Connect with us

នយោបាយ

ថ្ងៃបើក​យុទ្ធនាការ​នាការ​ឃោសនា​ដំបូងគណបក្ស​ប្រជាជនកម្ពុជា​ដង្ហែរក្បួន​លេចធ្លោជាងគេ​នៅ​បន្ទាយមានជ័យ

បានផុស

នៅ

នៅព្រឹកថ្ងៃទី ២១ ខែឧសភា​ ឆ្នាំ ២០២២ នេះគឺជាថ្ងៃទី១​ នៃការបើកយុទ្ធនាការនាការឃោសនាបោះ​ឆ្នោតជ្រើសរើសក្រុមប្រឹក្សា​ ឃុំ សង្កាត់ អណត្តិទី ៥ នៅតាមគោលដៅ​របស់គណបក្សនយោបាយ​នីមួយៗ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅខេត្តបន្ទាយមានជ័យ​ គេសង្កេតឃើញ​មានតែគណបក្សប្រជាជនកម្ពុជាតែមួយទេ​ដែល​លេច​ធ្លោ​ជាងគេ​មានសមាជិក សមាជិការចូលរួមដង្ហែរផ្លូកទឹកផ្លូកដី ដែលប្រើមធ្យោបាយ​ធ្វើដំណើរតាមម៉ូតូ រថយន្ត គោយន្ត និងការធ្វើដំណើរផ្សេងៗទៀត នៅតាម ឃុំ សង្កាត់នីមួយៗក្នុងខេត្តបន្ទាយមានជ័យ។

អនុប្រធានក្រុម​ការងារចុះមូលដ្ឋានស្រុកមង្គលបូរីលោក បោន ប៊ិន បានឱ្យដឹងថា ដំណើរការឃោសនារកសំឡេងឆ្នោតនេះ មានរយៈពេល ១៤ ថ្ងៃ ចាប់ពីព្រឹកថ្ងៃទី ២១ ខែឧសភា ដល់ល្ងាចថ្ងៃទី៣ខែមិថុនា ឆ្នាំ២០២២ ខាងមុខនេះ។

លោក យ៉ង់ សក្តិ ប្រធានលេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តបន្ទាយមានជ័យបានប្រាប់ អ្នកយកព័ត៍មានឲ្យដឹថា ការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី ៥ នាថ្ងៃទី៥ ខែមិថុនា ឆ្នាំ ២០២២ ខាងមុខនេះ សម្រាប់ខេត្តបន្ទាយមានជ័យមានចំនួន ១១ គណបក្សនយោបាយចូលរួម រួមមាន គណបក្សប្រជាជនកម្ពុជា គណបក្សឆន្ទៈខ្មែរ គណបក្សកម្ពុជានិយម គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ គណបក្សសញ្ជាតិកម្ពុជា គណបក្សឯកភាពជាតិគណបក្សជនជាតិដើមប្រជាធិបតេយ្យកម្ពុជា គណបក្សភ្លើងទៀន គណបក្សហ្វ៊ុនស៊ិនប៉ិច គណបក្សខ្មែរតែមួយ១១និងគណបក្សប្រជាធិបតេយ្យមូលដ្ឋាន។

លោកយ៉ង់ សក្តិ ប្រធានលេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត បានប្រាប់ឲ្យដឹងបន្តទៀតថា ការពិនិត្យបញ្ជីឈ្មោះបោះឆ្នោតនិងចុះឈ្មោះបោះឆ្នោតនៅឆ្នាំ២០២១ ដំណាក់កាលនៃការបិទផ្សាយ បញ្ជីឈ្មោះបោះឆ្នោតនិងអ្នកបានចុះឈ្មោះបោះឆ្នោតថ្មីសម្រាប់ខេត្តបន្ទាយមានជ័យ សរុបចំនួន ៤០៥,៧៣០នាក់/ស្រី ២១៦,០៣៦នាក់ ក្នុងនោះមានឃុំសង្កាត់សរុបចំនួន ៦៧ និងមានការិយាល័យ ត្រូវបោះឆ្នោត សរុបចំនួន ១,១១៤ ការិយាល័យ កើនជាង ឆ្នាំ២០១៨ ដែលកាលណោះមាន១.០៧០ការិយាល័យ។

លោក យ៉ង់ សក្តិ ប្រធានលេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តបន្ទាយមានជ័យបានបញ្ជាក់ឲ្យដឹងបន្តទៀតថា កម្លាំងមានសមត្ថកិច្ច គ្រប់ប្រភេទគឺឈរលើគោលការណ៍អព្យាក្រឹត្យ និងក្រមសីលធម៌ សម្រាប់ ចូលរួមការពារសន្តិសុខ ក្នុងការបោះឆ្នោត ថ្នាក់ជាតិនិង ថ្នាក់ ក្រោមជាតិ ជាពិសេស​កម្លាំង​សមត្ថកិច្ចនិងត្រៀម ការពារសន្តិសុខក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី ៥ ដែលគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតកំណត់យកថ្ងៃទី ៥ ខែមិថុនាឆ្នាំ ២០២២ ជាថ្ងៃបោះឆ្នោត៕

អត្ថបទ៖ វ៉ាន់ ណាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម២៥ នាទីutes មុន

នគរបាលរាជធានី​ឃាត់​ខ្លួន អ្នកសារព័ត៌មាន២នាក់ ក្រោយផ្សាយប្រឌិត​រឿងវីដេអូអំពើហិង្សា ដែលធ្វើ​ឱ្យប៉ះពាល់ដល់កិត្តិយសប្រទេសកម្ពុជា

ព័ត៌មានជាតិ៣ ម៉ោង មុន

ពលរដ្ឋកម្ពុជាថ្កោលទោសអាចារ្យហ្វី និងក្រុមជ្រុលនិយមនៅក្រៅប្រទេសដែលប្រើប្រាស់ភាសាអសុរោះ និងជេរប្រមាថថ្នាក់ដឹកនាំរាជរដ្ឋាភិបាល

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្នុងមួយឆ្នាំ២០២៤ ការ​ដឹក​ជញ្ជូន​សំរាម​យក​ទៅ​ចាក់ និង​ដុតកម្ទេចចោល​នៅ​ទីលានចាក់សំរាម​ដង្កោចំនួន ១.២៤៨.៣៩១,៨១តោន

សន្តិសុខសង្គម៥ ម៉ោង មុន

លោក ជួន ណារិន្ទ ព្រមានលុបឈ្មោះមន្ត្រីនគរបាលចរាចរណ៍ដែលអនុវត្តល្មើសវិន័យ

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ទ្រព្យសម្បត្តិមហាសេដ្ឋីពិភពលោក កើនដល់ ១៥ ទ្រីលាន​ដុល្លារ​ក្នុងឆ្នាំ ២០២៤

Sokha Hotels

ព័ត៌មានពេញនិយម