Connect with us

ព័ត៌មានជាតិ

លោកស្រី ឱ វណ្ណឌីន​ ប្រាប់ឱ្យពលរដ្ឋ​ប្រុងប្រយ័ត្ន​ជំងឺអុតស្វា​ ទោះបីមិនទាន់​កើតមាន​នៅកម្ពុជា

បានផុស

នៅ

លោកស្រី​ ឱ វណ្ណឌីន​ រដ្ឋលេខាធិការ​ និង​ជាអ្នកនាំពាក្យ​ក្រសួងសុខាភិបាល​ នៅថ្ងៃទី ២២​ ខែឧសភា​ ២០២២​ បាន​ចេញអត្ថបទ​មួយ​ពន្យល់អំពីស្ថានភាព​នៃជំងឺអុតស្វា​ ដែល​បានផ្ទុះឆ្លង​នៅក្នុង​សហគមន៍​ នៅចក្រភពអង់គ្លេស​ ហើយមិនទាន់ដឹងប្រភពច្បាស់លាស់ នៃករណីខ្លះ​នៃជំងឺអុតស្វានេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​បច្ចុប្បន្នអង្គការ​សុខភាពពិភពលោក​ ចាត់ទុក​ការចម្លងវីរុសនេះ​នៅមានហានិភ័យទាប​ តែក៏លើក​ឡើង​ពីលទ្ធភាព ហានិភ័យ​ដែលអាចគំរាមកំហែង​ដល់សុខភាពសកល​។

លោកស្រី ឱ វណ្ណឌីន មានប្រសាសន៍ថា មកដល់ពេលនេះ​កម្ពុជាមិនទាន់មាន​ករណីសង្ស័យ​ ឬករណីវិជ្ជមានជំងឺនេះនៅឡើយ តែពលរដ្ឋក៏ត្រូវតែមានការប្រុងប្រយ័ត្នខ្ពស់​ជាប់ជានិច្ច ដោយ​បុគ្គល​ គ្រួសារ និងសហគមន៍ ត្រូវបន្តអនុវត្តវិធានការបង្ការជំងឺផ្ទាល់ខ្លួន​ដូចជា៖ មន្ទីរពេទ្យ​ និង​មណ្ឌលសុខភាព​ ត្រូវតាមដាន​និងរាយការណ៍ករណីសង្ស័យ​ណាមួយដែលកើតមានឡើង​ដើម្បី​បន្តការស៊ើបអង្កេត។ ការពង្រឹងប្រព័ន្ធតាមដានជំងឺ នៅតាមមន្ទីរពេទ្យនានា ពិតជាមានសារសំខាន់​ណាស់។

លោកស្រី ក៏ជំរុញឱ្យយកចិត្តទុកដាក់​ពិនិត្យមើលឱ្យបានហ្មត់ចត់​ នូវអ្នកដំណើរចូលមកកម្ពុជា ​ដែល​មាន​កន្ទួលរមាស់​នៅលើខ្លួន​ អមដោយមានគ្រុនក្តៅ​ និងមានប្រវត្តិធ្វើដំណើរ​មកពីបណ្តាប្រទេស​ប៉ែកខាងអាហ្វ្រិក (ប្រមាណជា ១០ប្រទេស) ​ដែលមានការកើតឡើងនូវជំងឺអុតស្វា (Monkeypox)​ បែប​ជាអង់ដេមី ហើយត្រូវរាយការណ៍ទៅអាជ្ញាធរសុខាភិបាលភ្លាមៗ ឬទៅលេខ ១១៥។

លោកស្រីបញ្ជាក់ថា បច្ចុប្បន្ន ជំងឺអុតស្វានេះ​ គឺជាជំងឺដែលឆ្លងដោយវីរុស (ចម្លងពីសត្វទៅមនុស្ស) នៅតំបន់ត្រូវពិច​ដែលមានភ្លៀង​ នៃអាហ្វ្រិកកណ្ដាល និងអាហ្វ្រិកខាងលិច។

