Connect with us

ព័ត៌មានអន្ដរជាតិ

មន្ត្រីជាន់ខ្ពស់ ឆ្មាំបដិវត្តន៍អ៊ីរ៉ង់ ត្រូវគេបាញ់សម្លាប់ ក្នុងរថយន្ត ខាងក្រៅផ្ទះ

បានផុស

នៅ

កាលពីថ្ងៃអាទិត្យទី២២ខែឧសភា មន្ត្រីជាន់ខ្ពស់ម្នាក់នៃឆ្មាំបដិវត្តន៍ដ៏មានឥទ្ធិពលរបស់ប្រទេសអ៊ីរ៉ង់ ត្រូវបានខ្មាន់កាំភ្លើងមិនស្គាល់អត្តសញ្ញាណ បាញ់សម្លាប់នៅក្នុងរថយន្ត ខាងក្រៅផ្ទះរបស់គាត់ក្នុងទីក្រុង តេហេរ៉ង់។

Iran's Revolutionary Guards said that one of its officers, Colonel Hassan Sayyad Khodaei, was shot five times outside his home in Iran
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ឆ្មាំបដិវត្តន៍អ៊ីរ៉ង់និយាយថា មន្ត្រីរបស់ខ្លួនម្នាក់គឺវរសេនីយ៍ឯក Hassan Sayyad Khodaei គឺជាជនរងគ្រោះនៃការធ្វើឃាតដ៏កម្រនេះ។

​យោងតាមឆ្មាំបដិវត្តន៍, អ្នក​វាយប្រហារ​២​នាក់​បាន​បាញ់៥គ្រាប់ ​សម្លាប់លោក Khodaei នៅខាងក្នុងរថយន្តម៉ាក Kia Pride ដែលផលិតនៅប្រទេសអ៊ីរ៉ង់​។

Reports identified Khodaei (pictured) only as a 'defender of the shrine' - a reference to Iranians in the Guard's elite Quds force who oversee foreign operations

ទីភ្នាក់ងារសារព័ត៌មាន ISNA បានរាយការណ៍ថា សមាជិកនៃបណ្តាញសេវាស៊ើបការណ៍សម្ងាត់អ៊ីស្រាអែល ត្រូវបានរកឃើញ និងចាប់ខ្លួនដោយឆ្មាំបដិវត្តន៍។

ថ្វីបើឆ្មាំបដិវត្តន៍ បានផ្តល់ព័ត៌មានលម្អិតតិចតួចអំពីការវាយប្រហារក៏ដោយ ប៉ុន្តែក្រុមនេះបានស្តីបន្ទោសការសម្លាប់នេះលើភាពក្រអឺតក្រទមជាសកល ដែលពាក្យនេះជាទូទៅ អ៊ីរ៉ង់ប្រើដើម្បីសំដៅលើសហរដ្ឋអាមេរិក និងអ៊ីស្រាអែល។

Shots were fired through the window of Colonel Khodei's car outside his home

មិនមានការអះអាងភ្លាមៗ ទទួលខុសត្រូវចំពោះការវាយប្រហារនេះទេ ហើយការិយាល័យនាយករដ្ឋមន្ត្រីអ៊ីស្រាអែល ក៏បដិសេធធ្វើអត្ថាធិប្បាយលើព្រឹត្តិការណ៍នៅទីក្រុងតេហេរ៉ង់​ ដែរ។

មានព័ត៌មានតិចតួចណាស់ ត្រូវបានបង្ហាញជាសាធារណៈអំពីលោក Khodaei ដោយសារតែមន្រ្តីឆ្នាំបដិវត្តន៍ តែងតែទៅបំពេញបេសកកម្មយោធាសម្ងាត់គាំទ្រក្រុម Hezbollah ដែលជាក្រុមសកម្មប្រយុទ្ធលីបង់ និងកងជីវពលផ្សេងទៀតនៅក្នុងប្រទេសស៊ីរី អ៊ីរ៉ាក់ និងកន្លែងផ្សេង៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Daily Mail

ចុចអាន៖ អ៊ីស្រាអែល បង្កើតមូលដ្ឋានទ័ពសម្ងាត់តាមដានសកម្មភាពនុយក្លេអ៊ែររបស់ អ៊ីរ៉ង់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ នាទីutes មុន

សៀវភៅរាប់ម៉ឺនក្បាលនឹងត្រូវតាំងបង្ហាញរយៈពេល៤ថ្ងៃ ដើម្បីអបអរសាទរទិវាជាតិអំណាន លើកទី១០

ព័ត៌មានជាតិ៤ នាទីutes មុន

ប្រធានរដ្ឋសភាជំរុញស្ត្រីកុំឱ្យមានការច្រណែនគ្នា និងត្រូវគាំទ្រគ្នាទៅវិញទៅមក

ខាត់ ស្រីច័ន្ទ
ជីវិតកម្សាន្ដ៨ នាទីutes មុន

ខាត់ ស្រីច័ន្ទ លើកទឹកចិត្តស្ត្រីៗត្រូវតែក្លាហានក្នុងប្រឈមមុខនឹងតបតដេីម្បីការពារកិត្តិយសខ្លួនឯង

ជីវិតកម្សាន្ដ១០ នាទីutes មុន

អាយុ ១០៧ ឆ្នាំមិនជាបញ្ហា លោកយាយនៅតែប្រារព្ធខួបកំណើត ជាមួយគ្រួសារដល់ទៅ ៦ ជំនាន់

សន្តិសុខសង្គម១១ នាទីutes មុន

ស្នងការខេត្តក្រចេះ​ ទទួល​ស្គាល់​​ពិតជាមានការបាញ់​សត្វគោ​ពលរដ្ឋ​ងាប់ នៅស្រុក​អូរគ្រៀង​សែនជ័យ 

Sokha Hotels

ព័ត៌មានពេញនិយម