Connect with us

KPT+

ទឹកធ្លាក់ ៥ កន្លែងនៅ អាមេរិក ល្បីល្បាញស្រស់ស្អាតខ្លាំង និងជាប់ឈ្មោះជា ឋានសួគ៌លើដី

បានផុស

នៅ

បើនិយាយពីសហរដ្ឋអាមេរិក ជាប្រទេសមួយដែលមានតំបន់ទេសចរណ៍ល្បីៗ រមណីយដ្ឋានធម្មជាតិ និងសួនកម្សានជាច្រើន ដែលជាប់ក្នុងបញ្ជីនៃតំបន់ទេសចរណ៍ស្រស់ស្អាត​បំផុត​ លើ​ពិភពលោក។

ថ្ងៃនេះ កម្ពុជាថ្មី​ នឹង​នាំ​អារម្មណ៍​ប្រិយមិត្តទៅស្គាល់រមណីយដ្ឋានទឹកជ្រោះ​ធម្មជាតិល្បីៗ​ និងស្រស់ស្អាត​ទាំង ៥ នៅសហរដ្ឋអាមេរិក។

១ ទឹកធ្លាក់ Niagara Falls នៅទីក្រុង New York

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

Niagara ជាទឹកធ្លាក់ធំជាងនៅអាមេរិក និងបែងចែកព្រំដែនរវាង New York និង Ontario។ ឧទ្យានទឹកធ្លាក់ធម្មជាតិដ៏​ធំ​នេះ​ លាតសន្ធឹង​នៅ​លើផ្ទៃដី៤០០ ហិចតា មានបីផ្នែក គឺទឹកធ្លាក់ Horseshoe Falls ទឹកធ្លាក់អាមេរិក និងទឹកធ្លាក់ Bridal Veil Falls។ ដោយ​សារ​តែ​សម្រស់​ដ៏​ធំ​សម្បើម​របស់​វា អ្នក​ទស្សនា​ភាគ​ច្រើន​បាន​អះអាង​ថា ​វា​ជា “ឋានសួគ៌​លើ​ផែនដី”។

២ ទឹកធ្លាក់ Yosemite នៅ California

ប្រសិនបើអ្នកចង់ទស្សនាទឹកជ្រោះ ដែល​មាន​កម្ពស់​ខ្ពស់​បំផុត​នៅអាមេរិក អ្នកអាច​ទៅទស្សនា​​ទឹកធ្លាក់ Yosemite ដែល​ស្ថិតនៅ​ក្នុង​ឧទ្យានជាតិ Yosemite National Park ជាមួយនិងកម្ពស់ ២,៤២៥ ហ្វីត វាក៏ជាទឹកធ្លាក់​មួយក្នុង​ចំណោម​ទឹកជ្រោះ​ដែល​ខ្ពស់​បំផុត​នៅលើ​ពិភពលោក​ផងដែរ។ មិន​ត្រឹម​តែ​កម្ពស់​ប៉ុណ្ណោះ​ទេ វា​ក៏​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​ទឹក​ធ្លាក់​ដ៏​ស្រស់​ស្អាត​បំផុត​មួយ ​នៅ​សហរដ្ឋ​អាមេរិក។

៣ ទឹកធ្លាក់ Multnomah នៅ Oregon

Multnomah គឺជា​ទឹកធ្លាក់​ដ៏ពេញនិយមបំផុតមួយនៅក្នុងរដ្ឋ Oregon នៃ​សហរដ្ឋអាមេរិក ជាមួយ​នឹងកម្ពស់ ៦២០ ហ្វីត ដែលមានទឹកហូរពេញមួយឆ្នាំ ​ជាមូយ​ទេសភាពដ៏​ស្រស់ស្អាតពេញ​មួយ​ឆ្នាំ។ ប្រសិនបើអ្នកចង់​ទស្សនា​ទឹកជ្រោះនេះ​ឱ្យកាន់តែជិត អ្នកអាចទៅលើស្ពាន Benson នោះ​នឹង​ទទួល​បាន​បទពិសោធន៍​ថ្មីៗ​ជាមួយ​នឹង​ទឹក​ធ្លាក់ Multnomah បាន។

៤ ទឹកធ្លាក់ Burney នៅ California

ទឹកធ្លាក់ Burney គឺគ្មានអ្វីក្រៅពីឋានសួគ៌ដែលពោរពេញទៅដោយបៃតង និងសម្រស់ធម្មជាតិ ដែល​ធ្លាក់​ពីកម្ពស់ ២៦០ ហ្វីត។ ទឹកជ្រោះនេះ មានទឹកហូរពេញមួយឆ្នាំ ដែ​លអាចឲ្យ​អ្នក​ទៅ​លេង​កន្លែង​នេះ​បាន​គ្រប់ពេលវេលា​ និង​រីករាយ​ជាមួយអាងទឹកដ៏ជ្រៅនិងធំទូលាយ ដែលអនុញ្ញាតឱ្យយើងហែលទឹក​ដ៏រីករាយ ជាមួយពេលវេលា​ប្រកបដោយ​គុណភាព​របស់​អ្នកនៅទីនេះ។

