Connect with us

កីឡា

U-17 និង U-20 កម្ពុជា ពុំចូលរួមប្រកួតជម្រុះពានយុវជនអាស៊ី ជាលើកដំបូង ក្រោយចូលរួមជាប់លាប់ ២ រដូវកាលចុងក្រោយ

បានផុស

នៅ

ក្រុមជម្រើសជាតិកម្ពុជាអាយុក្រោម ១៧ ឆ្នាំ និងអាយុក្រោម ២០ ឆ្នាំ មិនមានឈ្មោះចូលព្រឹត្តិការណ៍ជម្រុះជើងឯកយុវជនប្រចាំទ្វីបអាស៊ី ប្រភេទ​អាយុ​ក្រោម ១៧ ​ឆ្នាំ និង​ប្រភេទ​អាយុ​ក្រោម ២០​ឆ្នាំ សម្រាប់ឆ្នាំ ២០២៣ ឡើយ។ នេះ​បើតាម​ការបញ្ជាក់​ដោ​យស​ហ​ព័ន្ធ​កីឡាបាល់ទាត់​ទ្វីបអាស៊ី (AFC)​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​អំពី​ក្រុម​ជម្រើសជាតិ​កម្ពុជា​អាយុ​ក្រោម ១៧​ ឆ្នាំ យោងតាម​ការបញ្ជាក់​ខាងលើ​កម្ពុជា នឹងមិន​ចូលរួម​ព្រឹត្តិការណ៍​ជម្រុះ​ជើងឯក​យុវជន​ប្រចាំ​ទ្វីបអាស៊ី អាយុ​ក្រោម ១៧ ​ឆ្នាំ (AFC U-17 Asian Cup) ឡើយ ក្រោយ​សហព័ន្ធ​ប្រកាស​ថ្ងៃ​ចាប់ឆ្នោត​បែងចែក​ពូ​ល មិនមាន​វត្តមាន​នៅក្នុង​ទីតាំង​ណាមួយ​ដើម្បី​ត្រៀម​ឱ្យ​គណៈកម្មាការ​រៀបចំ​ការ​ប្រកួត​ចាប់ឆ្នោត​នោះទេ​។ នេះ​គឺជា​លើកដំបូង​ផងដែរ ក្នុង​រយៈពេល ៦​ឆ្នាំ​ចុងក្រោយ ដែល U-17 កម្ពុជា ខកខាន​ចូលរួម​ប្រកួត​ពានរង្វាន់​ដែល​ធ្វើឡើង​រៀងរាល់ ២​ឆ្នាំ​ម្ដង​មួយ​នេះ ខណៈ​កម្ពុជា ចូលរួម​ជាប់លាប់ ៣​រដូវ​កាល​ចុងក្រោយ ពោលគឺ​ចាប់តាំងពី​ឆ្នាំ​ ២០១៦, ២០១៨ និង​ ២០២០ បើទោះបីជា​លទ្ធផល​ធ្វើ​ពុំ​សូវ​បានល្អ​ដ៏​ដោយ​។​

​ដោយឡែក​ជាមួយគ្នា​ផងដែរ ក្រុម​ជម្រើសជាតិ​កម្ពុជា​អាយុ​ក្រោម ២០ ​ឆ្នាំ ក៏ត្រូវ​បានដឹងថា ​ស្ថិតក្នុង​ស្ថាន​ភាពមិន​ចូលរួម​ដូចគ្នា ដោយ​វគ្គ​ជម្រុះ​ត្រៀម​ធ្វើ​នៅ​អំឡុង​ថ្ងៃទី​ ១០-១៨ ខែកញ្ញា ឆ្នាំ​ ២០២២ ខាងមុខនេះ​។ វា​ក៏​ជា​លើកដំបូង​ផងដែរ ក្នុង​រយៈពេល ៤​ ឆ្នាំ​ចុងក្រោយ ដែល U-20 កម្ពុជា ខកខាន​ចូលរួម​ប្រកួត​ពានរង្វាន់​ដែល​ធ្វើឡើង​រៀងរាល់ ២​ឆ្នាំ​ម្ដង​មួយ​នេះ ខណៈ​កម្ពុជា ចូលរួម​ជាប់លាប់ ២​ រដូវ​កាល​ចុងក្រោយពោល គឺ​នៅ​ឆ្នាំ​ ២០១៨ និង​ ២០២០​។ ពានរង្វាន់​នេះ​កម្ពុជា ធ្វើ​បានល្អ ដោយ​ជាពិសេស​កាលពី​ឆ្នាំ​ ២០២០ បាន​ឱកាស​ឡើងទៅ​ប្រកួត​ជុំ​ចុងក្រោយ ជា​លើកដំបូង​ក្នុង​ប្រវត្តិសាស្ត្រ ដែល​គ្រោង​ធ្វើ​នៅ​អ៊ូ​ស​បី​គី​ស្ថាន ប៉ុន្តែ​ពាន​នេះ​ត្រូវបាន​លុបចោល​ដោយសារ​បញ្ហា​កូ​វីដ​-១៩ រាតត្បាត​ខ្លាំង​នៅពេលនោះ​។​

​យ៉ាងណាមិញ មកទល់ពេលនេះ​នៅ​មិនទាន់មាន​ការបញ្ជាក់​ពី​មូលហេតុ​ច្បាស់លាស់​អំពី​ការមិន​ចូលរួម​ពានរង្វាន់​ទាំងពីរ​នេះ​នៅឡើយ​ទេ ដោយ​ត្រូវ​រង់ចាំ​ការប្រកាស​ជា​ផ្លូវការ​ដោយ​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា​៕

អត្ថបទ​៖ មន្នី​រ័ត្ន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ៤ ម៉ោង មុន

តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ

សហគ្រាសចិន
សន្តិសុខសង្គម១១ ម៉ោង មុន

ពលរដ្ឋ​ចោទជនជាតិ​ចិនមួយ​ក្រុមនៅ​​ក្រុមហ៊ុន​ចម្ការ​ចេក​​ខេត្ត​ក្រចេះ បាញ់សត្វគោក្របី​អ្នកស្រុក​លេីកដាក់ឡានយ៉ាងអានាធិបតេយ្យ

ចរាចរណ៍៤ ម៉ោង មុន

បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

រុស្ស៊ី បាញ់មីស៊ីលពន្លិចកប៉ាល់ដឹកទំនិញមួយគ្រឿង សង្ស័យដឹកអាវុធអង់គ្លេស យកទៅឲ្យអ៊ុយក្រែន

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

អង់គ្លេសនិងបារាំង ប្រកាសដឹកនាំក្រុមចម្រុះ ដាក់ទ័ពទៅអ៊ុយក្រែន ទោះគ្មានអាមេរិក

Sokha Hotels

ព័ត៌មានពេញនិយម