សុខភាព
អ្វីទៅជាជំងឺលើសឈាម ឬជំងឺលើសសម្ពាធឈាម!
ជំងឺលើសឈាម ឬជំងឺលើសសម្ពាធឈាម គឺជាការកើនឡើងនៃសំពាធឈាមលើសពី កម្រិតធម្មតា (ដឹងបានតាមរយៈម៉ាស៊ីនវាស់សំពាធឈាម) ដែលវាអាចផ្តល់ផលប៉ះពាល់ទៅលើជញ្ជាំងសរសៃឈាមនៃសរីរាង្គផ្សេងៗ ជាពិសេសសរសៃឈាមបេះដូង និងសរសៃឈាមខួរក្បាល។ ជំងឺលើសឈាម ត្រូវបានទទួលស្គាល់ថា ជាឃាតកសំងាត់ ដែលអាចសម្លាប់យើងបានគ្រប់ពេលវេលា។
ក) រោគសញ្ញា
ជាទូទៅ មនុស្សភាគច្រើនដែលកើត ជំងឺលើសឈាមមិនមានស្តែងចេញជារោគសញ្ញាផ្សេងៗទេ បើទោះបីជាសម្ពាធឈាមឡើងខ្ពស់ដល់ កម្រិតធ្ងន់ធ្ងរដែលអាចប៉ះពាល់ដល់អាយុជីវិតក៏ដោយ។ ការដែលមិនមែនរោគសញ្ញានេះ ទើបធ្វើឲ្យគេ ហៅជំងឺលើសឈាមថា ឃាតកសំងាត់។ ក៏ប៉ុន្តែ មានអ្នកជំងឺលើសឈាមមួយចំនួនតូចអាចមានរោគសញ្ញាដូចជា
– ឈឺក្បាល
– រោយកញ្ចឹងក
– វិលមុខ
– ស្រវាំងភ្នែក
– ឈាមច្រមុះ ជាដើម។
ចំណាត់ថ្នាក់កម្រិតសំពាធឈាម៖
– សំពាធឈាមធម្មតា សំពាធអតិបរមាតិចជាង 120 mmHg និងសំពាធអប្បបរមាតិចជាង 80 mmHg
– សំពាធឈាមមុនលើសឈាម សំពាធអតិបរមា120-139 mmHg និងសំពាធអប្បបរមា 80-89mmHg
– លើសសំពាធឈាមដំណាក់កាលទី1 សំពាធអតិបរមា140-159 mmHg និងសំពាធអប្បបរមា90-99mmHg
– លើសសំពាធឈាមដំណាក់កាលទី2 សំពាធអតិបរមាធំជាងឬលើស160 mmHg និងសំពាធអប្បបរមាធំជាងឬលើស100 mmHg
ខ) មូលហេតុអ្វីខ្លះ ដែលបណ្ដាលឲ្យកើតជំងឺលើសឈាម
តាមការសិក្សាបានបញ្ជក់ ៩០-៩៥% នៃជំងឺលើសឈាម គឺមិនមាន មូលហេតុពិតប្រាកដឡើយ។ ចំណែក ១០-១៥% នៃជំងឺលើសឈាមអាចមាន មូលហេតុច្បាស់លាស់ ដែលមានដូចខាងក្រោម៖
– ជំងឺតម្រងនោម (Kidney problems)
– ជំងឺក្រពេញក (Thyroid problems)
– ជំងឺក្រពេញលើក្រពេញតម្រងនោម (Adrenal gland problems)
– ជំងឺពិបាកចិត្ត (stress)
– ពិសាគ្រឿងស្រវឹង(Alcohol abuse or chronic alcohol use)
– ប្រើប្រាស់គ្រឿងញៀន (cocaine និង amphetamines)
គ) កត្តាប្រឈមមុខ ដែលជំរុញអោយកើតជំងឺលើសឈាម
– អាយុច្រើន(បុរសលើសពី៥៥ឆ្នាំ ស្ត្រីលើសពី៦៥ឆ្នាំ)
– មិនសូវ ឬមិនបានហាត់ប្រាណ
– ជក់បារី
– ជំងឺទឹកនោមផ្អែម
– លើសទម្ងន់ ធាត់
– លើសជាតិខ្លាញ់
– មានប្រវត្តិ ឬកំពុងប្រើប្រាស់ថ្នាំដែលនាំឲ្យលើសឈាម
– ប្រវត្តិក្រុមគ្រួសារមានជំងឺសរសៃឈាមបេះដូង ជំងឺទឹកនោមផ្អែម និង ជំងឺលើសឈាម។
ឃ) ជំងឺលើសឈាមផ្តល់ផលវិបាក ដល់សុខភាព
ការកើនឡើងនៃសំពាធឈាមលើសពីកម្រិតធម្មតា អាចធ្វើឲ្យប៉ះពាល់ដល់ជញ្ជាំងសរសៃឈាម និងសរីរាង្គផ្សេងៗ។ កាលបើសំពាធឈាមកាន់តែខ្ពស់ និងមិនបានព្យាបាលត្រឹមត្រូវកាន់តែយូរ ផលវិបាក និងហានិភ័យដល់សុខភាពកាន់ តែមានច្រើនឡើងៗ។
អ្នកជំងឺលើសឈាមដែលមិនបានទទួលការព្យាបាលត្រឹមត្រូវ អាចប្រឈមនឹងផលវិបាកដល់សុខភាព ដូចជា៖
– ជំងឺស្ទះសរសៃឈាមបេះដូង ឬជំងឺស្ទះដាច់សរសៃឈាមខួរក្បាល
– ជំងឺគាំងបេះដូង
– ជំងឺខ្សោយបេះដូង
– ជំងឺខ្សោយតម្រងនោម
– ជំងឺងងឹតភ្នែក
– ជំងឺក្រឡាភ្លើងចំពោះស្ត្រីមានផ្ទៃពោះ។
ង) វិធានការអ្វីខ្លះដើម្បីបង្ការជំងឺលើសឈាម
– បញ្ចុះទម្ងន់ និងរក្សាទម្ងន់ឲ្យត្រឹមត្រូវតាមស្តង់ដារ
– ហូបអាហារណាដែលផ្តល់ផលល្អដល់សុខភាពមានដូចជា បន្លែ ផ្លែឈើ បាយអង្ករសម្រូប អាហារដែលសំបូរ ជាតិប៉ូតាស្យូម ជាពិសេសផ្លែចេកណាំវ៉ា ផ្កាខាត់ណា ផ្លែប៊័រ និងគ្រាប់ធញ្ញជាតិជាដើម។
– តមការហូបប្រៃ
– បន្ថយការហូបជាតិខ្លាញ់ និងប្រេង
– ឈប់ពិសាបារី និងគ្រឿងស្រវឹង
– បន្ថយបញ្ហាពិបាកចិត្ត គិតច្រើន
– ធ្វើលំហាត់ប្រាណយ៉ាងហោចណាស់ឲ្យបាន៣០នាទីរៀងរាល់ថ្ងៃ។
ច) ការព្យាបាលជំងឺលើសឈាម
មកដល់សព្វថ្ងៃនេះ ជំងឺលើសឈាម មិនទាន់អាចព្យាបាលឲ្យជាសះស្បើយ បាននៅឡើយទេ។ ប៉ុន្តែ ការព្យាបាលដោយថ្នាំ អាចធ្វើឲ្យសំពាធឈាម ធ្លាក់មកស្ថិតនៅក្នុងកម្រិតធម្មតាវិញ ជៀសផុតពីផលវិបាក និងហានិភ័យផ្សេងៗដែល បណ្តាលមកពីជំងឺលើសឈាម។ អ្នកជំងឺ ត្រូវលេបថ្នាំឲ្យបានទៀងទាត់ និងត្រឹមត្រូវតាមវេជ្ជបញ្ជា ហើយមិនត្រូវឈប់ពាក់កណ្តាលទីទេ ព្រោះការកើនឡើងនៃ សម្ពាធឈាម អាចនឹងរើឡើងវិញ។ អ្នកជំងឺត្រូវ ក៏ត្រូវអនុវត្តតាមវិធានការ ដើម្បី បង្ការជំងឺលើសឈាមផងដែរ។ ក្នុងករណីដែលសំពាធឈាមឡើងខ្ពស់ខ្លាំង ឬមាន រោគសញ្ញាមិនធម្មតា ត្រូវទៅមន្ទីរពេទ្យជាបន្ទាន់ ព្រោះអាចបណ្តាលឲ្យប៉ះពាល់ដល់ អាយុជីវិត។
ប្រសិនបើលោកអ្នកមានរោគសញ្ញា និងកត្តាគ្រោះថ្នាក់ដូចបានរៀងរាប់ខាងលើនេះ សូមមកពិគ្រោះជាមួយក្រុមគ្រូពេទ្យឯកទេសនៅមន្ទីរពេទ្យកាល់ម៉ែត ដើម្បីស្វែងរកការការពារ និងការព្យាបាលឲ្យទាន់ពេលវេលា និងមានប្រសិទ្ធភាព ជៀសវាងបង្កឲ្យគ្រោះថ្នាក់ដល់អាយុជីវិត៕អត្ថបទ៖ រស្មី
សូមចុចអាន៖
-
ចរាចរណ៍៥ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង ago
ទីក្រុងចំនួនបីនៅអាស៊ីអាគ្នេយ៍មានខ្យល់ពុលខ្លាំងបំផុត
-
ចរាចរណ៍៦ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់