ព័ត៌មានជាតិ
សម្ដេចក្រឡាហោម ស ខេង ស្នើឱ្យកាណាដាជួយលើវិស័យសន្តិសុខ
សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានស្នើឱ្យកាណាដាពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរបន្ថែមទៀត ពិសេសជួយលើស័យសន្តិសុខ និងការងារកំណែទម្រង់រដ្ឋបាលថ្នាក់ក្រោមជាតិ។
ការលើកឡើងរបស់សម្ដេចក្រឡាហោម ស ខេង នេះបានធ្វើឡើងនៅរសៀលថ្ងៃទី១៨ ខែឧសភានេះ ក្នុងឱកាសអនុញ្ញាតឱ្យលោកស្រីបណ្ឌិត Sarah Taylor ឯកអគ្គរដ្ឋទូតកាណាដា ប្រចាំព្រះរាជាណាចក្រកម្ពុជា ថៃ ឡាវ និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។
នៅក្នុងជំនួបនោះ សម្ដេចក្រឡាហោម ស ខេង បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជារួមរវាងប្រទេសទាំងពីកម្ពុជា និងកាណាដា និងថាថ្វីដ្បិតតែភាគីទាំងពីរពុំមានកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើនក៏ពិតមែន ប៉ុន្តែប្រទេសទាំងពីរមានទំនាក់ទំនងជាមួយគ្នាដ៏ល្អ។
សម្ដេចក្រឡាហោម បានថ្លែងអំណរគុណចំពោះ កាណាដា ដែលបានរួមចំណែកដល់ដំណើរការស្វែងរកសន្តិភាព ការអភិវឌ្ឍរបស់ប្រទេសកម្ពុជា រួមទាំងការទទួលយកនូវជនភៀសខ្លួននៅកម្ពុជាទៅកាន់ប្រទេសកាណាដានៅក្នុងសម័យដែលប្រទេសកម្ពុជាធ្លាក់ក្នុងភ្លើងសង្គ្រាម។ ទន្ទឹមនឹងនេះ សម្តេចក្រឡាហោម ក៏បានសម្តែងការអរគុណចំពោះការគាំទ្ររបស់កាណាដា មកដល់សហគមន៍អាស៊ាននៅក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។
ជាមួយគ្នានេះ សម្ដេចក្រឡាហោម សង្ឃឹម និងជឿជាក់ថា ភាគីទាំងពីរនឹងខិតខំស្វែងរកនូវវិធី ក៏ដូចជាឱកាសក្នុងការបង្កើននូវកិច្ចសហប្រតិបត្តិការលើវិស័យទទួលខុសត្រូវរបស់ក្រសួងមហាផ្ទៃ រួមមានវិស័យសន្តិសុខ និងការងារកំណែទម្រង់រដ្ឋបាលថ្នាក់ក្រោមជាតិជាដើម។
ជាការឆ្លើយតប លោកស្រីបណ្ឌិត Sarah Taylor ឯកអគ្គរដ្ឋទូតកាណាដា បានបង្ហាញគាំទ្រ និងអះអាងថា នឹងខិតខំធ្វើយ៉ាងណាបង្កើនកិច្ចសហការលើការងារដ៏មានសារៈសំខាន់ទាំងពីរ សំដៅធ្វើយ៉ាងណាខិតខំរួមចំណែកទប់ស្កាត់នូវបទល្មើសឆ្លងដែនគ្រប់ប្រភេទ ជាពិសេសគឺបទល្មើសគ្រឿងញៀន ដែលជាបទល្មើសមួយមានចរិតដ៏ស្មុគស្មាញ។
លោកស្រីបានសម្ដែងនូវការអបអរសាទរចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលគ្រប់គ្រងបានល្អប្រសើរនូវជំងឺកូវីដ-១៩ ជាពិសេសគឺយុទ្ធនាការចាក់វ៉ាក់សាំង ព្រមទាំងការផ្ដល់នូវការចាក់វ៉ាក់សាំងដល់ជនបរទេសដែលស្នាក់នៅ និងបំពេញការងារនៅក្នុងព្រះរាជាណាចក្រកម្ពុជា។
លើសពីនេះទៀត លោកស្រីបានថ្លែងអំណរគុណដល់ក្រសួងមហាផ្ទៃ ដែលបានយកចិត្តទុកដាក់ចំពោះសំណើក៏ដូចជាជួយសម្រួលដល់ជនបរទេស រួមទាំងពលរដ្ឋកាណាដានៅក្នុងអំឡុងពេលនៃការរាតត្បាតជំងឺកូវីដ-១៩ ពិសេសបានទទួលការលើកលែងការផាកពិន័យចំពោះការស្នាក់នៅហួសទិដ្ឋាការក្នុងរយៈពេលនៃការផ្ទុះឡើងនៃជំងឺឆ្លងនេះ។
ស្របជាមួយគ្នានេះដែរ លោកស្រីក៏សង្ឃឹមជឿជាថា ខណៈជំងឺកូវី-១៩ មានស្ថានភាពធូរស្រាលនេះ ការផ្លាស់ប្តូររវាងប្រជាពលរដ្ឋនៃប្រទេសទាំងពីរ ក៏ដូចជាពលរដ្ឋខ្មែរដែលមានសញ្ជាតិកាណាដាផងនោះ នឹងមានការធ្វើដំណើរទៅមកប្រទេសទាំងពីរកើនឡើងវិញ៕
អត្ថបទ៖ សំអឿន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ព្យុះខ្លាំង ៥ទៀត នឹងវាយប្រហារ វៀតណាម មុនដាច់ឆ្នាំ
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
លោកឧកញ៉ា លាង ពៅ ថា Ishowspeed ធ្វើការគ្មានទំនួលខុសត្រូវ ក្នុងថ្ងៃ Gumball 3000 (មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ស្ថានភាពកម្ពស់ទឹកទន្លេមេគង្គខេត្តក្រចេះព្រឹកនេះ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ
-
ចរាចរណ៍២១ ម៉ោង ago
រថយន្តដឹកទំនិញពាក់ស្លាកលេខ ខេមរៈភូមិន្ទបើកកិនគម្របលូបាក់ ខណៈដឹកទំនិញចេញពីឃ្លាំង
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
លោក លៀក លីដា បង្ហាញការខកចិត្តចំពោះការរិះគន់របស់ Allan
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
Allan អះអាងថា ខ្លួនហ៊ានទទួលយកការវិនិយោគ និងប្រើថវិកាត្រឹម ៨មុឺនដុល្លារប៉ុណ្ណោះ ដើម្បីផលិតកុនគុណភាព
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ភាគកណ្តាលវៀតណាម ជម្លៀសពលរដ្ឋជាង ៦ ០០០នាក់ ដោយសារទឹកជំនន់ធ្ងន់ធ្ងរ