Connect with us

ព័ត៌មានជាតិ

គម្រោងសាងសង់អគាររដ្ឋបាលសាលាខេត្តព្រះសីហនុថ្មី កំពុងតែស្ថិតក្នុងដំណាក់ខួងបុកគ្រឹះនៅឡើយ

បានផុស

នៅ

មកដល់ពេលនេះ គម្រោងសាងសង់អគាររដ្ឋបាលសាលាខេត្តព្រះសីហនុថ្មី កំពុងតែស្ថិតក្នុងដំណាក់នៃការខួងបុកគ្រឹះនៅឡើយ ខណៈគម្រោងនៃការសាងសង់ នឹងត្រូវចំណាយពេលរហូតដល់ ១៨ខែ។ នេះបើតាមការឲ្យដឹងពីអ្នកនាំពាក្យ​សាលាខេត្ត​ព្រះសីហនុ។ លោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ កាលពីថ្ងៃទី ១៧ ខែឧសភា បានអញ្ជើញដឹកនាំកិច្ចប្រជុំស្តាប់ ការធ្វើបទបង្ហាញអំពីដំណើរការសាងសង់អគាររដ្ឋបាលខេត្តថ្មី នេះផងដែរ។  

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គួររំលឹកថា កាលពីថ្ងៃទី ៧ ខែមីនា ឆ្នាំ ២០២២កន្លងទៅនេះ រដ្ឋបាលខេត្តព្រះសីហនុ បានរៀបចំពិធីក្រុងពាលីបញ្ចុះ​បឋមសិលាសាងសង់ អគាររដ្ឋបាលសាលាខេត្តព្រះសីហនុថ្មី នៅលើទីតាំងចាស់ ស្ថិតនៅវិថី ២ធ្នូ សង្កាត់លេខ ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ អគាររដ្ឋបាលសាលាខេត្តព្រះសីហនុថ្មី មានផ្ទៃក្រឡាសរុប ៤៤,០៩៣ម៉ែត្រការ៉េ កម្ពស់ ៤ជាន់ គ្រោងសាងសង់ដោយប្រើរយៈពេល ១៨ខែ។

លោក ​ឃាង ភារម្យ​ អ្នកនាំពាក្យ​សាលាខេត្ត​ព្រះសីហនុ បានឲ្យដឹងថា អគាររដ្ឋបាលសាលាខេត្តព្រះសីហនុថ្មីនេះ រចនាឡើងក្នុងទម្រង់រចនាបថ ស្ថាបត្យកម្មខ្មែរអគារដំបូលប៉ិត ដែលវិចិត្រពិពិធលម្អដោយគ្រឿងលម្អស្ថាបត្យកម្មខ្មែរតាមបែប កំពូលប៉ិត ប៉ប្រក ផ្តែរ សសរពេជ្រ ល្បាក់ ជាដើម។ យ៉ាងណាក៏ដោយលោក ឃាង ភារម្យ នៅមិនទាន់អាចបញ្ជាក់អំពីតម្លៃនៃសាងសង់នេះ ថាត្រូវចំណាយអស់ប៉ុន្មាននៅឡើយទេ។

កាលពីថ្ងៃទី ៤ ខែកុម្ភៈ ឆ្នាំ ២០២២កន្លងទៅនេះ រដ្ឋបាលខេត្តព្រះសីហនុ បានចេញសេចក្ដីជូនដំណឹងស្ដីពី ការផ្លាស់ប្ដូរទីតាំងបំពេញការងាររដ្ឋបាលសាលាខេត្ត ទៅទីតាំងថ្មីជាបណ្ដោះអាសន្ន ដើម្បីបើកការដ្ឋានសាងសង់អគាររដ្ឋបាលសាលាខេត្តថ្មី។

រដ្ឋបាលខេត្តព្រះសីហនុ បានបញ្ជាក់ថា ការសាងសង់អគាររដ្ឋបាលសាលាខេត្តព្រះសីហនុថ្មី គឺដើម្បីជួយសម្រួលក្នុងការបំពេញការងារ និងផ្តល់សេវាជូនប្រជាពលរដ្ឋ ប្រកបដោយប្រសិទ្ធភាពខ្ពស់ សក្តិសមជាខេត្តតំបន់សេដ្ឋកិច្ច ពិសេសគំរូពហុបំណង៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៣ នាទីutes មុន

ឯកឧត្ដម ហ៊ុន ម៉ានី និង លោកកិត្តិសេដ្ឋាបណ្ឌិត ឆាយ ថន អញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារគណបក្សខែមករា និងលើកទិសដៅភារកិច្ចខែកុម្ភៈ

ព័ត៌មានអន្ដរជាតិ២៩ នាទីutes មុន

តុលាការ​​ថៃ​​បើក​ផ្លូវ​ឲ្យ​ ថាក់ស៊ីន​​ចេញ​ក្រៅប្រទេស​បាន​ ក្រោយ​បង្ហាញ​វត្តមាន​សាធារណៈ​ច្រើន​

បច្ចេកវិទ្យា៤៨ នាទីutes មុន

ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

ភ្លើង​ឆេះ​ព្រៃ​ដ៏សាហាវ​​នៅ Los Angeles គ្រប់គ្រងបាន​ទាំងស្រុង

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

BRICS ​ បង្វែរ​​ជំហរ​បង្កើត​រូបិយប័ណ្ណ​រួម ក្រោយ​ដូណាល់ ត្រាំ កាន់​អំណាច​​​

សន្តិសុខសង្គម២០ ម៉ោង មុន

Update! ដុំដែក​៣ដុំ​ដែល​ធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់​ឧកញ៉ា​ម្នាក់

ព័ត៌មានជាតិ២៣ ម៉ោង មុន

សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា  

បច្ចេកវិទ្យា៤៨ នាទីutes មុន

ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន

សន្តិសុខសង្គម៩ ម៉ោង មុន

ឆេះហាងកាហ្វេ ១ កន្លែង ដែលម្ចាស់បិទទ្វារចោលប្រមាណ ៣ ឆ្នាំ ដោយមិនដឹងមូលហេតុ

Sokha Hotels

ព័ត៌មានពេញនិយម