Connect with us

ព័ត៌មានអន្ដរជាតិ

UN ​ថា​ មនុស្ស​​ជាង​​១០០​​លាន​​នាក់​​​បាន​​​ភៀស​​ខ្លួន​​ដោយ​​បង្ខំ​ទូទាំង​​ពិភព​លោក​

បានផុស

នៅ

មនុស្ស​ជាង​១០០​លាន​នាក់​ត្រូវ​បាន​បង្ខំ​ឲ្យ​​ចាក​ចេញ​ពី​ផ្ទះ​សម្បែង​របស់​ពួក​គេ​ទូទាំង​ពិភព​លោក។ ​​ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន (UNHCR) បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ចន្ទ​នេះ​​ដោយ​យោង​លើ​ទិន្នន័យ​ថ្មី​អំពី​​អ្នក​ដែល​គេច​ចេញ​ពី​ហិង្សា ជម្លោះ ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ និងការ​រំលោភ​បំពាន​សិទ្ធិ​មនុស្ស។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទី​ភ្នាក់​ងារ​ជន​ភៀស​ខ្លួន UNHCR បាន​និយាយ​ថា សង្គ្រាម​នៅ​ប្រទេស​អ៊ុយក្រែន​ជាកត្តា​ចម្បង​មួយ​ដែល​ធ្វើ​ឲ្យ​មនុស្ស​រាប់​លាន​នាក់​បាន​ភៀស​ខ្លួន។ ជម្លោះ​អូស​បន្លាយ​នៅ​កន្លែង​ផ្សេង​ទៀត​ដូច​ជា ប្រទេសអេត្យូពី និង​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​កុងហ្គោ​ក៏​ជាកត្តា​ដ៏​អាក្រក់​ដែល​ជំរុញ​ឲ្យ​កើត​មាន​ជន​ភៀស​ខ្លួន​ច្រើន​ដែរ។

លោក Filippo Grandi ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន បាន​និយាយ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​មួយ​ទៅ​កាន់​អ្នក​សារព័ត៌មាន​ថា ៖«វា​ជា​កំណត់​ត្រា​មួយ​​ដែល​មិន​គួរ​កើត​។  នេះ​គឺ​ជា​ការ​ដាស់​តឿន​ ដើម្បីដោះ​ស្រាយ និង​ការពារកុំ​ឲ្យ​មាន​ជម្លោះ​បំផ្លិច​បំផ្លាញ បញ្ឈប់​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ និង​ដោះ​ស្រាយ​បញ្ហា​ជា​មូលដ្ឋាន​ដែល​បង្ខំ​ឲ្យ​ជន​ស្លូត​ត្រង់​រត់​ចេញ​ពី​ផ្ទះ​សម្បែង»។

ទិន្នន័យរបស់ UNHCR ​រួម​មាន​ជន​ភៀស​ខ្លួន ជន​ស្វែង​រក​សិទ្ធិ​​​ជ្រក​កោន និង​អ្នក​​​ផ្លាស់​ទី​នៅ​ក្នុង​ប្រទេស​របស់​ពួក​គេ។ កាល​ពី​សប្តាហ៍​មុន អង្គភាព​មនុស្ស​ធម៌​បាន​និយាយ​ថា ​អ្នក​ដែល​ផ្លាស់​ទី​នៅ​ក្នុង​ប្រទេស​របស់​ពួក​គេ​​​ឈាន​ដល់​កំណត់​ត្រា​គឺ​ជិត​៦០​លាន​នាក់​ត្រឹម​បំណាច់​ឆ្នាំ​មុន។

លោក Filippo Grandi

លោក Grandi ​បាន​ជំរុញ​ឲ្យ​​មាន​ការ​ដោះ​ស្រាយ​​អំពី​មូលហេតុ​ដែល​​​បណ្តាល​ឲ្យ​មាន​ការ​ផ្លាស់​ទី​ ​ដោយ​លើក​ឡើង​ថា ជំនួយ​មនុស្ស​ធម៌​គ្រាន់​តែ​ព្យាបាល​ផល​វិបាក​ប៉ុណ្ណោះ។​

លោក​បាន​លើក​ឡើង​ថា ៖«​​ដើម្បី​បញ្ឈប់​និន្នាការ​នេះ ចម្លើយ​តែ​មួយ​គត់​គឺ​សន្តិភាព និង​ស្ថិរភាព ដូច្នេះ​ជន​ស្លូត​ត្រង់​​នឹង​មិន​ត្រូវ​បាន​បង្ខំ​ដោយ​ល្បែង​គ្រោះ​ថ្នាក់​ចេញ​ពី​ផ្ទះ ឬ​ការ​ហោះ​ហើរ​មិន​ច្បាស់​លាស់ និង​ការ​និរទេស​ឡើយ»៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ Reuters

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤៨ នាទីutes មុន

អនុរដ្ឋមន្ត្រីការបរទេសវៀតណាម កោតសរសើរ ចំពោះការរីកចម្រើនលើគ្រប់វិស័យរបស់រាជធានីភ្នំពេញ

ព័ត៌មានជាតិ៣ ម៉ោង មុន

អភិបាល​ខេត្តមួយ​នៃ​ប្រទេសជប៉ុន ស្នើ​កម្លាំងពលកម្ម​ជាច្រើន​ពី​ក្រសួងការងារ និង​សុំ​ឱ្យ​មាន​ការ​ជួប​ផ្គូផ្គង​គ្នា​ រវាងក្រុមហ៊ុនសហគ្រាស និងកម្ពុជា

ព័ត៌មានជាតិ៣ ម៉ោង មុន

សង្ខេបព្រឹត្តិការណ៍សំខាន់នៅកម្ពុជាឆ្នាំ២០២៤

ព័ត៌មានជាតិ៤ ម៉ោង មុន

តម្លៃសន្តិភាព ជាអ្វីដែលពលរដ្ឋកម្ពុជាគ្រប់រូបត្រូវចងចាំ និងការពារ ខណៈពិភពលោកកំពុងជួបសង្គ្រាម

សេចក្ដីជូនដំណឹង៤ ម៉ោង មុន

អ្នកឧកញ៉ា ឃុន សៀ និង លោកជំទាវ គោរពជូនពរ សម្ដេចទាំង ៧ ក្នុងឱកាសទទួលអំណរឆ្នាំថ្មី ឆ្នាំសកល ២០២៤

Sokha Hotels

ព័ត៌មានពេញនិយម