ព័ត៌មានអន្ដរជាតិ
អ្នកជំនាញថា ប្រជាជន កូរ៉េខាងជើង ស្ទើរតែទាំងអស់នឹងឆ្លងកូវីដ
អ្នកជំនាញនៅប្រទេសកូរ៉េខាងត្បូងបាននិយាយថា ប្រសិនបើល្បឿននៃការរីករាលដាលជំងឺកូវីដ ១៩ នៅកូរ៉េខាងជើងនៅតែបន្តលឿនបែបនេះនោះ ប្រជាជនស្ទើរតែទាំងអស់ក្នុងប្រទេសនឹងគ្មាននរណាម្នាក់គេចផុតពីការឆ្លងវីរុសនេះឡើយ ។
បើយោងតាមកាសែតគណបក្សពលករកូរ៉េ Rodong Sinmun បានឲ្យដឹងថា ត្រឹមរយៈពេល ១ សប្ដាហ៍ប៉ុណ្ណោះ កូរ៉េខាងជើងបានរាយការណ៍ពីករណី “គ្រុនក្តៅ” សរុបចំនួន ២,៤៦០,៦៤០ ករណី ពោលប្រហែល ៨ ភាគរយនៃចំនួនប្រជាជន ២៦ លាននាក់របស់ខ្លួនបានឆ្លងមេរោគ ។
ចំណែកយោងតាមលោកវេជ្ជបណ្ឌិត Kim Sin-gon នាយកសមាគមថែទាំសុខភាពសម្រាប់ការបង្រួបបង្រួមកូរ៉េបាននិយាយថា ទោះជាយ៉ាងណាក៏ដោយ តួលេខពិតប្រាកដអាចកើនឡើងដល់ទៅ ៤ ទៅ ៥ ដងបន្ថែមទៀតឯណោះ បើធៀបទៅនឹងចំនួនផ្លូវការខាងលើ ។
លោក Kim បាននិយាយនៅក្នុងវេទិកាមួយកាលពីថ្ងៃសុក្រថា ក្នុងចំណោមករណីដែលត្រូវបានបញ្ជាក់ទាំងអស់នៅក្នុងប្រទេសកូរ៉េខាងត្បូងប្រហែល ២៥ ភាគរយគឺមិនបង្ហាញរោគសញ្ញា ហើយ ៣០ ភាគរយនៃករណីបង្ហាញរោគសញ្ញាបានវិវត្តទៅជាជំងឺគ្រុនក្តៅ ។
លោក Kim បញ្ជាក់ថា “ដោយសារតែការវិវត្តរោគសញ្ញាគ្រុនក្តៅក្នុងអ្នកជំងឺកូវីដ និងអត្រាឆ្លងមិនបង្ហាញរោគសញ្ញាផងនោះ ប្រជាជនកូរ៉េខាងជើងប្រហែលជា ១០ លាននាក់បានឆ្លងរួចទៅហើយ ហើយក្នុងល្បឿននេះ កូវីដអាចឆ្លងស្ទើរតែទាំងអស់ដល់ប្រជាជនកូរ៉េខាងជើងក្នុងរយៈពេលមួយខែទៀត” ។
គួរបញ្ជាក់ថា ចំនួនករណីឆ្លងដែលកូរ៉េខាងជើងរកឃើញជារៀងរាល់ថ្ងៃគឺស្ថិតនៅក្នុងចន្លោះពី ២០០,០០០ ទៅ ៣០០,០០០ ករណី ហើយរហូតមកដល់ពេលនេះក៏បានកត់ត្រាអ្នកស្លាប់ចំនួន ៦៥ នាក់ផងដែរ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Korea Herald
ចុចអាន ៖ លោក គីម ជុងអ៊ុន ពាក់ម៉ាសដល់ទៅ ២ ជាន់ការពារឆ្លងកូវីដ
-
ចរាចរណ៍៧ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ចរាចរណ៍២ ថ្ងៃ ago
ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ២ ថ្ងៃ ago
របាយការណ៍បឋម៖ រថយន្តដឹកគ្រឿងចក្រលើសទម្ងន់បណ្តាលឱ្យបាក់ស្ពានដែក
-
សន្តិសុខសង្គម១៧ ម៉ោង ago
អគ្គិភ័យឆេះផ្ទះស្តុកគ្រឿងបន្លាស់រថយន្តបណ្ដាលឲ្យខូចខាតសម្ភារៈមួយចំនួន
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង