Connect with us

អាជីព

ការងារ ១០ ប្រភេទ មានសម្ពាធខ្លាំង តែប្រាក់ខែវិញកប់ក្ដោង

បានផុស

នៅ

ការងារទាំងអស់ សុទ្ធតែមានភាពពិបាកទៅតាមកត្តាផ្សេងៗគ្នា។ ហេតុនេះ ទើបគេណែនាំឱ្យជ្រើសរើសការងារដែលអ្នកស្រឡាញ់ នៅពេលជួបបញ្ហាអ្វីមួយ អ្នកនឹងមានកម្លាំងចិត្ត ដោះស្រាយ​ឱ្យ​អស់​ពីសមត្ថភាព។

យ៉ាងណា ផ្អែក​តាម​ការ​ស្រាវជ្រាវ និង​ស្រង់​មតិ របស់​គេហទំព័រ Careeraddict កម្ពុជាថ្មី​បាន​ឆ្កឹះ​យក​ការងារ​ដែល​មាន​សម្ពាធ​ទាំង ១០ នៅ​លើ​ពិភពលោក តែទទួលបានប្រាក់ខែកប់ក្ដោង។

១. អ្នក​វិភាគ​ហិរញ្ញវត្ថុ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នក​ជំនាញ​ខាង​ការងារ​នេះ គឺ​ធ្វើ​ការវិភាគ និង​ពិនិត្យ​មើល​ទិន្នន័យ​ហិរញ្ញវត្ថុ​ ដើម្បី​ណែនាំ​ឱកាស​វិនិយោគ​ការ​ធ្វើ​អាជីវកម្ម​ដល់​អតិថិជន។ ចំណែក​ការ​ដែល​ស្មុគស្មាញ​នោះ​គឺ នៅពេល​ដែលទីផ្សារមានការ​ប្រែប្រួល​ទៅជាអាក្រក់ ដែលអ្នកវិភាគត្រូវធ្វើការ​ពន្យល់​និង​ដោះស្រាយ​ជាមួយ​អតិថិជន​របស់​ខ្លួន។ ជាមធ្យម ការងារ​នេះ​រកចំណូល​បាន​ខ្ទង់ ៨ ម៉ឺន​ដុល្លារ​សហរដ្ឋអាមេរិក។

២. ចុងភៅ

តួនាទីជាចុងភៅនេះ​ ពិតជាមានភាពតានតឹងខ្លាំង​ នៅ​ពេល​ធ្វើការនៅក្នុងផ្ទះបាយដែល​មាន​ភាព​មមាញឹក និង​បរិយាកាស​រញ៉េរញ៉ៃ។ ក្នុងនាមជាចុងភៅ ត្រូវ​ធានាចម្អិនម្ហូបអាហារ​ដែល​មាន​គុណភាព​ទាំង​រសជាតិ និង​អនាម័យ។ ជាពិសេស ត្រូវឱ្យ​ទាន់ពេលវេលា ចៀសវាង​អតិថិជន​មិន​ពេញចិត្ត និង​ត្អូញត្អែរ។ នៅពេលដែលមានអតិថិជនច្រើន អ្នក​នឹង​ត្រូវ​ប្រឈម​នឹង​ភាព​ស្មុគស្មាញ ឬ​សម្ពាធ​ក្នុង​ការ​ចម្អិន​ម្ហូប​ឱ្យទាន់​ពេលវេលា។ ជាមធ្យម តួនាទី​ជា​ចុងភៅ​អាច​មាន​ចំណូល​ប្រហែល ៥ម៉ឺន​ដុល្លារសហរដ្ឋអាមេរិក នៅ​ប្រទេស​អភិវឌ្ឈន៍។

៣. វិស្វករ​ជួសជុល​យន្តហោះ

វិស្វករ​ថែទាំ​យន្តហោះ គឺ​ត្រូវ​ដំឡើង និង​ថែទាំ​ម៉ាស៊ីន​យន្តហោះ ដោយ​ត្រូវ​ជួសជុល​បញ្ហា​អគ្គិសនី ឬ​ប្រព័ន្ធ​ណាមួយ​របស់​តួ​យន្តហោះ។ ការងារ​នេះ​ ទាមទារ​អ្នក​មាន​បច្ចេកទេស​ខ្លាំង និង​ចំណេះដឹង​ខ្ពស់ ពីព្រោះ​វា​ពាក់ព័ន្ធ​នឹង​ការ​ទទួល​ខុស​ត្រូវ​ចំពោះ​អាយុ​ជីវិត​បុគ្គលិក រួម​ទាំង​សុវត្ថិភាព​អ្នកដំណើរ​របស់​ក្រុមហ៊ុន​អាកាសចរណ៍។ ស្រប​ជាមួយ​ប្រាក់​ខែ​ខ្ទង់ ៦ម៉ឺន​ដុល្លារ វា​ក៏​ផ្ដល់​សម្ពាធ​ដល់​អ្នក​អាជីព​ខាង​នេះ​ដែរ។