៥ ទឹកធ្លាក់ Palouse នៅ LaCrosse

ទោះបីជាទីក្រុងវ៉ាស៊ីនតោន ត្រូវបាន​គេចាត់ទុកថាជារដ្ឋនយោបាយ មួយក្នុងចំណោម​រដ្ឋនយោបាយរបស់​អាមេរិកក៏ដោយ។ ប់ូន្តែក៏មានកន្លែងឧទ្យានជាតិរាប់សិបកន្លែង នៅក្នុងទីក្រុងវ៉ាស៊ីនតោនផងដែរ។ ក្នុងនោះក៏មានទឹកជ្រោះមួយកន្លែងឈ្មោះថា Palouse ជា​កន្លែង​ដែល​ធម្មជាតិ​ បង្ហាញ​សម្រស់​យ៉ាង​ល្អ​បំផុត។ ​ទឹកជ្រោះនេះ មានកម្ពស់ ២០០ ហ្វីត ដែលធ្លាក់ចូលទៅក្នុងទន្លេ Palouse ។ នេះគឺជា​កន្លែងមាន​ទេសភាពល្អឥតខ្ចោះ​ ដើម្បី​ទទួលយកបទពិសោធន៍​នៃទិដ្ឋភាព​ដ៏​ធំទូលាយ​នៃទឹកជ្រោះ។ បន្ថែម​ពី​លើការទស្សនាដ៏អស្ចារ្យ អ្នកក៏អាចរីករាយនឹងការបោះជំរុំ និងការឡើង​ភ្នំនៅកន្លែង​នេះផងដែរ៕

កែសម្រួល៖ នាងតូច

ចុចអាន៖ប្រវត្តិបិសាចសមុទ្រ សាយរ៉ិន ស៊ីសាច់ជាអាហារ និងស្អប់មនុស្សប្រុសខ្លាំង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ៦ នាទីutes មុន

អតីតសង្សានាយ ចឺម អ្នកនាង សេង សុឃីម បញ្ជាក់ច្បាស់ៗក្រោយមានគេសួរនាំរឿងត្រឡប់រកអ្នកចាស់

ព័ត៌មានជាតិ១៤ នាទីutes មុន

រដ្ឋបាលខេត្តកណ្ដាលចង់យកចំណូល៧០%ពីវិស័យរ៉ែ និងថាមពល ទៅអភិវឌ្ឍវិស័យអប់រំ

ព័ត៌មានអន្ដរជាតិ២៣ នាទីutes មុន

ត្រាំ គំរាម​​ដាក់ទណ្ឌកម្មរុស្ស៊ី និង​ប្រទេស​ពាក់ព័ន្ធ ​ឱ្យធ្ងន់ធ្ងរ ​បើមិនបញ្ចប់សង្រ្គាមនៅអ៊ុយក្រែន

ព័ត៌មានជាតិ២៧ នាទីutes មុន

មជ្ឈមណ្ឌលAWA ព្រលែងក្រពើភ្នំចូលបឹងធម្មជាតិជាង៧០ក្បាលក្នុងរយៈពេល២ឆ្នាំ

ព័ត៌មានជាតិ៣០ នាទីutes មុន

ក្រសួងការងារ ប្រកាសដាក់ឱ្យប្រើប្រាស់បញ្ជរសេវាសាធារណៈចល័តដើម្បីឱ្យប្រជាជនងាយស្រួលស្វែងរកការងារធ្វើ

ជីវិតកម្សាន្ដ២១ ម៉ោង មុន

តារាសម្តែងជើងចាស់ រ៉េត រ៉ូស ប្រាប់អ្នកសិល្ប:ជំនាន់ក្រោយ ប្រយ័ត្នផលិតករកេងប្រវ័ញ្ចលើកម្លាំង

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

មួយថ្ងៃផឹកភេសជ្ជៈប៉ូវកម្លាំង៣ទៅ៤ដប បុរសចិនវ័យ៣០ឆ្នាំ កើតជំងឺរលាកសន្លាក់ហ្គោដធ្ងន់ធ្ងរ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

ត្រាំ បញ្ជាឲ្យសមត្ថកិច្ចអាមេរិក ចាប់ខ្លួនជនអន្តោប្រវេសន៍ខុសច្បាប់ នៅតាមសាលារៀន និងព្រះវិហារ

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

ហ្សេលេនស្គី៖ អ៊ុយក្រែន​ត្រូវការ​កង​រក្សា​សន្តិភាព​ហោចណាស់ ២០​ម៉ឺន​នាក់ បើ​មាន​បទ​ឈប់​បាញ់

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ត្រាំ ផ្តាំទៅ ពូទីន! ចង់បានធម៌ក្តៅឬធម៌ត្រជាក់? 

Sokha Hotels

ព័ត៌មានពេញនិយម