Connect with us

នយោបាយ

គ.ជ.ប នឹងរៀបចំកិច្ចប្រជុំផ្សព្វផ្សាយ អំពីសភាពការណ៍ទូទៅជុំវិញ​ដំណើរការ នៃ​ការ​ឃោស​នា​បោះ​ឆ្នោត

បានផុស

នៅ

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នឹងរៀបចំកិច្ចប្រជុំផ្សព្វ​ផ្សាយជាមួយ​ភាគី​ពាក់​​ព័ន្ធ ក្រោមប្រធានបទ ស្តីពី សភាពការណ៍ទូទៅជុំវិញ​ដំណើរការ នៃការឃោសនា​បោះ​ឆ្នោត​​ជ្រើស​​រើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី ៥ ឆ្នាំ ២០២២។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សេចក្ដីជូនដំណឹងរបស់ គ.ជ.ប នៅថ្ងៃទី ២៣ ខែឧសភានេះ បានឲ្យដឹងថា កិច្ចប្រជុំនេះ ​នឹង​ប្រព្រឹត្ត​ទៅនា​ថ្ងៃសុក្រ​ ទី ២៧​​ ខែឧសភា ឆ្នាំ ​​២​០​​២​២ វេ​​​លា​​ម៉ោ​​​ង ១០​ និង០​​០​​នា​​ទី​ព្រឹ​ក នៅ​​សា​ល​ស​ន្និ​សី​ទ​ជាន់ទី ១ នៃទីស្តីការ គ.ជ.​ប (វិថីរដ្ឋសភា ស​ង្កា​ត់​​ទន្លេ​បាសាក់ ខណ្ឌ​ចំ​​ការ​ម​​ន រា​ជ​ធានី​ភ្នំ​ពេ​​ញ​)​ ក្រោ​​​​​ម​អ​​ធិ​ប​តី​​ភា​​​ពលោក ហ៊ីង ធី​ឫ​ទ្ធិ​ សមា​ជិ​ក​​​​​​​​​​ គ​​.​​ជ​​.ប និង​ជា​ប្រ​ធា​ន​​​ដឹ​​​​ក​​នាំ​​កិច្ច​ប្រជុំ។

សូមជម្រាបថា ថ្ងៃទី ២២ ខែឧសភា ឆ្នាំ ២០២២ ជាថ្ងៃទីពីរ នៃយុទ្ធនាការ​ឃោសនាបោះឆ្នោត​ជ្រើសរើស ក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី ៥ ឆ្នាំ ២០២២ គណបក្សនយោបាយទាំងអស់ ដែលបានចុះបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោត បានធ្វើសកម្មភាពឃោសនាតាមមណ្ឌល បោះឆ្នោតឃុំ-សង្កាត់នីមួយៗ ក្នុងរាជធានី ខេត្តទាំង ២៥ ស្របតាមកម្មវិធី ដែលគណបក្ស នយោបាយបានដាក់ជូនគណៈកម្មការឃុំ សង្កាត់រៀបចំការបោះឆ្នោត និងគណៈកម្មការរាជធានី ខេត្តរៀបចំការបោះឆ្នោត តាមមធ្យោបាយផ្សេងៗ និងលទ្ធភាពរបស់គណបក្សនយោបាយ នីមួយៗ។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ គ.ជ.ប។  

សេចក្ដីប្រកាសព័ត៌មាន បានឲ្យដឹងទៀតថា តាមការសង្កេតឃើញថា ទោះបីមាន​គណបក្ស​នយោ​បាយមួយចំនួន បានកំណត់យកថ្ងៃទីពីរ នៃយុទ្ធនាការឃោសនាបោះឆ្នោត ធ្វើសកម្មភាព​ហែ​ក្បួន​ឃោសនារបស់ខ្លួន សម្រាប់ភូមិសាស្រ្តមួយចំនួន។ ប៉ុន្តែជារួមសកម្មភាពឃោសនា​បោះឆ្នោត​ថ្ងៃទីពីរនេះ មិនសូវមាន​ការហែក្បួនទ្រង់ទ្រាយធំ​ដូចថ្ងៃដំបូង ​នៃការបើកយុទ្ធ​នាការឃោសនា​​បោះឆ្នោតនោះទេ ដោយភាគច្រើនបានធ្វើការចាក់មេក្រូ នៅតាមទីស្នាក់ការគណបក្ស និងចល័ត​តាមភូមិក្នុងឃុំ សង្កាត់ ការឃោសនាតាមផ្ទះ ការចែកខិត្តប័ណ្ណ។

សរុបមកសភាពការណ៍ទូទៅ នៃដំណើរការឃោសនាបោះឆ្នោត របស់គណបក្សនយោបាយ​ក្នុង​​ថ្ងៃទីពីរនេះ បានប្រព្រឹត្តទៅដោយរលូន មានសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ល្អ និង​គ្មាន​អំពើ​ហិង្សា។

សូមជម្រាបជូនថា ការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី ៥ ឆ្នាំ ២០២២ មានរយៈពេល ១៤ថ្ងៃ ចាប់ពីថ្ងៃទី ២១ ខែឧសភា ដល់ថ្ងៃទី ៣ ខែមិថុនា ឆ្នាំ ២០២២ ដោយការធ្វើសកម្មភាពឃោសនា ត្រូវគោរពច្បាប់ បទបញ្ជា និងនីតិវិធី រួមទាំងសេចក្ដីណែនាំរបស់ គ.ជ.ប៕

អត្ថបទ៖ ឃួន សុភ័ក្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៣៨ នាទីutes មុន

ផ្លូវមួយកន្លែងក្នុងមូលដ្ឋានសង្កាត់ផ្សារដើមគ ក្លាយជាកន្លែងគំនរសំរាម ខណៈអាជ្ញាធរថា នឹងដាក់កម្លាំងឃ្លាំមើលអ្នកលួចចោល

ព័ត៌មានជាតិ៩ ម៉ោង មុន

ឆ្នេរ​ប្រណិត​ដំបូង​គេ​នៅ​ខេត្ត​កែប ​ប្រកាស​​បើក​ការដ្ឋាន​សាងសង់​ គ្រោង​ប្រើប្រាស់​ពេល​ពីរ​ឆ្នាំ​បញ្ចប់​​គម្រោង​អភិវឌ្ឍ

ព័ត៌មានជាតិ១១ ម៉ោង មុន

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃណែនាំឱ្យអាជ្ញាធររាជធានី ទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ និងរៀបចំសណ្តាប់ធ្នាប់សាធារណៈ

ព័ត៌មានជាតិ១១ ម៉ោង មុន

សហជីព​គាំទ្រវិធានការ​របស់ក្រសួងការងារ​ ក្នុងការពង្រឹងការធ្វើអធិការកិច្ចតាមរោងចក្រ សហគ្រាស ដើម្បីធានាការផ្តល់អត្ថប្រយោជន៍ពេញលេញដល់កម្មករនិយោជិត

ព័ត៌មានជាតិ១១ ម៉ោង មុន

រដ្ឋមន្ត្រីបរិស្ថាន៖ គុណភាពខ្យល់នៅកម្ពុជាល្អ មិនប៉ះពាល់សុខភាព ខណៈប្រទេសជិតខាងមានជាតិពុលខ្លាំង

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

យោធាមីយ៉ាន់ម៉ាបណ្ដេញមនុស្ស ៥៦០០០នាក់ចេញ ភាគច្រើនបំផុតជា​​ជនជាតិចិន​ ពាក់ព័ន្ធការបោកប្រាស់តាមអ៊ីនធឺណិត

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

ក្រោយភ្លើង​ឆេះ​ដ៏សាហាវ​បំផុត​ រដ្ឋកាលីហ្វ័រញ៉ា​ នឹង​ជួបព្យុះភ្លៀង​នាំ​សារធាតុ​​ពុល​ម្តង​​

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

អគ្គិភ័យឆេះសណ្ឋាគារសាហាវបំផុតក្នុងប្រវត្តិសាស្រ្តតួកគី, មនុស្សស្លាប់កើនដល់ ៧៦នាក់ 

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

មួយថ្ងៃផឹកភេសជ្ជៈប៉ូវកម្លាំង៣ទៅ៤ដប បុរសចិនវ័យ៣០ឆ្នាំ កើតជំងឺរលាកសន្លាក់ហ្គោដធ្ងន់ធ្ងរ

ជីវិតកម្សាន្ដ១៧ ម៉ោង មុន

តារាសម្តែងជើងចាស់ រ៉េត រ៉ូស ប្រាប់អ្នកសិល្ប:ជំនាន់ក្រោយ ប្រយ័ត្នផលិតករកេងប្រវ័ញ្ចលើកម្លាំង

Sokha Hotels

ព័ត៌មានពេញនិយម