ព័ត៌មានអន្ដរជាតិ
វៀតណាមត្រៀមជម្លៀសមនុស្ស១.២លាននាក់មុនព្យុះ Molave មកដល់ខណៈរលកសមុទ្រអាចមានកម្ពស់ដល់ទៅ១០ម៉ែត្រ
ដោយសារតែព្យុះ Molave ត្រូវបានគេរំពឹងថានឹងបង្កឲ្យមានការបាក់ដីនៅកណ្តាលប្រទេសវៀតណាមក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខទៀតនោះ អាជ្ញាធរវៀតណាមកំពុងត្រៀមជម្លៀសអ្នករស់នៅតាមឆ្នេរសមុទ្រចំនួន១.២លាននាក់ទៅកាន់ទីទួលសុវត្ថិភាព។
នៅម៉ោង១រសៀលថ្ងៃចន្ទ មជ្ឈមណ្ឌលព្យាករណ៍ឧតុនិយមជាតិបានឲ្យដឹងថា ព្យុះនេះមានទីតាំងនៅចម្ងាយប្រហែល៥៦០គីឡូម៉ែត្រភាគឦសានកោះ Cay ជាមួយនឹងខ្យល់បក់ក្នុងល្បឿន១៣៥គីឡូម៉ែត្រក្នុងមួយម៉ោង។
ក្នុងរយៈពេល២៤ម៉ោងទៀត វានឹងធ្វើដំណើរទៅទិសខាងលិចក្នុងល្បឿន២០ទៅ២៥គីឡូម៉ែត្រក្នុងមួយម៉ោងហើយកាន់តែខ្លាំងឡើងៗ។ នៅម៉ោងប្រហែល៧ព្រឹកថ្ងៃអង្គារ ព្យុះនេះនឹងមកដល់នៅចម្ងាយ២៨០គីឡូម៉ែត្រភាគខាងជើងកោះ Cay ជាមួយខ្យល់បក់ក្នុងល្បឿនរហូតដល់១៥០គីឡូម៉ែត្រក្នុងមួយម៉ោង។
លោក Mai Van Khiem នាយកមជ្ឈមណ្ឌលព្យាករណ៍ជាតិបាននិយាយក្នុងកិច្ចប្រជុំមួយនៅថ្ងៃចន្ទថា ទាំងទីភ្នាក់ងារនិងសមភាគីជប៉ុនបានព្យាករណ៍ថា ព្យុះដែលរំកិលខ្លួនយ៉ាងលឿននេះនឹងបង្កឲ្យមានការបាក់ដីនៅខេត្ត Quang Nam, Quang Ngai និង Binh Dinh។
ទីភ្នាក់ងារនានាបានព្យាករណ៍ថា ព្យុះនេះនឹងទៅដល់ដីគោកវៀតណាមនៅព្រឹកថ្ងៃពុធ។
នៅព្រឹកថ្ងៃពុធ ចំណុចកណ្តាលនៃព្យុះនេះនឹងស្ថិតនៅចម្ងាយប្រមាណ២០០គីឡូម៉ែត្រពីឆ្នេរ Quang Ngai ទៅដល់ Binh Dinh ជាមួយល្បឿនខ្យល់អតិបរមា១៣៥គីឡូម៉ែត្រក្នុងមួយម៉ោងហើយបង្កឲ្យមានរលកកម្ពស់រហូតដល់ទៅ១០ម៉ែត្រ៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ VN Express
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង ago
ព្យុះខ្លាំង ៥ទៀត នឹងវាយប្រហារ វៀតណាម មុនដាច់ឆ្នាំ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះចំនួន២ នឹងវាយប្រហារក្នុងពេលតែមួយដែលមានឥទ្ធិពលខ្លាំងជាងមុន ជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រដ្ឋមួយនៅអាមេរិក ជួបភ្លៀងធ្លាក់ខ្លាំង «១០០០ឆ្នាំម្តង» បង្កជាទឹកជំនន់ធ្ងន់ធ្ងរ