. អ្នក​ដោះស្រាយ​បញ្ហា​ផ្លូវចិត្ត

ជា​ធម្មតា ការងារជាអ្នកប្រឹក្សាសុខភាពផ្លូវចិត្តមានភាពតានតឹងខ្លាំង ដោយសារ​អ្នក​ត្រូវ​មាន​ចិត្ត​នឹងន ដើម្បី​ប្រឈម​នឹង​ការ​ស្ដាប់ និង​ជួបផ្ទាល់​ជាមួយ​ករណីផ្លូវចិត្តធ្ងន់ធ្ងររបស់អ្នកជំងឺ។ អ្នកត្រូវ​ដោះស្រាយ​វិបត្តិ​ធ្ងន់ៗ និង​ព្យាបាល​ផ្លូវចិត្ត​របស់អ្នកជំងឺដោយភាពអត់ធ្មត់ និង​គុណធម៌​នៅ​ក្នុង​ខ្លួន។ ជាទូទៅ មុខ​ជំនាញ​មួយ​នេះ​អាច​រកចំណូលបានជិត ៥ម៉ឺន​ដុល្លារ។

៥. អ្នក​គ្រប់គ្រង​ខាង​ផ្នែក​ព័ត៌មាន​វិទ្យា

អ្នកគ្រប់គ្រងខាងផ្នែកព័ត៌មានវិទ្យា អាចរកប្រាក់ចំណូលបានខ្ទង់ ១៤ម៉ឺន​ដុល្លារ។ ការងារបែបនេះ វា​ទាមទារ​ការ​ទទួលខុសត្រូវ​ចំពោះ​ដំណើរការ IT របស់​ក្រុមហ៊ុន​ទាំងមូល។ ជាក់ស្ដែង បើសិនជា​មាន​កំហុស ឬ​បញ្ហា​ប្រព័ន្ធ​របស់ក្រុមហ៊ុន អ្នកត្រូវការ​ដោះស្រាយ​ឱ្យ​បាន​ឆាប់​រហ័ស​បំផុត។ ចៀសវាង​ដំណើរការ​អាក់ខាន​ដល់​ការងារ​ផ្សេងៗទៀត ក្នុងក្រុមហ៊ុន។ ម្យ៉ាង ​អ្នកត្រូវ​អភិវឌ្ឈ​ជំនាញ​ជា​អ្នក​ដឹកនាំ រួមផ្សំនឹងសមត្ថភាពផ្នែកព័ត៌មានវិទ្យា ដើម្បីត្រៀមខ្លួន​ដោះស្រាយ​បញ្ហា​មកដល់​ភ្លាមៗ​ដែលស្រ្តេសខ្លាំង។

៦. មេធាវី

មិនថានៅក្នុងរឿង និងក្នុងជីវិតពិត មេធាវីពិតជាមាន​ស្មុគស្មាញ និង​សម្ពាធ​ខ្លាំង។ បើសិន​ជា​ត្រូវ​ដោះស្រាយ​ករណី​រឿង​ក្ដី​មេធាវី​ធ្វើការ​គ្មានថ្ងៃ គ្មានយប់ឡើយដើម្បីឈ្នះក្តី។ ជាមធ្យម មេធាវី​អាច​រក​ប្រាក់​ចំណូល​បាន​ខ្ទង់ ១២ម៉ឺន​ដុល្លារ។

