ព័ត៌មានអន្ដរជាតិ
ហ្វីលីពីន រកឃើញ អូមីក្រុងបំបាំងកាយ ស៊េរីថ្មីមួយទៀត
នាយកដ្ឋានសុខាភិបាល (DOH) បាននិយាយកាលពីថ្ងៃសៅរ៍ថា អូមីក្រុងបំបាំងកាយស៊េរីថ្មីមួយទៀត ត្រូវបានគេរកឃើញ នៅក្នុងប្រទេសហ្វីលីពីនជាលើកដំបូង លើពលរដ្ឋម្នាក់ ដែលត្រឡប់មកពីមជ្ឈិមបូព៌ា។
នាយកដ្ឋានសុខាភិបាល បានរកឃើញ Omicron-BA.4 ដែលជាអូមីក្រុងបំបាំងកាយស៊េរីថ្មី ពីពលរដ្ឋហ្វីលីពីនម្នាក់ ដែលបានហោះហើរពីមជ្ឈិមបូព៌ាកាលពី ថ្ងៃទី ០៤ ខែឧសភា ឆ្នាំ ២០២២។ លទ្ធផលតេស្តវិជ្ជមានរបស់គាត់ សម្រាប់ប្រភេទរង គឺមកពីសំណាកដែលប្រមូលបាននៅថ្ងៃទី ៨ ខែឧសភា”។ នាយកដ្ឋានបាននិយាយនៅក្នុងសេចក្ដីថ្លែងការណ៍មួយ ដោយបន្ថែមថា មនុស្សនោះ មានរោគសញ្ញា។
ដោយយោងទៅលើចំណាត់ថ្នាក់នៃមជ្ឈមណ្ឌលការពារ និងគ្រប់គ្រងជំងឺអ៊ឺរ៉ុប DOH បាននិយាយថា វីរុសបំប្លែងខ្លួន BA.4 ត្រូវបានកំណត់លក្ខណៈដោយការឆ្លងលឿនជាង ក្នុងចំណោមអ្នកឆ្លង ដែលអាចនាំឲ្យមានការកើនឡើងនៃករណី និងលើសលប់ដល់មន្ទីរពេទ្យ។ នាយកដ្ឋានបានកត់សម្គាល់ថា វីរុសបម្លែងខ្លួន Omicron នេះ មិនត្រូវបានអមដោយរោគសញ្ញាធ្ងន់ធ្ងរជាងនេះទេ។ ទន្ទឹមនោះ ក្រសួងសុខាភិបាលអំពាវនាវដល់ប្រជាពលរដ្ឋទូទៅ ទៅចាក់វ៉ាក់សាំង ពាក់ម៉ាស់ និងត្រូវនៅដាច់ដោយឡែក ពេលមានជំងឺ។
ដោយឡែក មជ្ឈមណ្ឌល Genome របស់ហ្វីលីពីន ពីមុនបានបើកបន្ទប់ពិសោធន៍ចំនួនពីរនៅលើកោះ Mindanao និង Visayas ដើម្បីវិភាគការប្រែប្រួលនៃជំងឺកូវីដ និងដើម្បីត្រៀមខ្លួនសម្រាប់មេរោគដ៏គ្រោះថ្នាក់ ដែលអាចកើតមាននាពេលអនាគត៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖រោគសញ្ញាគួរតាមដាន អូមីក្រុងបំបាំងកាយ កំពុងបង្កគ្រោះថ្នាក់ប្រទេសជាប់ កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ព្យុះខ្លាំង ៥ទៀត នឹងវាយប្រហារ វៀតណាម មុនដាច់ឆ្នាំ
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
លោកឧកញ៉ា លាង ពៅ ថា Ishowspeed ធ្វើការគ្មានទំនួលខុសត្រូវ ក្នុងថ្ងៃ Gumball 3000 (មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ស្ថានភាពកម្ពស់ទឹកទន្លេមេគង្គខេត្តក្រចេះព្រឹកនេះ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ
-
ចរាចរណ៍១ ថ្ងៃ ago
រថយន្តដឹកទំនិញពាក់ស្លាកលេខ ខេមរៈភូមិន្ទបើកកិនគម្របលូបាក់ ខណៈដឹកទំនិញចេញពីឃ្លាំង
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
លោក លៀក លីដា បង្ហាញការខកចិត្តចំពោះការរិះគន់របស់ Allan
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
Allan អះអាងថា ខ្លួនហ៊ានទទួលយកការវិនិយោគ និងប្រើថវិកាត្រឹម ៨មុឺនដុល្លារប៉ុណ្ណោះ ដើម្បីផលិតកុនគុណភាព
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ភាគកណ្តាលវៀតណាម ជម្លៀសពលរដ្ឋជាង ៦ ០០០នាក់ ដោយសារទឹកជំនន់ធ្ងន់ធ្ងរ