ចរាចរណ៍
បើកបរលឿនពេកជ្រុលធ្លាក់ផ្លូវទៅបុកដើមឈើបណ្ដាលឲ្យ មនុស្ស២នាក់ស្លាប់ និងរងរបួសធ្ងន់ម្នាក់
កំពង់ស្ពឺ ៖ បុរសម្នាក់បានបើកម៉ូតូហុងដាសេ១២៥ ស៊េរីឆ្នាំ២០១៦ ពាក់ស្លាកលេខ កំពង់ស្ពឺ1D-9311ជិះគ្នា៣នាក់ ក្នុងល្បឿនលឿនជ្រុលទៅបុកដើមឈើ បណ្ដាលឲ្យមនុស្ស២នាក់ស្លាប់ និងរងរបួសធ្ងន់ម្នាក់។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងនាថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង ០៩ និង៣០នាទីព្រឹក នៅផ្លូវក្រាលកៅស៊ូលេខ៤៦ ត្រង់ចំណុចភូមិថ្មី ឃុំ ចំបក់ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។
តាមប្រភពព័ត៌មានបានឲ្យដឹងថា ម៉ូតូជនរងគ្រោះខាងលើនេះ បើកបរដោយឈ្មោះ ខន សុវិបុល ភេទប្រុស អាយុ១៤ឆ្នាំ រស់នៅភូមិរលាំងសង្កែរ សង្កាត់សុព័រទេព ក្រុងច្បារមន ខេត្តកំពង់ស្ពឺ អ្នកជិះពីក្រោយ០២នាក់ ដោយម្នាក់ ឈ្មោះ ផន លីសីហា ភេទប្រុស អាយុ១៤ឆ្នាំ រស់នៅភូមិសំណង់ សង្កាត់រការធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ និងម្នាក់ទៀតឈ្មោះ សៀវ សុខជា ភេទប្រុស អាយុ១៥ឆ្នាំ រស់នៅភូមិរលាំងសង្កែ សង្កាត់រការធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។
ប្រភពដដែលបានបន្តថា ជនរងគ្រោះបើកបរពីទិសខាងកើតទៅលិច បើកបរក្នុងល្បឿនលឿនលុះពេលមកដល់ចំណុចខាងលើ បានជ្រុលធ្លាក់ផ្លូវម្ខាងទៅបុកនឹងដើមឈើ បណ្តាលឲ្យស្លាប់មនុស្ស២នាក់ និងម្នាក់រងរបួសធ្ងន់។
ក្រោយកើតឡើងជនរងគ្រោះត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់ ចំណែកសពជនរងគ្រោះទាំង០២នាក់ខាងលើ ត្រូវសមត្ថកិច្ចប្រគល់ជូនក្រុមគ្រួសារ ដឹកយកទៅធ្វើបុណ្យទៅតាមប្រពៃណី។ រីឯ វត្ថុតាងបានប្រគល់ជូនក្រុមគ្រួសារដើមវិញ៕
កែសម្រួលដោយ ៖ នាគព័ន្ធ


-
សន្តិសុខសង្គម១៨ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១៨ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច