Connect with us

ព័ត៌មានអន្ដរជាតិ

រុស្ស៊ី បង្ហាញលក្ខខណ្ឌ បើចង់ឲ្យបើកច្រកកំពង់ផែ អ៊ុយក្រែន នាំចេញទំនិញ (មានវីដេអូ)

បានផុស

នៅ

យោងតាមទីភ្នាក់ងារព័ត៌មាន Interfax, ក្រសួងការបរទេសរុស្ស៊ីបាននិយាយថា ខ្លួននឹងបើកច្រកចូលសមុទ្រខ្មៅរបស់អ៊ុយក្រែន លុះត្រាតែទណ្ឌកម្មប្រឆាំងនឹងវិមានក្រឹមឡាំងត្រូវបានដកចេញ។

This image has an empty alt attribute; its file name is 14.0-1024x512.jpg

អ៊ុយក្រែន ដែលជាប្រទេសផលិតគ្រាប់ធញ្ញជាតិដ៏ធំបំផុតមួយរបស់ពិភពលោក ធ្លាប់នាំចេញទំនិញភាគច្រើនរបស់ខ្លួនតាមរយៈកំពង់ផែនេះ ប៉ុន្តែចាប់តាំងពីរុស្ស៊ីបញ្ជូនកងទ័ពចូលទៅក្នុងប្រទេសអ៊ុយក្រែនមក ខ្លួនត្រូវបង្ខំចិត្តនាំចេញទំនិញតាមរថភ្លើង ឬតាមច្រកទន្លេ Danube ដ៏តូចរបស់ខ្លួនវិញ។

កាលពីថ្ងៃពុធទី១៨ខែឧសភា ប្រធានផ្នែកស្បៀងអាហាររបស់អង្គការសហប្រជាជាតិ លោក David Beasley បានអំពាវនាវ ទៅកាន់ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន ដោយនិយាយថា “ប្រសិនបើអ្នកមានបេះដូង សូមបើកច្រកទាំងនេះទៅ”។

This image has an empty alt attribute; its file name is David-Beasley-World-Food-Programme-UN-AP_20283329204654-1024x683.webp
ប្រធានផ្នែកស្បៀងអាហាររបស់ UN លោក David Beasley

ការដាក់លក្ខខណ្ឌរបស់រុស្ស៊ី កើតឡើងមួយថ្ងៃបន្ទាប់ពី អង្គការសហប្រជាជាតិ​ (UN) ព្រមានថា ការលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែន អាចបណ្តាលឲ្យមានកង្វះខាតស្បៀងអាហារជាសកល ក្នុងរយៈពេលប៉ុន្មានខែខាងមុខនេះ។

អគ្គលេខាធិការ Antonio Guterres បាននិយាយថា សង្រ្គាម បានធ្វើឲ្យអសន្តិសុខស្បៀងកាន់តែអាក្រក់ទៅៗនៅក្នុងប្រទេសក្រីក្រ ដោយសារតែតម្លៃកើនឡើង។ ពិភពលោកអាចប្រឈមនឹងគ្រោះទុរ្ភិក្សដែលអូសបន្លាយពេលច្រើនឆ្នាំ ប្រសិនបើការនាំចេញរបស់អ៊ុយក្រែនមិនត្រូវបានស្ដារឡើងវិញក្នុងកម្រិតមុនសង្គ្រាមទេនោះ។

This image has an empty alt attribute; its file name is antonio-guterres-un-secretary-general1.jpg
អគ្គលេខាធិការ UN លោក​ Antonio Guterres

ជម្លោះនេះ បានកាត់ផ្តាច់ការផ្គត់ផ្គង់ចេញពីកំពង់ផែរបស់អ៊ុយក្រែន ដែលធ្លាប់តែនាំចេញប្រេងឆាក្នុងបរិមាណដ៏ច្រើន ព្រមទាំងធញ្ញជាតិដូចជាពោត និងស្រូវសាលីជាដើម។

នេះ បានកាត់បន្ថយការផ្គត់ផ្គង់សកល និងបណ្តាលឲ្យតម្លៃកើនឡើងខ្ពស់។ យោងតាម UN, តម្លៃ​អាហារជា​សកល​គឺសឹងតែ​ខ្ពស់​ជាង​ពេល ៣០% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

This image has an empty alt attribute; its file name is 257930.jpg

ថ្លែងនៅក្នុងទីក្រុងញូវយ៉កកាលពីថ្ងៃពុធទី១៨ខែឧសភា លោក Guterres និយាយថា ជម្លោះនេះកំពុងគំរាមកំហែង ធ្វើឲ្យមនុស្សរាប់សិបលាននាក់ធ្លាក់ចូលទៅក្នុងអសន្តិសុខស្បៀងអាហារ បន្ទាប់មកនឹងមានកង្វះអាហារូបត្ថម្ភ ភាពអត់ឃ្លាននិងគ្រោះទុរ្ភិក្សនៅក្នុងវិបត្តិមួយ ដែលអាចអូសបន្លាយរាប់ឆ្នាំឯណោះ៕

សូមទស្សនាវីដេអូ៖

ប្រែសម្រួល៖ Vann Vann

ប្រភព៖ SKY

ចុចអាន៖ លោក Blinken៖ ទណ្ឌកម្មលោកខាងលិចលើរុស្ស៊ី មិនបង្កឲ្យមានអសន្តិសុខស្បៀងអាហារជាសកលទេ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១២ នាទី មុន

ឈ្វេងយល់ពីនីតិវិធីនៃការដកខ្លួនចេញពីកិច្ចសហប្រតិបត្តិការCLV-DTA

ព័ត៌មានអន្ដរជាតិ៤១ នាទី មុន

​តើ​ក្រុមហេសបូឡា​​នៅ​លីបង់​ជានរណា និង​ ហេតុអ្វី​ត្រូវធ្វើសត្រូវ​ជាមួយអ៊ីស្រាអែល?​

ព័ត៌មានជាតិ៤៣ នាទី មុន

តុលាការកំពូល បំភ្លឺអង្គហេតុ និងច្បាប់ ជុំវិញវិវាទដីធ្លីនៅវត្តចង្ក្រានតាព្រហ្មស្ទឹងមានជ័យ

ព័ត៌មានជាតិ៥១ នាទី មុន

ជំនឿ​កប់សពរួម​​ក្នុង​ព្រៃជនជាតិដើមភាគ​តិច​ខេត្ត​មណ្ឌលគិរីដាក់ពាងចំណាំំ ចែក​​​តាមឋានៈគ្រួសារ

សេដ្ឋកិច្ច៥៤ នាទី មុន

លោក វង្សី វិស្សុត៖ ពិព័រណ៍ចិន-អាស៊ាន បានក្លាយជាវេទិ​កាសំ​ខាន់​​ដើម្បី​ជំរុញ​សកល​ភាវូបនីយកម្ម និងសេរីភាវូបនីយកម្មនៃការធ្វើពាណិជ្ជកម្ម ​

Sokha Hotels

ព័ត៌មានពេញនិយម