KPT+
ស្មុគស្មាញខ្លាំង គន្លឹះ ៥ នេះ នឹងជួយបំពេញជីវិតឲ្យមានន័យវិញ
នៅក្នុងជីវិតអ្នក ប្រាកដជាមានថ្ងៃដែលទទេរស្អាត ច្របូកច្របល់ ការវង្វេង ឬមិនអាចទទួលបាននូវសុភមង្គល ដូចគេឯងឡើយ។ បញ្ហាគឺថា អ្នកមិនដឹងថាបាត់អ្វី មិនដឹងថា ត្រូវរកមើលអ្វី និងកន្លែងដែលត្រូវចាប់ផ្តើម។ ដូច្នេះត្រូវចងចាំ ហើយត្រឡប់ទៅការចាប់ផ្តើមដោយសួរខ្លួនឯងថា “តើអ្នកជានរណា?” មុនពេលអ្នកដើរទៅមុខទៀត។
១ ស្គាល់និងយល់ពីខ្លួនឯង ចាប់ផ្ដើមដោយការសម្រេចចិត្តខ្លួនឯង។ នេះជាជំហានដ៏លំបាកបំផុត សម្លឹងមើលខ្លួនឯងដោយស្មោះត្រង់ថាអ្នកជានរណា និងកន្លែងដែលអ្នកឈរ។ គ្មានការរើសអើង គ្មានការបោកប្រាស់ ឬបំផ្លើស នេះអាចស្តាប់ទៅដូចជារឿងកំប្លែង។ ប៉ុន្តែនៅលើលោកនេះ មានមនុស្សច្រើនណាស់ ដែលនៅជាមួយខ្លួនយើងជារៀងរាល់ថ្ងៃ ប៉ុន្តែមិនដឹងថាពួកគេជានរណា។ ការដឹងនិងយល់ពីខ្លួនឯង នឹងអនុញ្ញាតឲ្យអ្នកដឹងថា អ្នកចង់បានអ្វី នឹងអាចស្វែងរកអ្វី ដែលអាចបំពេញចិត្តខ្លួនឯងបាន។
២ ស្រឡាញ់ខ្លួនឯង មុននឹងរៀនស្រលាញ់អ្នកដទៃ អ្នកត្រូវតែស្រលាញ់ខ្លួនឯងជាមុនសិន។ ការស្រលាញ់ខ្លួនឯង មិនមែនជារឿងអាត្មានិយមទេ។ វាគឺអំពីការបង្កើតតម្លៃ និងរីករាយជាមួយខ្លួនអ្នក។ នៅពេលអ្នកស្រឡាញ់ខ្លួនឯងអ្នកនឹងស្រឡាញ់អ្នកដទៃកាន់តែប្រសើរ។ ព្រោះអ្នកបានធ្វើឲ្យអ្នកដទៃមានសុភមង្គល ដោយមិនឲ្យខ្លួនគាត់រងទុក្ខ ការចាប់ផ្ដើមស្រលាញ់ខ្លួនឯង គឺសាមញ្ញ ដូចជាការថែទាំសុខភាពផ្លូវកាយនិងផ្លូវចិត្តដែរ។ ថែរក្សាអនាម័យផ្ទាល់ខ្លួន ជ្រើសរើសអាហារដែលមានជីវជាតិ ឆ្លៀតពេលធ្វើរឿងដែលធ្វើឲ្យអ្នកមានអារម្មណ៍សប្បាយ រីករាយជាមួយខ្លួនឯង សប្បាយ ផ្តល់អ្វីល្អឲ្យខ្លួនឯង និងចំណាយពេលខ្លះនៅខាងក្រៅ។
៣ ការគិតវិជ្ជមាន ការគិត អារម្មណ៍ និងជំនឿ ទាំងអស់អាចប៉ះពាល់ដល់សុខភាពរបស់យើង។ វាត្រូវបានឆ្លុះបញ្ចាំងនៅក្នុងអាកប្បកិរិយារបស់អ្នក ដូច្នេះគំនិតនឹងជំរុញជីវិតរបស់អ្នកលើសពីអ្វីដែលគិត។ ព្យាយាមរក្សានូវទិដ្ឋភាពជាក់ស្តែង ប៉ុន្តែសុទិដ្ឋិនិយមអំពីពិភពលោក សម្រាប់ការជំរុញជាប្រចាំនៃថាមពលវិជ្ជមាន។ នៅពេលអ្នកព្យាយាមកែប្រែអាកប្បកិរិយា ចូរមើលពិភពលោកក្នុងផ្លូវវិជ្ជមានបន្ថែមទៀត។ អ្នកនឹងឃើញថា អ្វីៗនៅជុំវិញគឺផ្លាស់ប្តូរ។
៤ របស់ដែលចងចិត្ត ត្រូវបានគេស្គាល់ថាជា “ជីវិត” វានឹងមិនរលូននិងស្រស់ស្អាតជារៀងរាល់ថ្ងៃ។ ក្នុងនោះ តែងតែមានឧបសគ្គធំ និងតូច ដែលមកជាការសាកល្បងនៃជីវិត ដើម្បីប្រកួតប្រជែង និងបង្ហាញពីភាពខ្លាំងដែលយើងមាន ខណៈពេលដែលអ្នកកំពុងស្វែងរកជីវិតវិជ្ជមាន ត្រូវតែយល់ថា ភាគីអវិជ្ជមានជារបស់គ្នាទៅវិញទៅមក។