៧. វេជ្ជបណ្ឌិត​ខាង​វះកាត់

សម្ពាធ​ក្នុង​ការវះកាត់​ដែលអ្នក​ជំនាញ​ត្រូវ​ប្រឈម​គឺ ព្យាបាល​របួស ឬអាចជួប​នឹង​កាលៈទេសៈ​ដែល​មិន​អាច​នឹក​ស្មាន​ដល់អំឡុងពេលប្រតិបត្តិការ។ ម្យ៉ាង អាយុជីវិតរបស់អ្នកជំងឺគឺពឹងផ្អែក និងស្ថិត​ក្នុងដៃ​របស់​វេជ្ជបណ្ឌិត។ ជាមួយ​នឹង​ប្រាក់​ចំណូល​ច្រើន​ប្រហែល ២០ម៉ឺន​ដុល្លារ វេជ្ជបណ្ឌិត​ខាង​វះកាត់​ត្រូវ​ជួប​បញ្ហា​ស្រ្តេស​ជាច្រើន។

៨. អ្នក​រាយការណ៍​សារព័ត៌មាន

ក្នុងនាមជាអ្នកយកព័ត៌មាន ពេលខ្លះអ្នកមិនដឹងមុនទេ​ចំពោះប្រភេទ​ទីតាំង​គ្រោះថ្នាក់​ដែល​អ្នក​ត្រូវ​ចុះ​ទៅ។ ទីកន្លែង​ធ្វើការ​របស់​អ្នក​អាច​ប្រែប្រួល​ពីការនៅក្នុងស្ទូឌីយូ រហូត​នៅ​សមរភូមិ ពីព្រោះ​អ្នក​ត្រូវ​ប្រណាំងប្រជែង​ជាមួយ​ស្ថាប័ន ឬ​អង្គភាព​ផ្សេង​ទៀត​ដើម្បី​ផ្សាយ​ព័ត៌មាន​ឱ្យ​ទាន់​ហេតុការណ៍ និង​លឿន​បំផុត រួម​នឹង​ប្រាក់​ខែ​ជាង ៤ពាន់ដុល្លារ។

៩. អ្នកពន្លត់អគ្គីភ័យ

អ្នក​ពន្លត់អគ្គីភ័យត្រូវប្រថុយជីវិតរបស់ខ្លួនដើម្បីសុវត្ថិភាព និងអាយុជីវិតរបស់ប្រជាពលរដ្ឋ។ ក្រុម​ការងារ​មិន​គិតច្រើនទេថាស្ថានភាពមួយនោះមានគ្រោះថ្នាក់ក្នុងកម្រិតណា ប៉ុន្តែ​មាន​តួនាទី​សង្គ្រោះអាយុជីវិត​មនុស្ស​ឱ្យ​បាន​ច្រើន​អស់​ពី​លទ្ធភាព។ ជាមធ្យម អ្នក​ពន្លត់​អគ្គិភ័យ​អាច​រក​ប្រាក់​ចំណូល​បាន​ខ្ទង់ ៥ម៉ឺន​ដុល្លារ។

១០. អ្នក​បើកបរ​យន្តហោះ

ទោះបីទទួលបានប្រាក់ខែខ្ពស់ជាង ១២ម៉ឺន​ដុល្លារជាមធ្យម អ្នកបើកបរយន្តហោះ​ត្រូវ​ទទួលខុសត្រូវ​ចំពោះ​សុវត្ថិភាព​អ្នកដំណើរ​រាប់រយ​អ្នក។ ជាធម្មតា អ្នកបើកបរយន្តហោះ​ត្រូវ​ទទួលរង​នូវ​សម្ពាធ​ខ្ពស់ ក្នុងករណី​ធាតុអាកាស​មានការប្រែប្រួលទៅជាអាក្រក់ភ្លាមៗ ឬ​ម៉ាស៊ីន​មាន​បញ្ហា​អ្វីមួយ​អំឡុង​ពេល​ហោះហើរ។

ជារួម ទោះបីការងារទាំងនេះ ត្រូវ​បានចាត់ទុកជាការងារដែលមានសម្ពាធខ្លាំង វានៅតែ​ផ្តល់​គុណសម្បត្តិ​ច្រើន​ជាង​គុណវិបត្តិ ពីព្រោះវា​ជា​ការងារ​សុចរិត​ ដើម្បី​បម្រើ​ផលប្រយោជន៍​ដល់​មនុស្ស​ទូទៅ និង​សង្គម​ទាំងមូល៕

ប្រែសម្រួល លីលី

ចុចអាន៖ការងារចេះតែគ្មានផលិតភាព គួរប្រញាប់ធ្វើរឿងនេះភ្លាម

ចុចអាន៖៥ ជំហាន កៃខៃខ្លួនឯងឲ្យក្លាយជាមនុស្សមានគុណភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម