Connect with us

កីឡា

ចាន់ រតនា ចាញ់ Xie Wei នៅ​ទឹក​ទី​៣

បានផុស

នៅ

អ្នកលេង​គុន​ចម្រុះ​លេខ​១​នៅ​កម្ពុជា ចាន់ រតនា ចាញ់ Xie Wei ក្នុង​ទឹក​ទី​៣ នៅ​ព្រឹត្តិការណ៍​ប្រកួត ONE: COLLISION COURSE មុន​នេះ​បន្តិច​ នៅឯ​កីឡដ្ឋាន Singapore Indoor Stadium នៃ​ប្រទេស​សិង្ហ​បុរី។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គ្រាន់​ស្នូរ​ជួង​ភ្លាម Wei សម្រុក​ភ្លាមៗ ប្រើ​កណ្ដាប់ដៃ​ចូល​មួយ​ពីរ ប៉ុន្តែ រតនា ឆ្មក់​មួយៗ​។ ដល់​ពាក់កណ្ដាល​ផ្លូវ​នៃ​ទឹក​ទឹ​១ Wei កាច់ រតនា ទៅ​ក្ដារ​រេញ ប៉ុន្តែ មិន​ធ្វើ​អី​ឲ្យ​គ្រោះថ្នាក់​ឡើយ រហូតដល់​កីឡាករ​កម្ពុជា​រើរួច និង​អុក​ជង្គង់​ក្នុង​ជំហរ​ដេក មុន​ផ្ដួល​ទៅ​ក្ដារ​រេញ​ម្ដងទៀត​មុន​បញ្ចប់​ទឹក​នេះ​។​

​ទឹក​ទី​២ រតនា វ៉ៃ​ចូល​ពីរ​ដៃ​នា​ដើម​ទឹក មុន​ពេល​កីឡាករ​ចិន​សង​វិញ​។ ទឹក​នេះ​ពួកគេ​ប្រើ​ជំហរ​គុន​ខ្មែរ​ច្រើន ហើយ រតនា មាន​ផលចំណេញ​ពី​កណ្ដាប់ដៃ​ល្អជា​ច្រើន និង​ធ្វើ​ឲ្យ​កីឡាករ​ចិន​ដួល​ម្ដង​ទៀតផង​តាមរយៈ​ការ​ទាត់​ខ្ពស់​ចំក​។

ទឹក​ចុងក្រោយ អ្នក​ទាំងពីរ​ប្រើ​ជំហរ​ប្រយុទ្ធ​ដដែល ប៉ុន្តែ ឱកាស​របស់ Xie Wei មកដល់​ដោយ​ការ​ម៉ាត់​ឆ្វេង​ត្រូវ​កញ្ចប់មាត់ រតនា និង​ធ្វើ​ឲ្យ រតនា ដួល ហើយ​ហក់​ទៅ​ថែម រហូត​អាជ្ញាកណ្ដាល​បញ្ឈប់​តែម្ដង​។

នេះ​ជាការ​បញ្ចប់​ឆ្នាំ​ដោយ​ភាព​រីករាយ​បំផុត​របស់ Xie Wei មុន​ដាច់​ឆ្នាំ​២០២០ ក្នុងការ​បង្ហាញខ្លួន​តំណាង​ប្រទេស​របស់ខ្លួន និង​អ្នកគាំទ្រ​នៅ​សង្វៀន ONE​។ Wei បានដាក់​គោលដៅ​ឆ្ពោះ​ទៅមុខទៀត និង​កើន​ចំណាត់ថ្នាក់​ទូទៅ​នៅ​សង្វៀន ONE​។

គិតដល់​ពេលនេះ ចាន់ រតនា ឈ្នះ​ក្នុង​ការប្រកួត​គុន​ខ្មែរ ២១៥ លើក ចាញ់ ១៨ លើក និង​មិនដែល​ស្មើ​។ ចំណែក​សង្វៀន គុន​ចម្រុះ​វិញ បុរស​វ័យ ៣៤ ឆ្នាំ ឡើង​ប្រកួត​បាន ១២ លើក​ទាំងយប់​នេះ​ក្នុងនោះ ឈ្នះ ៨ លើក និង ចាញ់ ៤ លើក​។

រីឯ Xie Wei ដែល​កូនសិស្ស​មកពី​ក្លិប Sunkin International Fight Club ចូលប្រឡូក​ក្នុង​ពិភព​គុន​ចម្រុះ​បាន​ចំនួន ១៥ លើក ក្នុងនោះ​ឈ្នះ ១២ លើក និង ចាញ់ ៣ លើក៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ ម៉ោង មុន

លោក នេត្រ ភក្ត្រា ៖ ថ្ងៃ៨ មីនា មិនមែនសំដៅនារីមានសិទ្ធិធំតែមួយថ្ងៃប៉ុណ្ណោះទេ

ព័ត៌មានជាតិ៥ ម៉ោង មុន

អាជ្ញាធរ​គ្រឿងញៀន​ ជំរុញ​សហគមន៍​ទេសចរណ៍​កោះហាន​រ៉ាំសា ឱ្យ​ប្រើ ​App NoDrug ដើម្បី​រាយការណ៍​ពេល​មាន​បញ្ហា

ព័ត៌មានជាតិ៦ ម៉ោង មុន

ខណ្ឌមួយ​ចំនួន​ក្នុង​រាជធានីភ្នំពេញ នឹង​មាន​ភាព​រអាក់រអួល​អគ្គិសនី ចាប់ពីថ្ងៃទី៦ ដល់​ថ្ងៃ​ទី៩​មីនា

ព័ត៌មានជាតិ៦ ម៉ោង មុន

សម្ដេចធិបតី៖ចូលឆ្នាំខ្មែរ យុវជនលេងបាញ់ទឹកក៏បាញ់ចុះ តែកុំភ្លេចលេងល្បែងប្រជាប្រិយខ្មែរផង

ព័ត៌មានជាតិ៧ ម៉ោង មុន

សម្តេចធិបតី ស្នើឱ្យបន្តកិច្ចការរៀបចំចុះបញ្ជីសង្ក្រាន្តខ្មែរចូលក្នុង អង្គការយូណេស្កូ

Sokha Hotels

ព័ត៌មានពេញនិយម