ព័ត៌មានអន្ដរជាតិ
អ៊ុយក្រែន បដិសេធបទឈប់បាញ់ជាមួយ រុស្ស៊ី
អ៊ុយក្រែនបានច្រានចោលការយល់ព្រម ចំពោះបទឈប់បាញ់ជាមួយរុស្ស៊ី ហើយនិយាយថា ខ្លួននឹងមិនទទួលយកកិច្ចព្រមព្រៀងណាមួយ ជាមួយទីក្រុងមូស្គូ ដែលពាក់ព័ន្ធនឹងការបោះបង់ចោលទឹកដីនោះទេ។
នៅក្នុងសុន្ទរកថានាពេលរាត្រី ទៅកាន់ប្រជាជនទាំងអស់ ប្រធានាធិបតី Volodymyr Zelensky បានប្ដេជ្ញាថា ទោះបីជាការប្រយុទ្ធគ្នានឹងបង្ហូរឈាមក៏ដោយ ក៏ការបញ្ចប់នៃសង្គ្រាមនៅអ៊ុយក្រែន នឹងកើតឡើងតាមរយៈទំនាក់ទំនងការទូតប៉ុណ្ណោះ ហើយថាការកាន់កាប់ទឹកដីរបស់រុស្ស៊ី នឹងក្លាយជាបណ្ដោះអាសន្ន។
ចំណែកទីប្រឹក្សារបស់ប្រធានាធិបតី លោក Mykhailo Podolyak បានច្រានចោលទាំងស្រុងនូវការយល់ព្រមលើបទឈប់បាញ់មួយ ខណៈដែលលោកបាននិយាយថា ការធ្វើសម្បទាន នឹងឆ្លើយតបនឹងអ៊ុយក្រែន ពីព្រោះរុស្ស៊ីនឹងវាយបកកាន់តែខ្លាំង បន្ទាប់ពីមានការបែកបាក់នៅក្នុងការប្រយុទ្ធ។
លោកបានបន្ថែមថា ក្រុងកៀវ នឹងមិនទទួលយកកិច្ចព្រមព្រៀងណាមួយ ជាមួយក្រុងមូស្គូ ដែលពាក់ព័ន្ធនឹងការប្រគល់ទឹកដីណាមួយឡើយ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ប្រភព៖SKY
ចុចអាន៖លោក Zelensky អួតថា អ៊ុយក្រែន មានកងទ័ព ៧០ ម៉ឺននាក់ ឯណោះ
ចុចអាន៖លោក Zelensky ថា ជ័យជម្នះរបស់ រុស្ស៊ី គឺបណ្ដោះអាសន្នប៉ុណ្ណោះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ព្យុះខ្លាំង ៥ទៀត នឹងវាយប្រហារ វៀតណាម មុនដាច់ឆ្នាំ
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
លោកឧកញ៉ា លាង ពៅ ថា Ishowspeed ធ្វើការគ្មានទំនួលខុសត្រូវ ក្នុងថ្ងៃ Gumball 3000 (មានវីដេអូ)
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ស្ថានភាពកម្ពស់ទឹកទន្លេមេគង្គខេត្តក្រចេះព្រឹកនេះ
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
លោក លៀក លីដា បង្ហាញការខកចិត្តចំពោះការរិះគន់របស់ Allan
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
Allan អះអាងថា ខ្លួនហ៊ានទទួលយកការវិនិយោគ និងប្រើថវិកាត្រឹម ៨មុឺនដុល្លារប៉ុណ្ណោះ ដើម្បីផលិតកុនគុណភាព
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ភាគកណ្តាលវៀតណាម ជម្លៀសពលរដ្ឋជាង ៦ ០០០នាក់ ដោយសារទឹកជំនន់ធ្ងន់ធ្ងរ