Connect with us

នយោបាយ

គណបក្សខ្មែរស្រឡាញ់ជាតិ ផ្តោត​សំខាន់​លើការ​​ចុះ​តាម​ផ្ទះ​របស់ប្រជាពលរដ្ឋ​ អំឡុងពេលឃោសនា

បានផុស

នៅ

លោក ជីវ កត្តា ប្រធានគណបក្សខ្មែរស្រឡាញ់ជាតិ បានថ្លែងប្រាប់កម្ពុជាថ្មីថា នៅក្នុងដំណើ​ការ​​ឃោសនា​បោះឆ្នោត​​ ជ្រើសរើសក្រុមប្រឹក្សា​ឃុំ-សង្កាត់ រយៈ​ពេល​ ១៤ថ្ងៃនេះ ​គណបក្សខ្មែរស្រ​ឡាញ់ជាតិ មិនបានរៀបចំហែរក្បួនធំនោះទេ គឺធ្វើទៅតាមលទ្ធភាព​របស់ឃុំនីមួយៗ ហើយ​ការ​ឃោសនានេះ ផ្តោត​​សំខាន់​ លើការ​​ចុះ​តាម​ផ្ទះ​របស់ប្រជាពលរដ្ឋ​ ដើម្បីសុំការគាំទ្រ និងជូន​ខិតប័ណ្ណ​គោលនយោ​បាយ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ជីវ កត្តា​ បញ្ជាក់យ៉ាងនេះថា «គម្រោងឃោសនារបស់យើង ​ដូចជាមិនមានការហែក្បួនអីធំដុំទេ គ្រាន់តែធ្វើ​តាម​លទ្ធភាពនៃឃុំនីមួយៗ ដែលធ្វើកើត ឬមិនកើត។ ទីពីរទៀត​ ការឃោសនារបស់យើង គឺធ្វើតាម​ឃុំ-សង្កាត់ ដែលយើងមានដាក់បេក្ខជន គឺ​ធ្វើទៅតាមអ្វី​​ដែល​យើង​មាន​ជាក់​ស្ដែង ហើយ​យើងចង់បំផុស ចង់ផ្ញើសារជូនបងប្អូន​ប្រជាពលរដ្ឋ និង​ចុះទៅតាមផ្ទះ​របស់​ប្រជាពលរដ្ឋ​ ដើម្បីសុំការគាំទ្រ និងជូនជាគោលនយោបាយ បំណងរបស់យើង ​ជូនទៅដល់ម្ចាស់ឆ្នោតលោកជ្រាបជាព័ត៌មាន ដើម្បីសុំការគាំទ្រពីពួកគាត់”។​

សូមជម្រាបថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី ៥ នឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ​ទី ៥ ខែមិថុនា ឆ្នាំ ២០២២ខាងមុខ ដោយចាប់ផ្តើមពីម៉ោង ៧ ព្រឹក រហូតដល់ម៉ោង ៣ រសៀល។ ក្នុងនោះ មានគណបក្សនយោបាយចំនួន ១៧ បានចូលរួម ហើយ​ការឃោសនា នឹងចាប់ផ្តើមពីថ្ងៃទី ២១ ខែឧសភា ដល់ថ្ងៃទី ៣ ខែមិថុនា ឆ្នាំ២០២២៕

អត្ថបទ៖ កោះកែវ ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៨ នាទីutes មុន

លើកទី១ក្នុងឆ្នាំថ្មី សម្ដេចធិបតី បំពេញទស្សនកិច្ចនៅហ្វីលីពីន ដើម្បីផ្ដល់សន្ទុះទំនាក់ទំនងប្រទេសទាំងពីរ

ព័ត៌មានជាតិ១ ម៉ោង មុន

ក្រសួងការងារ ណែនាំកម្មវិធី App ស្វែងរកការងារនៅបរទេសដោយទំនុកចិត្តខ្ពស់ និងសុវត្ថិភាព

សេដ្ឋកិច្ច២ ម៉ោង មុន

ស្ថិរភាពតម្លៃប្រាក់​រៀល ​រួមចំណែកក្នុងការរក្សាស្ថិរភាពថ្លៃទំនិញនៅលើទីផ្សារ

Song Dae-gwan
ជីវិតកម្សាន្ដ៣ ម៉ោង មុន

តារាចម្រៀងជើងចាស់កូរ៉េ Song Dae-gwan ទទួល​មរណភាព ចំ​ថ្ងៃ​រំលឹក​ខួប​ម្ដាយ

ព័ត៌មានជាតិ៣ ម៉ោង មុន

អភិបាលរាជធានី ណែនាំឱ្យបើកយុទ្ធនាការចុះបាញ់ថ្នាំសម្លាប់មូសជាលើកទី២ នៅក្នុងមូលដ្ឋានរាជធានីភ្នំពេញ

Sokha Hotels

ព័ត៌មានពេញនិយម