Connect with us

ព័ត៌មានអន្ដរជាតិ

ប្រទេសណាតូមួយទៀត ចេញមុខប្រឆាំងការចូលជាសមាជិកភាពរបស់ ហ្វាំងឡង់ និង ស៊ុយអែត

បានផុស

នៅ

ប្រធានាធិបតីក្រូអាតលោក Zoran Milanovic គ្រោងនឹងណែនាំឯកអគ្គរដ្ឋទូត Mario Nobilo ដែលជាតំណាងអចិន្ត្រៃយ៍របស់ប្រទេសនេះប្រចាំអង្គការ ណាតូ ឲ្យរារាំងការចូលជាសមាជិករបស់ប្រទេសហ្វាំងឡង់ និងស៊ុយអែតទៅក្នុងសម្ព័ន្ធភាពយោធាដែលមានអាយុកាលរាប់ទសវត្សរ៍មួយនេះ។

This image has an empty alt attribute; its file name is 5e4c8edea31012820653be32-1024x630.jpeg
ប្រធានាធិបតីក្រូអាតលោក Zoran Milanovic

លោក Milanovic បានប្រាប់អ្នកយកព័ត៌មានថា ការបដិសេធនេះ នឹងបង្វែរការយកចិត្តទុកដាក់របស់សហគមន៍អន្តរជាតិចំពោះបញ្ហាដែលជនជាតិក្រូអាតកំពុងប្រឈមមុខនៅក្នុងប្រទេសជិតខាង បូស្នី និងហឺហ្សីហ្គូវីណា។

លោក Milanovic បានអះអាងថា “ខ្ញុំធ្លាប់បាននិយាយហើយថា ជនជាតិក្រូអាត នៅបូស្នី មានសារសំខាន់សម្រាប់ខ្ញុំជាងព្រំដែនរុស្ស៊ី-ហ្វាំងឡង់ទាំងមូលទៅទៀត”។

This image has an empty alt attribute; its file name is 1440x810_220604-1024x576.jpg
ឯកអគ្គរដ្ឋទូតក្រូអាតប្រចាំអង្គការណាតូលោក Mario Nobilo

ទីក្រុង ស្តុកខុល និង ហែលស៊ិនគី បានបំបែកប្រវត្តិអព្យាក្រឹតភាពរបស់ពួកគេជាផ្លូវការ នៅថ្ងៃទី ១៥ ខែឧសភា ហើយបានដាក់ពាក្យសុំចូលជាសមាជិក ណាតូ។ ទោះបីជាយ៉ាងណាក៏ដោយ ការទទួលយកប្រទេសថ្មីទៅក្នុងប្លុកនេះ ទាមទារឲ្យមានការយល់ព្រមជាឯកច្ឆ័ន្ទពីសមាជិកទាំងអស់។

ដោយចង្អុលទៅការប្រឆាំងរបស់ទីក្រុងអង់ការ៉ា ចំពោះកិច្ចព្រមព្រៀងណាមួយដែលទទួលស្គាល់ស៊ុយអែត និងហ្វាំងឡង់ទៅក្នុងអង្គការណាតូ, លោក Milanovic និយាយថា ប្រទេសតួកគីកំពុងបង្ហាញពីរបៀបប្រយុទ្ធដើម្បីផលប្រយោជន៍ជាតិ។

This image has an empty alt attribute; its file name is 2022-05-18T070240Z_1563343636_RC2J9U9HIZA4_RTRMADP_3_UKRAINE-CRISIS-NATO-SWEDEN-FINLAND.webp

គួរបញ្ជាក់ថា មុននេះ ប្រទេសតួកគី បានបដិសេធគាំទ្រការប៉ុនប៉ងរបស់ហ្វាំងឡង់ និងស៊ុយអែតដើម្បីចូលរួមជាមួ​យអង្គការណាតូ ដោយចោទប្រកាន់ប្រទេសស៊ុយអែតថាជា កន្លែងចិញ្ចឹមអង្គការភេរវករ។

តួកគីជឿជាក់ថា ប្រទេសស៊ុយអែត និងហ្វាំងឡង់ជាជម្រកភេរវករ រួមទាំងជាទីស្នាក់អាស្រ័យសម្រាប់សមាជិកនៃគណបក្សពលករឃើដ និងអ្នកមានជំនឿលើអ្នកប្រាជ្ញតួកគី Fethullah Gulen ដែលរដ្ឋាភិបាលទីក្រុងអង់ការ៉ា ចោទប្រកាន់ពីការប៉ុនប៉ងធ្វើរដ្ឋប្រហារឆ្នាំ២០១៦ផងដែរ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ RT

ចុចអាន៖ លោក ពូទីន ថា អឺរ៉ុបសម្លាប់សេដ្ឋកិច្ចខ្លួនឯង ដោយការដាក់ទណ្ឌកម្ម រុស្ស៊ី

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម