KPT+
ទម្លាយអាថ៌កំបាំងរក្សាចំណងស្នេហ៍ជាង ២០ឆ្នាំរបស់ Beckham និងភរិយា
រឿងរ៉ាវស្នេហារបស់អតីតកីឡាករបាល់ទាត់អង់គ្លេសលោក David Beckham និងភរិយា Victoria Adams នៅតែធ្វើឱ្យមហាជនលើកមកសរសើរតាំងពីមិនទាន់រៀបការ រហូតមកដល់បច្ចុប្បន្នពួកគេមានកូន ៤នាក់ទៅហើយ។
David Beckham និង Victoria Adams មិនត្រឹមតែល្បីជាគូស្នេហ៍អ្នកមានហាយសូរ ក្នុងពិភពសិល្បៈប៉ុណ្ណោះទេ ថែមទាំងជាគូស្នេហ៍គំរូធ្វើឱ្យមហាជនជឿលើស្នេហ៍ពិតទៀតផង។ រយៈពេល ២៣ឆ្នាំហើយដែលពួកគេរួមរស់ជាមួយគ្នា ក្ដីស្រឡាញ់របស់អ្នកទាំងពីរមានចំពោះគ្នា នៅតែមិនរសាយ ខណៈ David Beckham តែងតែបង្ហាញពីសុភមង្គលរបស់គ្រួសារ និងរូបថតផ្អែមល្ហែមជាមួយប្រពន្ធជានិច្ចកាល។
នៅក្នុងកម្មវិធី River Cafe Table 4 អតីតកីឡាករ David Beckham បានផ្ដល់បទសម្ភាសន៍ថា ទំនាក់ទំនងប្ដីប្រពន្ធរបស់លោកអាចបន្តបានរាប់ឆ្នាំគឺដោយសារលោកនិងភរិយាព្យាយាមសម្របតាមគ្នា។ កាលលោកទើបស្រឡាញ់គ្នាដំបូង Victoria មិនសូវចេះញ៉ាំម្ហូបអីច្រើននោះទេ នាងញ៉ាំម្ហូបតែមួយមុខប៉ុណ្ណោះ ទាល់តែនាងមានផ្ទៃពោះ ទើបនាងព្រមញ៉ាំអាហារផ្សេងខ្លះ។ ទោះយ៉ាងណា លោកមិនដែលនឿយណាយដែលចម្អិនម្ហូបសម្រាប់នាងឡើយ។ ក្រៅពីនោះលោកតែងតែគាំទ្រជម្រើសរបស់នាង ទោះបីជានាងរើសបន្តិចក៏ដោយ។ ទាំងនេះជាទង្វើរបស់លោកចំពោះភរិយារយៈពេលជាង ២០ឆ្នាំមកនេះ។
ស្នេហារបស់ David Beckham និង Victoria Adams ធ្លាប់បានធ្វើឱ្យសារព័ត៌មានចំណាយប្រាក់យ៉ាងច្រើនដើម្បីតាមដាន នៅចុងសតវត្សទី២០។ សូម្បីតែរៀបការរួចក៏ដោយ គូស្នេហ៍មួយគូនេះបានប្រឈមមុខនឹងការវែកញែក រិះគន់ និងពាក្យចចាមអារ៉ាមជាច្រើន ប៉ុន្តែពួកគេមិនដែលបោះបង់គ្នាឡើយ។ អតីតកីឡាកររូបនេះធ្លាប់និយាយថា “គ្រប់គ្នាមានសិទ្ធិនិយាយពីអ្វីទាំងអស់អំពីយើង ប៉ុន្តែ Victoria និងខ្ញុំនឹងនៅតែឈរក្បែរគ្នាដោយប្តេជ្ញាថានឹងមិនចាកចោលគ្នាដាច់ខាត”។ ជួនកាលគេបានដឹងថា David Beckham ព្រមទុកចោលការប្រកួត ដើម្បីតាមគាំទ្រភរិយាជាទីស្រឡាញ់ ទោះបីរងការរិះគន់ និងប៉ះពាល់ដល់លទ្ធផលប្រកួតក៏ដោយ ក៏លោកសម្រេចចិត្តការពារសុភមង្គលគ្រួសារជានិច្ច។
ចំពោះ Victoria វិញត្រូវបានអ្នកគាំទ្រជាច្រើនលើកសរសើរថានាងជាស្ត្រីឆ្លាត ព្រោះនាងតែងរក្សាភាពស្ងប់ស្ងាត់ ពេលមានលេចធ្លាយព័ត៌មានអាស្រូវស្នេហារបស់ស្វាមី។ នាងបានជម្នះនឹងពាក្យចចាមអារ៉ាមនានា ដើម្បីរក្សាសុភមង្គលគ្រួសារ និងមើលថែគ្រួសារបានយ៉ាងល្អ។
ចែករំលែកជាមួយសាធារណៈជន Victoria ក៏បាននិយាយផងដែរថា គ្រួសាររបស់នាងតែងតែចំណាយពេលជាមួយគ្នា។ ថ្វីត្បិតតែសមាជិកគ្រួសារនីមួយៗមានកាលវិភាគ និងការងាររៀងៗខ្លួនក៏ដោយ ក៏គ្រប់គ្នាឆ្លៀតពេលនៅជាមួយគ្នាដើម្បីផ្តល់ភាពស្និទ្ធស្នាល និងនិយាយគ្នាលេង។ ទាំងអស់នេះជាមូលហេតុដែលគ្រួសាររបស់ Beckham មិនមានជម្លោះ និងចុះសម្រុងគ្នាយ៉ាងល្អ៕
ប្រែសម្រួល៖ សន្យា
ចុចអាន៖ សម្រង់ឃ្លាលើកទឹកចិត្តល្អៗពីកំពូលកីឡាករបាល់ទាត់ David Beckham
ចុចអាន៖ គ្រប់គ្នាចំហមាត់ ការជាង១ខែហើយ ទើបដឹងតម្លៃចិញ្ចៀនភ្ជាប់ពាក្យកូនប្រសា Beckham
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
១១ខែ វៀតណាម រញ្ជួយដី ៤៥៨លើក
-
សុខភាព១ ថ្ងៃ ago
ផ្លែឈើ៤មុខ គ្រោះថ្នាក់ខ្លាំងសម្រាប់អ្នកជំងឺខ្សោយតម្រងនោមធ្ងន់ធ្ងរ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
គ្រូទាយល្បីឈ្មោះ២រូប សុទ្ធតែទាយរឿងដែលគ្មាននរណាចង់ឲ្យកើត នៅឆ្នាំក្រោយ
-
ចរាចរណ៍៣ ថ្ងៃ ago
អ្នកជិះម៉ូតូ កង់ ឆ្លង់កាត់ចន្លោះសួនច្បារពុះចែកទ្រូងផ្លូវជាតិលេខ៣បង្កគ្រោះថ្នាក់ញឹកញាប់ដល់អ្នកដទៃ
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
អ្នកនាង ខាត់ សុឃីម សោកស្តាយចំពោះមរណភាពតារាចម្រៀងប្រុសម្នាក់ គាំងបេះដូងស្លាប់ទាំងវ័យក្មេង
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វព្រៃជិតផុតពូជបំផុតជាច្រើនប្រភេទ បង្ហាញវត្តមាននៅតំបន់ប្រើប្រាស់ច្រើនយ៉ាងសំឡូត
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update៖ អ្នកកាសែតដែលត្រូវខ្មាន់កាំភ្លើងបាញ់ប្រហារនៅស្រុកជីក្រែង បានបាត់បង់ជីវិតហើយ ក្រោយបញ្ជូនដល់មន្ទីរពេទ្យជាង១ថ្ងៃ
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ផ្ទុះការភ្ញាក់ផ្អើលខ្លាំងចំពោះវត្តមាន ហុងដា SCOOPY ស៊េរីថ្មី របស់ក្រុមហ៊ុនអិនស៊ីអិច ទើបតែចេញក្តៅៗ