ព័ត៌មានអន្ដរជាតិ
Breaking News! អាមេរិកអនុញ្ញាតឲ្យប្រើប្រាស់វ៉ាក់សាំងទី២ក្នុងសង្គ្រាមកូវីដ
វ៉ាក់សាំងរបស់ក្រុមហ៊ុន Moderna ត្រូវបានរដ្ឋាភិបាលអាមេរិកអនុម័តថាជាវ៉ាក់សាំងទី២ក្នុងការប្រយុទ្ធជាមួយជំងឺកូវីដ១៩របស់ប្រទេសនេះ។
រដ្ឋបាលចំណីអាហារនិងឪសថអាមេរិក (FDA) បានអនុញ្ញាតឲ្យប្រើវ៉ាក់សាំងនេះ ប្រហែលមួយសប្តាហ៍បន្ទាប់ពីខ្លួនបានអនុម័តចំពោះវ៉ាក់សាំងរបស់ក្រុមហ៊ុន Pfizer / BioNTech។
សហរដ្ឋអាមេរិកបានយល់ព្រមក្នុងការទិញវ៉ាក់សាំង Moderna ចំនួន២០០លានដូសហើយ៦លានដូសអាចនឹងត្រៀមដឹកជញ្ជូនរួចទៅហើយ។
ប្រទេសនេះមានករណីស្លាប់និងឆ្លងកូវីដខ្ពស់បំផុតនៅលើពិភពលោក។
យោងតាមសកលវិទ្យាល័យ Johns Hopkins បានបង្ហាញថា មនុស្សចំនួន៣១១,៥២៩នាក់បានស្លាប់និង១៧,២៦៩,៥៤២នាក់ឆ្លងរោគ។
ក្រុមប្រឹក្សាផ្តល់យោបល់របស់ FDA កាលពីថ្ងៃព្រហស្បតិ៍បានបោះឆ្នោត២០ទល់នឹង០ថា គុណប្រយោជន៍នៃវ៉ាក់សាំង Moderna គឺមានខ្ពស់ជាងហានិភ័យចំពោះអ្នកដែលមានអាយុចាប់ពី១៨ឆ្នាំឡើងទៅហើយការអនុញ្ញាតត្រូវបានយល់ព្រមនៅថ្ងៃសុក្រ (ថ្ងៃសៅរ៍នៅកម្ពុជា)។
និយតករបានរាយការណ៍កាលពីដើមសប្តាហ៍នេះថា វ៉ាក់សាំងរបស់ Moderna មានសុវត្ថិភាពនិងមានប្រសិទ្ធភាព៩៤ភាគរយ៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ BBC
ចុចអាន៖ អនុប្រធានាធិបតីអាមេរិក Mike Pence ចាក់វ៉ាក់សាំងផ្សាយផ្ទាល់តាមទូរទស្សន៍
ចុចអាន៖ រងទុក្ខដោយសារកូវីដហើយ ពេលនេះប្រជាជនអាមេរិកត្រូវស្លាប់ដោយសារព្យុះទឹកកកទៀត
-
សេដ្ឋកិច្ច៦ ថ្ងៃ ago
ព្រលានយន្តហោះអន្តរជាតិតេជោសាងសង់បាន ៩២% ចំណាយថវិកាអស់ជាង ១,៣ ពាន់លានដុល្លារ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ស្ពានដីឥដ្ឋ-ថ្មគរ នៅកៀនស្វាយឆ្លងទន្លេភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញបាវិត ចាប់ផ្តើមចុះគ្រឿងចក្របើកការដ្ឋានសាងសង់
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ផ្អើលទូងស្គរកណ្ដាលយប់នៅវត្តពោធិ៍ញ្ញាណ ខណៈមានសង្ឃ ២ អង្គ ឆាន់ស្រាក្នុងកុដិ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
Emirates នឹងតភ្ជាប់កម្ពុជាទៅកាន់១៤៨ គោលដៅក្នុង៨០ ប្រទេសនៅលើសកលលោក
-
សេដ្ឋកិច្ច៣ ថ្ងៃ ago
ក្រុមហ៊ុន Royal Railway បញ្ជាទិញទូរថភ្លើងដឹកទំនិញ ៦០ គ្រឿងបន្ថែមទៀតពីប្រទេសចិន
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
សុខោទ័យ អ្នកនិពន្ធបទ«សែកមន្ដ» ចេញបញ្ជាក់ពីការសហការប្រគល់សិទ្ធិ ក្នុងការផលិតបទ”សែកមន្ត”ជាមួយGalaxy Navatra
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ឃ្លាំងស្តុកដំឡូងមី ដែលប្រមូលទិញពីកសិករក្នុងស្រុកកែវសីមា ត្រូវបង្ខំចិត្តបិទទ្វារ ដោយសារបញ្ហាដឹកជញ្ជូន
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
វៀតណាម អនុម័តគម្រោងផ្លូវរថភ្លើងល្បឿនលឿនតម្លៃ ៦៧ពាន់លានដុល្លារ