Connect with us

ព័ត៌មានអន្ដរជាតិ

លោក Biden ប្តេជ្ញា​ឆ្លើយតបផ្នែក​យោធា បើ​ចិន​លុកលុយ ​តៃវ៉ាន់

បានផុស

នៅ

ប្រធានាធិបតីអាមេរិកលោក Joe Biden បាននិយាយនៅថ្ងៃចន្ទទី២៣ខែឧសភានេះថា លោកប្តេជ្ញាប្រើប្រាស់កម្លាំងដើម្បីការពារកោះតៃវ៉ាន់ ហើយថា សហរដ្ឋអាមេរិកឈរជាមួយប្រទេសផ្សេងទៀតដើម្បីធ្វើឲ្យប្រាកដថា ប្រទេសចិនមិនអាចប្រើប្រាស់កម្លាំងនៅកោះតៃវ៉ាន់បានឡើយ។

This image has an empty alt attribute; its file name is 103a6bc7-c4ae-49d8-a3e0-9505f3e93880-1024x576.jpg

លោក​បាន​បន្ថែម​ថា ចិន​កំពុងបង្ក​គ្រោះ​ថ្នាក់​នៅ​តៃវ៉ាន់ ​ដោយបញ្ជូនយន្តហោះ​កៀក​នឹង​កោះ។

ស្របពេលជាមួយគ្នានោះដែរ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Joe Biden និយាយថា សហរដ្ឋអាមេរិកនៅតែប្តេជ្ញាចិត្តយ៉ាងពេញលេញចំពោះការការពាររបស់ប្រទេសជប៉ុន។

This image has an empty alt attribute; its file name is Biden-US-would-intervene-militarily-if-China-invades-Taiwan-1024x682.jpg

លោក Biden បានធ្វើការកត់សម្គាល់បែបនេះ នៅពេលចាប់ផ្តើមនៃកិច្ចប្រជុំរបស់គាត់ជាមួយនាយករដ្ឋមន្រ្តីជប៉ុន Kishida Fumio ក្នុងទីក្រុងតូក្យូ នៅថ្ងៃចន្ទ។

លោកប្រធានាធិបតីបាននិយាយថា សម្ព័ន្ធភាពអាមេរិក-ជប៉ុន គឺជាមូលដ្ឋានគ្រឹះនៃសន្តិភាព និងវិបុលភាពនៅក្នុងឥណ្ឌូប៉ាស៊ីហ្វិកជាយូរមកហើយ។

This image has an empty alt attribute; its file name is c1_4315014.jpg

លោកនិយាយថា ក្របខណ្ឌសេដ្ឋកិច្ចឥណ្ឌូ-ប៉ាស៊ីហ្វិក ឬ IPEF នឹងត្រូវបានដាក់ឲ្យដំណើរការនៅពេលក្រោយ ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការជាមួយប្រទេសផ្សេងទៀតនៅក្នុងតំបន់ និងផ្តល់អត្ថប្រយោជន៍ជាក់ស្តែងសម្រាប់ប្រជាជនក្នុងតំបន់។

លោក Biden ក៏បានលើកឡើងផងដែរថា ប្រទេសជប៉ុនកំពុងធ្វើការជាមួយដៃគូ G7 ផ្សេងទៀត ដើម្បីឲ្យប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin ទទួលខុសត្រូវចំពោះសង្គ្រាមនៅអ៊ុយក្រែន និងក្រោកឈរឡើងសម្រាប់តម្លៃលទ្ធិប្រជាធិបតេយ្យរួមគ្នា៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ NHK, Alarabiya

ចុចអាន៖ ចិន ព្រមាននាវាចម្បាំងអាមេរិក ដែលឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់ ក្រោយក្រុងប៉េកាំង ធ្វើសមយុទ្ធ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

មនុស្សជាង៦០០០នាក់ត្រូវបានឃុំខ្លួននៅក្នុងបណ្តាញជួញដូរមនុស្ស​នៅ​មីយ៉ាន់ម៉ា

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

អាមេរិក​ដាក់​ទណ្ឌកម្ម​លើ​វិស័យ​ប្រេង​រុស្ស៊ី​កាន់តែធ្ងន់ធ្ងរ​ ខណៈអ៊ុយក្រែន​ព្យាយាម​បំផ្លាញ​

ព័ត៌មានជាតិ១៧ ម៉ោង មុន

បណ្ឌិត យង់ ពៅ៖ អ្នកមិនទទួលស្គាល់ជ័យជម្នះ ៧មករា ស្មើនឹងគាំទ្ររបបខ្មែរក្រហម និងប្រមាថអាយុជីវិតពលរដ្ឋខ្មែររាប់លាននាក់ដែលស្លាប់នៅក្នុងរបបនេះ

ព័ត៌មានជាតិ២១ ម៉ោង មុន

លោក ស្វាយ ស៊ីថា៖ នៅដើមឆ្នាំថ្មីនេះ ព័ត៌មានក្លែងក្លាយបានរីករាលដាលកាន់តែខ្លាំង និងកាន់តែស្មុគស្មាញ ចេញពីក្រុមMMO

ព័ត៌មានជាតិ២១ ម៉ោង មុន

ពលរដ្ឋនៅស្រុកកែវសីមា ត្អូញត្អែរថា អស់លទ្ធភាពបង់ថ្លៃទឹកស្អាតប្រើហើយ ស្នើអាជ្ញាធរស្រុកជួយឱ្យម្ចាស់អាជីវកម្មទម្លាក់ថ្លៃ

ព័ត៌មានជាតិ២២ ម៉ោង មុន

លោកស្រី ភឿង សកុណា ប្រាប់អាជ្ញាធរខេត្តស្វាយរៀងទប់ស្កាត់ឱ្យបានការប៉ុនប៉ងធ្វើឱ្យវឹកវរក្នុងសង្គមដោយក្រុមប្រឆាំងខុសច្បាប់

ព័ត៌មានជាតិ២១ ម៉ោង មុន

ពលរដ្ឋនៅស្រុកកែវសីមា ត្អូញត្អែរថា អស់លទ្ធភាពបង់ថ្លៃទឹកស្អាតប្រើហើយ ស្នើអាជ្ញាធរស្រុកជួយឱ្យម្ចាស់អាជីវកម្មទម្លាក់ថ្លៃ

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

មនុស្សជាង៦០០០នាក់ត្រូវបានឃុំខ្លួននៅក្នុងបណ្តាញជួញដូរមនុស្ស​នៅ​មីយ៉ាន់ម៉ា

ព័ត៌មានជាតិ១៧ ម៉ោង មុន

បណ្ឌិត យង់ ពៅ៖ អ្នកមិនទទួលស្គាល់ជ័យជម្នះ ៧មករា ស្មើនឹងគាំទ្ររបបខ្មែរក្រហម និងប្រមាថអាយុជីវិតពលរដ្ឋខ្មែររាប់លាននាក់ដែលស្លាប់នៅក្នុងរបបនេះ

ព័ត៌មានជាតិ២១ ម៉ោង មុន

លោក ស្វាយ ស៊ីថា៖ នៅដើមឆ្នាំថ្មីនេះ ព័ត៌មានក្លែងក្លាយបានរីករាលដាលកាន់តែខ្លាំង និងកាន់តែស្មុគស្មាញ ចេញពីក្រុមMMO

Sokha Hotels

ព័ត៌មានពេញនិយម