ព័ត៌មានជាតិ
សមិទ្ធផលថ្មី ជាចំណងដៃជូនប្រជាជននៅភូមិទួលចំការ តាមសំណើ និងតម្រូវការចាំបាច់
ផ្លូវក្រាលគ្រួសក្រហមប្រវែង ២០០០ ម៉ែត្រ ទទឹង ៨ ម៉ែត្រ ស្ថិតនៅភូមិទួលចំការ ឃុំកណ្តោលជ្រុំ ស្រុកពញ្ញាក្រែក ខេត្តត្បូងឃ្មុំ ត្រូវដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការ នៅរសៀលថ្ងៃទី ១៩ ខែឧសភា ឆ្នាំ ២០២២ ក្រោមអធិបតីភាព លោក តូច ចាន់នី ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានឃុំកណ្តោកជ្រុំ។

ស្ថិតក្នុងឱកាសនេះ លោកបានលើកឡើងថា ផ្លូវក្រាលគ្រួស ក្រហមនេះ ជាសមិទ្ធិផលថ្មីមួយទៀតនៅក្នុងឃុំកណ្តោលជ្រុំ ជារួម និងសម្រាប់ភូមិទួលចំការដោយឡែក សម្រាប់បំរើដល់សេចក្តីត្រូវការក្នុងការធ្វើដំណើរ ដឹកជញ្ជូនរបស់ប្រជាពលរដ្ឋនៅក្នុងភូមិ ដែលពីមុនផ្លូវនេះជាផ្លូវលំដី មានការលំបាកក្នុងការធ្វើដំណើរ និងដើម្បីលើកកម្ពស់ផាសុកភាព និងជីវភាពរ ស់នៅជូនប្រជាពលរដ្ឋ ស្របតាមគោលនយោបាយយុទ្ធសា ស្ត្រចតុកោណរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិត របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានកំណត់យក «ធនធានមនុស្ស ទឹក ផ្លូវ ភ្លើង» ជាអាទិភាព។

លោកបានបន្តថា ជាគោលនយោបាយរបស់រាជរដ្ឋាភិបាល ដែលមានសម្តេចតេជោហ៊ុន សែន ជាប្រមុខ បានចាត់ទុកការ កសាងស្ពាន ផ្លូវ ប្រព័ន្ធធារាសាស្រ្ត ការតភ្ជាប់បណ្តាញអគ្គីសនី បណ្តាញទឹកស្អាតជាដើម គឺជាការងារអទិភាពនៅ នឹងមូល ដ្ឋានរបស់ប្រជាពលរដ្ឋ ទីណាមានការលំបាក ទីនោះមានការជួយជ្រោមជ្រែងពីរាជរដ្ឋាភិបាលតាមរយៈមន្រ្តីរដ្ឋាភិបាល ឬ មន្ត្រីគណបក្សប្រជាជនកម្ពុជា ដែលកំពុងរស់នៅ និងបំរើដល់ប្រជាពលរដ្ឋនៅមូលដ្ឋាន។

លោកបានបន្ថែមថា «យើងមានឱកាសកសាង អភិវឌ្ឍន៍ភូមិ ឃុំរបស់យើងឲ្យរីកចំរើនទៅបាន គឺដោយគុណបំណាច់នៃកត្តាសុខ សន្តិភាព ស្ថេរភាពសង្គម ដែលថ្នាក់ដឹកនាំយើងរកបានដោយលំបាកនាអតីតកាល។ ដូច្នេះយើងត្រូវរួមគ្នាថែរ ក្សានូវសុខ សន្តិភាពនេះឲ្យបានគង់វង្ស ស្ថិតស្ថេរ បន្តដល់កូន ចៅជំនាន់ក្រោយៗ របស់យើងទៀត»។

ឆ្លៀតឱកាសនោះផងដែរ លោកក៏បានណែនាំដល់អាជ្ញាធរមូលដ្ឋាន ត្រូវយកចិត្តទុកដាក់លើបញ្ហាជីវភាពរស់នៅ សុខមាភាព និងការបំរើសេវារដ្ឋបាលសាធារណៈជូនប្រជាពលរដ្ឋអោយបានល្អមានការទទួលខុស ត្រូវខ្ពស់ និងសូមអំពាវនាវឲ្យប្រជាជនទៅចូលរួមបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០ ២២ ខាងមុខ ដើម្បីជ្រើសរើសគណបក្សដែលតែងរួមសុខ រួម ទុក្ខ ពិសេសផ្តល់ការអន្តរាគមន៍ដល់ប្រជាជនយើងគ្រប់ពេល ពិសេសនៅដំណាក់កាលលំបាក ៕
អត្ថបទ៖ វិមាន

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