Connect with us

ព័ត៌មានអន្ដរជាតិ

រុស្ស៊ី កំពុងរកទាហាន អ៊ុយក្រែន ដែលអាចនៅលាក់ខ្លួនក្នុងរោងចក្រដែក Azovstal

បានផុស

នៅ

មេដឹកនាំនៃសាធារណរដ្ឋប្រជាមានិត Donetsk លោក Denis Pushilin បាននិយាយកាលពីថ្ងៃសៅរ៍ថា កងកម្លាំងរបស់រុស្សីកំពុងស្វែងរកបុគ្គលិករោងចក្រដែក Azovstal ដែល​អាច​លាក់​ខ្លួន​ក្រោម​ដី ​ឬនៅ​ក្រោម​ផ្ទាំង​ថ្ម។ មួយ​ថ្ងៃបន្ទាប់ពីប្រទេសរុស្ស៊ី បានប្រកាសការកាន់កាប់។

លោក Denis Pushilin
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Denis បាន​និយាយ​នៅ​លើ​កញ្ចក់​ទូរទស្សន៍​រុស្ស៊ី​ថា “យើងមិនច្រានចោលថានរណាម្នាក់ អាចលាក់ខ្លួននៅទីនោះទេ យើងបានមើលគ្រប់បន្ទប់ គ្រប់ជ្រុងទាំងអស់”។

ទន្ទឹមនេះដែរ ក្រសួង​ការពារ​ជាតិរុស្ស៊ី បាននិយាយកាលពីថ្ងៃសុក្រថា រោងចក្រផលិតដែក នៅក្នុង​ទីក្រុង​កំពង់ផែ Mariupol ភាគ​អាគ្នេយ៍ ត្រូវ​បាន​រំដោះ​ចេញ​ពី​កងទ័ព​អ៊ុយក្រែន ដោយ​បញ្ចប់​ការ​ប្រឈម​មុខ​ដាក់​គ្នា អស់​រយៈពេល​មួយ​ខែ។ ទាហានសរុប ២,៤៣៩ នាក់​ ត្រូវបានចាប់ខ្លួនចាប់តាំងពីថ្ងៃទី ១៦ ខែ​ឧសភា។

លោក Pushilin បាននិយាយថា បុគ្គលិកអ៊ុយក្រែនចំនួន ៦ នាក់​ បានស្លាប់ នៅក្នុងការ​ប៉ុនប៉ង​បរាជ័យ​ក្នុងការបំផ្ទុះឃ្លាំងផ្ទុកគ្រាប់រំសេវដ៏ធំនៅលើទីលានដែក បន្ទាប់ពីទាហានភាគច្រើន​របស់ពួកគេ​បានចូល ហើយ ៤នាក់ ផ្សេងទៀតបានរងរបួសយ៉ាងធ្ងន់ធ្ងរ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ប្រភព៖sputnik

ចុចអាន៖លោក Zelensky ថា ជ័យជម្នះរបស់ រុស្ស៊ី គឺបណ្ដោះអាសន្នប៉ុណ្ណោះ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ងួន ចាន់ដាវិត
ជីវិតកម្សាន្ដ៣ ម៉ោង មុន

G-Devith ៖ បុគ្គលដែលអាចហែកមេឃចេញបាន មានន័យថា អ្នកនោះអាចរួចពីសំណាញ់ច្បាប់ហើយ

ជ័យ ចាប
ជីវិតកម្សាន្ដ២៣ ម៉ោង មុន

កវីនិពន្ធល្បីខាងកំណាព្យ​ បណ្ឌិត ជ័យ​ ចាប​ ​ធ្លាក់ខ្លួនឈឺធ្ងន់​ចូលសង្គ្រោះបន្ទាន់

ជីវិតកម្សាន្ដ២០ ម៉ោង មុន

UNICEF ចេញសេចក្តីថ្លែងការណ៍ទាក់ទងនឹងករណីកូនប្រុស G-Devith ដោយគូសបញ្ជាក់ ២ចំណុចធំ

ព័ត៌មានជាតិ១៧ ម៉ោង មុន

អភិបាលរងខេត្តស្វាយរៀង÷ យុវជន ត្រូវមាន មានស្មារតីស្នេហាជាតិ ជួយជាតិ លើកកម្ពស់មុខមាត់ជាតិឱ្យបានច្រើន

ព័ត៌មានជាតិ៣ ម៉ោង មុន

អ្នកឧកញ៉ា៣រូប បរិច្ចាគជាង១លានដុល្លារ សង់អគារសាកលវិទ្យាល័យសម្ដេចព្រះមហាសង្ឃរាជ បួរ គ្រី នៅខេត្តកណ្ដាល

Sokha Hotels

ព័ត៌មានពេញនិយម