Connect with us

សន្តិសុខសង្គម

មន្ត្រីជំនាញ កំពុងចុះត្រួតពិនិត្យការដ្ឋាន​សាងសង់អគារមួយកន្លែង ដែល​ដាច់ខ្សែ​យោងជណ្តើរ​​​​​យន្តបណ្ដាលឲ្យមនុស្ស ៤នាក់ស្លាប់

បានផុស

នៅ

អាជ្ញាធរ និងមន្ត្រីជំនាញ នៃរដ្ឋបាលខេត្តព្រះសីហនុ បានចុះទៅពិនិត្យមើលការដ្ឋានសាងសង់អគារកម្ពស់ ២០ជាន់ ដែលមានហេតុការណ៍ដាច់ខ្សែយោងជណ្តើរយន្ត បណ្ដាលឲ្យមានមនុស្សស្លាប់ និងរងរបួស កាលពីព្រឹកមិញនេះ។

លោក ឃាង ភារម្យ អ្នកនាំពាក្យសាលាខេត្តព្រះសីហនុ មានប្រសាសន៍ប្រាប់កម្ពុជាថ្មី នៅថ្ងៃត្រង់ថ្ងៃទី ២០ ខែឧសភានេះថា នៅក្នុងហេតុការណ៍ខាងលើនេះ គឺតុល្យការចុងក្រោយ មានមនុស្ស ៤នាក់បានស្លាប់ ដោយ ៣នាក់បានស្លាប់នៅកន្លែងកើតហេតុ និងម្នាក់ទៀតស្លាប់នៅមន្ទីរពេទ្យ។ ក្នុងនោះ ក៏មានមនុស្សម្នាក់ បានរងរបួសធ្ងន់កំពុងសង្រ្គោះបន្ទាន់ នៅក្នុងមន្ទីរពេទ្យផងដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ឃាង ភារម្យ បានឲ្យដឹងបន្តថា មូលហេតុ បណ្ដាលឲ្យមានហេតុការណ៍ខាងលើនេះ កើតឡើង ដោយសារតែដាច់ខ្សែយោងជណ្តើរយន្ត ហើយមន្ត្រីជំនាញ និងអាជ្ញាធរមានសមត្ថកិច្ច កំពុងចុះទៅត្រួតពិនិត្យការដ្ឋាននោះហើយ។ អ្នកនាំពាក្យសាលាខេត្តព្រះសីហនុ បានបញ្ជាក់ទៀតថា «បច្ចុប្បន្ននេះ មន្ត្រីជំនាញ ​និងអាជ្ញាធរមានសមត្ថកិច្ច លោកកំពុងហ៊ុមព័ទ្ធនៅទីតាំង ហើយកំពុងធ្វើការងារលម្អិតនៅលើទីតាំង»។

សូមបញ្ជាក់ថា នៅវេលាម៉ោងជិត ៨ព្រឹក ថ្ងៃទី ២០ ខែឧសភា ឆ្នាំ ២០២២នេះ មានករណីដាច់ខ្សែយោងជណ្តើរយន្ត ក្នុងការដ្ឋានអគារសាងសង់មួយកន្លែង ដែលមានកម្ពស់ប្រមាណ ២០ជាន់ តាមផ្លូវសេតេ ក្នុងសង្កាត់លេខ ៣ ក្រុងព្រះសីហនុ បណ្ដាលឲ្យជនរងគ្រោះចំនួន ៣នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ និងរបួសធ្ងន់ពីរនាក់ ត្រូវបានកម្លាំងសម្តកិច្ចបញ្ជូនទៅសង្គ្រោះភ្លាមៗនៅមន្ទីរពេទ្យ តែអកុសលជនរងគ្រោះម្នាក់ទៀតដោយស្ថានភាពធ្ងន់ធ្ងរពេក ក៏ស្លាប់ក្នុងមន្ទីរពេទ្យ។ រីឯម្នាក់ទៀតកំពុងសង្គ្រោះបន្ទាន់។

សមត្ថកិច្ចបានបញ្ជាក់ថា ជនរងគ្រោះមានឈ្មោះ ១,ឈ្មោះ វល្លិ ភេទប្រុស អាយុ៥៣ឆ្មាំ មានស្រុកកំណើតភូមិ៣ សង្កាត់លេខ៣ ក្រុងព្រះសីហនុ(ស្លាប់) ។ ២,ឈ្មោះ នូ ស៊ីនួន ភេទប្រុស អាយុ៣៣ឆ្នាំ មានស្រុកកំណើត ភូមិ៣ សង្កាត់លេខ៣ ក្រុងព្រះសីហនុ(ស្លាប់) ។ ៣,ឈ្មោះ រ៉ាន ភាស់ ភេទប្រុស អាយុ៣៦ឆ្នាំ មានស្រុកំណើតភូមិគោកមន ឃុំគោកមន ស្រុកអំពិល ខេត្តឧត្តមានជ័យ (ស្លាប់)។ ៤,ឈ្មោះ សយ ម៉ាលីស ភេទស្រី អាយុ៣៨ឆ្នាំ មានស្រុកកំណើតភូមិព្រៃផ្គាំ ឃុំព្រៃផ្គាំ ស្រុកអង្គរបូរី ខេត្តតាកែវ (ស្លាប់នៅមន្ទីរពេទ្យ)។ ៥,ឈ្មោះ ហេង សីហា អាយុ២៨ឆ្នាំ មានស្រុកកំណើតខេត្តកំពង់ឆ្នាំង (រងរបួសធ្ងន់)៕

អត្ថបទ៖ ឃួន សុភ័ក្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេចក្ដីជូនដំណឹង២ ម៉ោង មុន

ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នារវាង BKD Academy នឹង Manulife Cambodia

សន្តិសុខសង្គម២ ម៉ោង មុន

នគរបាល​ឃាត់​ខ្លួន​ជនសង្ស័យ​ម្នាក់​ ហ៊ានបង្ហោះលក់​កាំ​ភ្លើង​ជា​សាធារណៈនិង ដក​ហូត​កាំ​ភ្លើង​បាន៧​ដើម

ព័ត៌មានជាតិ៤ ម៉ោង មុន

មន្ត្រី​ជាន់ខ្ពស់​នៃ​ក្រសួងសាធារណការ​ និង​ដឹកជញ្ជូន​បន្តចុះពិនិត្យ​វឌ្ឍនភាព​ការ​ស្ថាបនាផ្លូវជាតិលេខ៧

ព័ត៌មានជាតិ៤ ម៉ោង មុន

អភិបាលរងរាជធានី ស្នើ​ឱ្យ​សមត្ថកិច្ច​ និង​ម្ចាស់ខុនដូរ អាផាតមិន សណ្ឋាគារ ផ្ទះសំណាក់ និងផ្ទះជួល សហការគ្នា គ្រប់គ្រងវត្តមានជនបរទេសឱ្យបានល្អ

ព័ត៌មានជាតិ៥ ម៉ោង មុន

សម្តេចធិបតី ជំរុញឱ្យពន្លឿនការរៀបចំនូវច្បាប់សន្តិសុខសាយប័រ

Sokha Hotels

ព័ត៌មានពេញនិយម