ចំពោះការចម្លងជំងឺអុតស្វា​ កើតមានឡើង​តាមរយៈការប៉ះពាល់រាងកាយផ្ទាល់ ឬប៉ះពាល់ជិតស្និទ្ធជាមួយអ្នកដែលមានរោគសញ្ញា​រួមទាំងទំនាក់ទំនងផ្លូវភេទផងដែរ។

សម្លៀកបំពាក់ សម្ភារប្រើប្រាស់របស់អ្នកជំងឺអុតស្វា ឡូកឡំចូលគ្នា​ក៏អាចឆ្លងទៅអ្នកដទៃបានដែរ។ ក្រៅពីនេះ វីរុសនេះក៏អាចចម្លងតាមរយៈទឹកមាត់ និងអ្នកមានផ្ទៃពោះចម្លងទៅទារកតាមរយៈទងសុក ឬពីឪពុកម្ដាយដែលមានវីរុសឆ្លងទៅដល់កូន​ អំឡុងពេល​ ឬក្រោយពេលឆ្លងទន្លេ​តាមរយៈការប៉ះនឹងស្បែក៕

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

ឆ្នេរ​ប្រណិត​ដំបូង​គេ​នៅ​ខេត្ត​កែប ​ប្រកាស​​បើក​ការដ្ឋាន​សាងសង់​ គ្រោង​ប្រើប្រាស់​ពេល​ពីរ​ឆ្នាំ​បញ្ចប់​​គម្រោង​អភិវឌ្ឍ

ព័ត៌មានជាតិ៤ ម៉ោង មុន

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃណែនាំឱ្យអាជ្ញាធររាជធានី ទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ និងរៀបចំសណ្តាប់ធ្នាប់សាធារណៈ

ព័ត៌មានជាតិ៤ ម៉ោង មុន

សហជីព​គាំទ្រវិធានការ​របស់ក្រសួងការងារ​ ក្នុងការពង្រឹងការធ្វើអធិការកិច្ចតាមរោងចក្រ សហគ្រាស ដើម្បីធានាការផ្តល់អត្ថប្រយោជន៍ពេញលេញដល់កម្មករនិយោជិត

ព័ត៌មានជាតិ៤ ម៉ោង មុន

រដ្ឋមន្ត្រីបរិស្ថាន៖ គុណភាពខ្យល់នៅកម្ពុជាល្អ មិនប៉ះពាល់សុខភាព ខណៈប្រទេសជិតខាងមានជាតិពុលខ្លាំង

សេចក្ដីជូនដំណឹង៦ ម៉ោង មុន

ឥឡូវនេះ ប្រជាជនកម្ពុជាអាចធ្វើដំណើរកម្សាន្តដ៏រីករាយនៅទីក្រុងឌូបៃជាមួយ Emirates

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

យោធាមីយ៉ាន់ម៉ាបណ្ដេញមនុស្ស ៥៦០០០នាក់ចេញ ភាគច្រើនបំផុតជា​​ជនជាតិចិន​ ពាក់ព័ន្ធការបោកប្រាស់តាមអ៊ីនធឺណិត

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

ក្រោយភ្លើង​ឆេះ​ដ៏សាហាវ​បំផុត​ រដ្ឋកាលីហ្វ័រញ៉ា​ នឹង​ជួបព្យុះភ្លៀង​នាំ​សារធាតុ​​ពុល​ម្តង​​

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

អគ្គិភ័យឆេះសណ្ឋាគារសាហាវបំផុតក្នុងប្រវត្តិសាស្រ្តតួកគី, មនុស្សស្លាប់កើនដល់ ៧៦នាក់ 

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

មួយថ្ងៃផឹកភេសជ្ជៈប៉ូវកម្លាំង៣ទៅ៤ដប បុរសចិនវ័យ៣០ឆ្នាំ កើតជំងឺរលាកសន្លាក់ហ្គោដធ្ងន់ធ្ងរ

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

ត្រាំ៖ អាមេរិក​នឹង​ដាក់​ទណ្ឌកម្ម​រុស្ស៊ី​បន្ថែម​ទៀត បើ ពូទីន មិន​ព្រម​ចូល​តុចរចា​សន្តិភាព

Sokha Hotels

ព័ត៌មានពេញនិយម