ចរាចរណ៍
សមត្ថកិច្ចស្រុកពួក ឃាត់ខ្លួនម្ចាស់គោយន្តដឹកថ្ម១គ្រឿងករណីបើកបុករោងជួសជុលម៉ូតូបណ្តាលឲ្យបុរសម្នាក់ស្លាប់
សៀមរាប ៖ គោយន្តដឹកថ្ម បុករោងជាងជួសជុលម៉ូតូបណ្ដាលឲ្យបុរសម្នាក់ស្លាប់នៅនឹងកន្លែងយ៉ាងអាណោចអាធ័ម។ ឯជនបង្កត្រូវសមត្ថកិច្ចឃាត់ខ្លួន។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ៩និង០០នាទីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២២ ស្ថិតនៅចំណុចខាងជើង កែងឈូកចម្ងាយ១៥ម៉ែត្រ ក្នុងភូមិឈូ ឃុំត្រីញ័រ ស្រុកពួក ខេត្តសៀមរាប។

សមត្ថកិច្ចបានឲ្យដឹងថា មានករណីគ្រោះថ្នាក់ចរាចរណ៍មួយរវាងគោយន្តកែច្នៃ ពណ៌ខៀវ បើកបរដោយឈ្មោះ សំ ពេក ភេទប្រុស អាយុ ៣៧ឆ្នាំ នៅភូមិបត់ ឃុំដូនពេង ស្រុកអង្គរជុំ ខេត្តសៀមរាប មុខរបរ គ្រូបង្រៀន បើកបុក មនុស្សកំពុងអង្គុយធ្វើម៉ូតូឈ្មោះ ហេង ហ៊ុនលី ភេទប្រុស អាយុ៣៤ឆ្នាំ រស់នៅភូមិឈូក ឃុំត្រីញ័រ ស្រុកពួក ខេត្តសៀមរាប មុខរបរ កសិករ (ស្លាប់)។ ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើបណ្ដាលឲ្យឈ្មោះ ហេង ហ៊ុនលី ភេទប្រុស (ស្លាប់)។ ខូចខាត: ម៉ូតូ ០២គ្រឿង ធ្ងន់។ សមត្ថកិច្ចបញ្ជាក់ថា មូលហេតុ នៃការគ្រោះថ្នាក់ចរាចរណ៍នេះគឺបណ្ដាលមកពីម្ចាស់គោយន្តកែច្នៃ បើកបរខ្វះការប្រុងប្រយ័ត្ន។ សាកសពជនរងបានប្រគល់ឲ្យក្រុមគ្រួសារសពធ្វើបុណ្យតាមប្រពៃណី។រីឯជនបង្កត្រូវបានកម្លាំងនគរបាលជំនាញនៃស្រុកពួក រៀបចំសំណុំរឿងបញ្ជូនមកការិយាល័យជំនាញដើម្បីចាត់ការទៅតាមផ្លូវច្បាប់៕
ដោយ ៖ កុសល


-
សន្តិសុខសង្គម១៨ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១៨ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច