ព័ត៌មានអន្ដរជាតិ
អាមេរិកនឹងបញ្ជូនមីស៊ីលវាយប្រហារនាវាចម្បាំងទៅអ៊ុយក្រែន
រដ្ឋបាលរបស់លោកប្រធានាធិបតីសហរដ្ឋអាមេរិក ចូ បៃដិន ត្រូវបានគេរាយការណ៍ពីការត្រៀមបញ្ជូនមីស៊ីលប្រឆាំងនាវាចម្បាំងកម្រិតខ្ពស់ទៅប្រទេសអ៊ុយក្រែនដើម្បីបំបែកការបិទផ្លូវទឹករបស់រុស្ស៊ីនៅកំពង់ផែសមុទ្រខ្មៅ (Black Sea)។

ទីភ្នាក់ងារសារព័ត៌មាន Reuters បានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍ដោយយោងទៅលើមន្ត្រីរដ្ឋបាលមិនបញ្ចេញអត្តសញ្ញាណ៣រូប និងប្រភពពីសភាពីររូបថា មីស៊ីល Harpoon ត្រូវបានផលិតដោយក្រុមហ៊ុន Boeing និងមីស៊ីលវាយប្រហារទ័ពជើងទឹក (NSM) ផលិតដោយក្រុមហ៊ុនបច្ចេកវិទ្យា Kongsberg និង Raytheon។ កិច្ចពិភាក្សាកំពុងដំណើរការថាតើត្រូវបញ្ជូនមីស៊ីលទៅកាន់ទីក្រុងកៀវដោយផ្ទាល់ ឬត្រូវផ្ទេរមីស៊ីលទាំងនោះតាមរយៈសម្ព័ន្ធមិត្តអឺរ៉ុប។
លោកប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelensky បាន និងកំពុងបញ្ចុះបញ្ចូលតាំងពីខែមេសាដល់ប្រទេសលោកខាងលិចដែលជាអ្នកគាំទ្ររបស់លោកដើម្បីឲ្យផ្តល់មីស៊ីល Harpoons ឬមីស៊ីលផ្សេងទៀតដែលមានសមត្ថភាពប្រហាក់ប្រហែលគ្នា។
ទោះបីជាយ៉ាងណាតាមការកត់សំគាល់របស់ Reuters ថា បណ្តាប្រទេសនានាបានជៀសវាងក្នុងការក្លាយជាប្រទេសទី១ ឬជាប្រទេសមួយគត់ដែលផ្តល់អាវុធបែបនេះដល់រដ្ឋាភិបាលទីក្រុងកៀវ ដោយសារភ័យខ្លាចរុស្ស៊ីសងសឹក ប្រសិនបើនាវារុស្ស៊ីណាមួយត្រូវបានវាយប្រហារឲ្យលិចដោយមីស៊ីល Harpoon របស់ពួកគេ។
យោងតាមរបាយការណ៍បង្ហាញថា ប្រទេសមួយដែលស្តុកមីស៊ីលទុកបានល្អឥឡូវនេះកំពុងពិចារណាក្នុងការក្លាយជាប្រទេសដំបូងគេក្នុងការបញ្ជូនមីស៊ីលបែបនេះទៅអ៊ុយក្រែន ខណៈប្រទេសផ្សេងទៀតនឹងធ្វើតាមក្រោយ។

មីស៊ីល NSM អាចត្រូវបានបាញ់បង្ហោះយ៉ាងងាយស្រួលពីឆ្នេរសមុទ្រ និងអាចរត់បានចម្ងាយ២៥០គីឡូម៉ែត្រ។ សម្ព័ន្ធមិត្តណាតូមានឧបករណ៍បាញ់មីស៊ីល NSM ចល័តដើម្បីឲ្យខ្ចីបាន ហើយក្បាលគ្រាប់ទាំងនោះនឹងមកដល់ពីប្រទេសន័រវេស។
ចំណែក មីស៊ីល Harpoon អាចបំផ្លាញគោលដៅដែលមានចម្ងាយជិត៣០០គីឡូម៉ែត្របាន ប៉ុន្តែជាធម្មតាមីស៊ីលនេះត្រូវបានប្រើប្រាស់ដោយដាក់ពីនាវា ហើយមានឧបករណ៍តិចតូចប៉ុណ្ណោះដែលអាចប្រើសម្រាប់ការបាញ់ពីឆ្នេរសមុទ្រ៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ RT

-
សន្តិសុខសង្គម៣ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ម៉ោង ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ចរាចរណ៍៥ ម៉ោង ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត
-
សន្តិសុខសង្គម៦ ម៉ោង ago
អគ្គិភ័យឆេះកន្លែងផ្ញើម៉ូតូ ឡាន ខូចខាតម៉ូតូ និងរថយន្ត៨គ្រឿង
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក