹះអ្នកឧកញ៉ា សុខ គង់ ស្លាប់៤នាក់ ខណៈ៥នាក់ទៀតកំពុងសង្គ្រោះ

ព័ត៌មានជាតិ១៧ ម៉ោង មុន

គាំទ្រភ្លូកទឹកភ្លូកដី! សំបុត្រទស្សនាទស្សនីយភាព «ល្ខោនបាមោជ្ជទ័យ» រឿងកុលាបប៉ៃលិន ទាំង ៤ថ្ងៃ លក់អស់ហើយ

Sokha Hotels

ព័ត៌មានពេញនិយម