៥ ឆន្ទៈក្នុងការងើបឡើងវិញ គ្មានជោគជ័យណា អាចសម្រេចបាន បើគ្មានការបរាជ័យទាំងស្រុងនោះទេ តាមពិតទៅពួកវាហាក់បីដូចជាជារបស់គ្នាទៅវិញទៅមក។ ទោះជាយ៉ាងណាក៏ដោយ បរាជ័យមិនមានន័យថា បរាជ័យនោះទេ។ មិនមែនដួលហើយ មិនអាចក្រោកឡើងវិញបានទេ យើងនៅមានឱកាសមួយ ដើម្បីក្រោកឈរឡើងម្តងទៀត។ ប៉ុន្តែការក្រោកឡើងទាមទារកម្លាំងនិងការលះបង់ច្រើនជាងនេះ ដូច្នេះយើងក៏ត្រូវការឆន្ទៈដ៏រឹងមាំ ដើម្បីងើបឡើងវិញ។ ការពិតគឺថាគ្មានអ្នកណាម្នាក់ញញឹមពេលមានកំហុស បរាជ័យ ហើយត្រូវបាត់បង់រហូតគ្មានកម្លាំងកាយធ្វើអ្វីៗទាំងអស់ឡើយ។ តែបេះដូង នឹងជួយខ្លួនឯងឲ្យក្រោកឡើងវិញបាន។
ចងចាំជានិច្ចថា អ្នកជាអ្នកគ្រប់គ្រងជីវិតខ្លួនឯង ដូច្នេះអ្នកគឺជាបុគ្គលដែលសម្រេចចិត្តថា តើអ្នកចង់រស់នៅបែបណា។ ធ្វើអ្វីដែលអ្នកចង់ធ្វើ ដោយមិនធ្វើឲ្យអ្នកដទៃឈឺចាប់។ ធ្វើអ្វីដែលអ្នកគិតថាល្អ រស់នៅតាមគោលដៅដែលបានកំណត់ ហើយចំណង់ចំណូលចិត្ត នឹងកើតឡើងជារៀងរាល់ថ្ងៃមិនខាន៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖៥ យ៉ាង គួរដឹងពីភាពវិជ្ជមាន និងអវិជ្ជមាន នៃចំណង់ផ្ទាល់ខ្លួន ចៀសវាងជ្រើសគោលដៅខុសនឹងជីវិត
ចុចអាន៖គន្លឹះ ៥ ជួយអ្នករកការងារត្រូវចំណូលចិត្ត និងថែមទាំងមានទំនាក់ទំនងល្អ ជាមួយមិត្តក្នុងស្ថាប័ន
-
វប្បធម៌ ជំនឿ៥ ថ្ងៃ ago
កត់ចំណាំ បើមានប្រជ្រុយនាំសំណាង៣កន្លែងលើរាងកាយ ដូចនាំកំណប់ទ្រព្យមកឲ្យដល់ផ្ទះ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ក្រុមហ៊ុនអាមេរិក ប្រកាសដាក់លក់ថ្នាំចាក់ព្យាបាលជំងឺអេដស៍ក្នុងតម្លៃថោក នៅ១២០ប្រទេស
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
«ភូមិទៀមលើ» មានប្រវត្តិជូរចត់ ចេញកើតពីចម្បាំងរវាងកុលសម្ព័ន្ធ និងកុលសម្ព័ន្ធជនជាតិដើមភាគតិចនៅក្នុងខេត្តរតនគិរី
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អ្នកកាសែតដែលត្រូវខ្មាន់កាំភ្លើងបាញ់ប្រហារនៅស្រុកជីក្រែង បានបាត់បង់ជីវិតហើយ ក្រោយបញ្ជូនដល់មន្ទីរពេទ្យជាង១ថ្ងៃ
-
ជីវិតកម្សាន្ដ២២ ម៉ោង ago
អ្នកនាង ខាត់ សុឃីម សោកស្តាយចំពោះមរណភាពតារាចម្រៀងប្រុសម្នាក់ គាំងបេះដូងស្លាប់ទាំងវ័យក្មេង
-
ចរាចរណ៍១៣ ម៉ោង ago
មួយថ្ងៃទី៩ធ្នូនេះ មានអ្នកស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍៤នាក់ និងរបួស៧នាក់
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង ago
តារាចម្រៀងម្នាក់ស្លាប់ ក្រោយចូលម៉ាស្សា៣ដងនៅហាងមួយក្នុងប្រទេស ថៃ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ទឹកជំនន់នៅភាគខាងត្បូងថៃ រឹតតែធ្ងន់ ឯមនុស្សស្លាប់ កើនច្រើនឡើងៗ