Connect with us

ព័ត៌មានជាតិ

កត្តាដែលធ្វើឲ្យ Royal Enfield នៅតែរក្សាគោលលំនឹងក្នុងការលក់បានយ៉ាងល្អប្រសើរ

បានផុស

នៅ

​យោងទៅតាម​ទិន្នន័យ​នៃ​ការលក់ និង​បញ្ចេញ​ម៉ូតូ​ជាច្រើន​គ្រឿង​នៅក្នុង​ខែមីនា រហូតដល់​ខែឧសភា ឆ្នាំ 2022 គេ​សង្កេតឃើញថា ម៉ូតូ Royal Enfield កាន់​តែមាន​វត្តមាន​ជាច្រើន​នៅតាម​ដងផ្លូវ​ ដោយ​នេះ​ជា​សញ្ញា​ដ៏​ល្អ និង​ជោគជ័យ​នៃ​ម៉ាក​យីហោ​របស់​ប្រទេស​អង់គ្លេស​មួយ​នេះ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រុមហ៊ុន Royal Enfield តែងតែ​ព្យាយាម​កសាង និង​អភិវឌ្ឍ​ខ្លួនឯង​នៅក្នុង​ប្រទេស​កម្ពុជា​តាំងពី​ឆ្នាំ 2020 មក​ម្ល៉េះ​ជាមួយនឹង​សកម្ម​ភាពមិន​ឈប់ឈរ ​ហើយ​បន្ត​រីកចម្រើន​ដូច​សព្វថ្ងៃនេះ​ ដោយ​ទទួលបាន​លទ្ធផល​ប្រកបដោយ​ផ្លែផ្កា​! ម៉ាក​យីហោ​មួយ​នេះ​ តែងតែ​ជា​ជឿជាក់​លើ​ដំណើរការ​ដ៏​ម៉ត់ចត់​បំផុត ហើយ​មិន​ប្រើ​ផ្លូវ​កាត់​ណាមួយ​ក្នុងការ​អភិវឌ្ឍន៍​ផលិតផល និង​ការធ្វើ​តេស្ត​នោះទេ ព្រោះ​វា​ជា​ផលិតផល​លំដាប់​ពិភពលោក​។ អរគុណ​ចំពោះ​ម៉ាក​ម៉ូតូ​ដ៏​ពេញនិយម​មួយ​នេះ​ ដែល​តែងតែ​នាំមុខគេ​នៃ​ផ្នែក​ម៉ូតូ​ម៉ាស៊ីន​ធុន​កណ្តាល​ជាមួយ និង​ការលក់​ចេញ​ជាច្រើន​គ្រឿង​នៅ​ទូទាំង​ពិភពលោក​។

ដោយសារតែ​ភាព​ពេញនិយម​របស់ Royal Enfield, វា​ត្រូវបាន​ជ្រើសរើស​ច្រើនជាង​ម៉ូតូ​ជប៉ុន​ផ្សេងទៀត​ព្រោះថា Royal Enfield និង​ផ្តល់ឱ្យ​អ្នក​នូវ​អារម្មណ៍​នៃ​មោទកភាពកម្លាំង និង​ការទាក់ទាញ​ច្រើនបែប​ច្រើន​សណ្ឋាន​។ នៅពេល​អ្នកបើកបរ​ជា​មួយ​ម៉ូតូ Royal Enfield មនុស្ស​ភាគច្រើន​ និង​កត់សម្គាល់​ក៏ដូចជា​ងាកមើល​អ្នក​ដោយ​ស្វ័យប្រវត្តិ ដោយសារតែ​ម៉ូតូ​មួយ​នេះ​ និង​បង្ហាញ​អំពី​រស​និយម​របស់​អ្នក​ក៏ដូចជា​ភាពចាស់ទុំ និង​ស៊ីវិល័យ​ថ្លៃថ្នូរ​របស់​អ្នកបើកបរ​។

​ដើម្បី​បញ្ចាក់​អះអាងថា ​កថាខណ្ឌ​ទី​ ១ ​ពិតជា​ត្រឹមត្រូវ​ដូច​បាន​អះអាង​មែន អ្នក​អាច​ក្រលេកមើល​ម៉ូតូ​មួយ​របស់ Royal Enfield បាន​ដូចជា Meteor 350cc ដែល​ដើរ​ដោយ​ខ្យល់​ត្រជាក់​/​ប្រេង​របស់ Meteor នៅក្នុង a twin downtube spine frame ក្រោម​ធុងសាំង​ដ៏​ប្រណីត​។ កម្លាំង​ម៉ាស៊ីន 349cc ដែល​ប្រើប្រាស់ fuel-injected មាន​ភាពបត់បែន​ និង​ស៊ីសាំង​ក្នុង​កម្រិត​តិច​បំផុត​។ អរគុណ​ដល់​ការបញ្ជូន​ថាមពល ​និង​ដំនើរការ​របស់​វា​បន្តិច​ម្តងៗ​ជាមួយនិង​ស្ថិរភាព ដែល​ធ្វើឲ្យ​អ្នកបើកបរ​មាន​ភាព​រី​ករាយ​ជាមួយនឹង​ល្បឿន​សមស្រប​របស់​វា​។ ការ​បន្ធូរដៃ​ទៅកាន់​ដៃចង្កូត និង​ទីតាំង​ជើង​ទៅមុខ​ធម្មតា​ធ្វើឱ្យ​អ្នកបើក​បរមាន​ផាសុកភាពល្អ​ សម្រាប់​ការ​ជិះ​កម្សាន្ត​ពេញ​មួយថ្ងៃ ជាពិសេស​ជាមួយនឹង​កម្ពស់​កៅអី​ទំហំ 29.7 អ៊ី​ញ​របស់ Meteor ដែល​ទទួលបាន​ការគាំទ្រ​យ៉ាងខ្លាំង​ពី​សំណាក់​អ្នកគាំទ្រ​។

លើសពីនេះ អ្នក​មិនចាំបាច់​ព្រួយបារម្ភ​សម្រាប់​ផ្លូវ Highway និង​ផ្លូវ​ពិបាក​ផ្សេងៗ​នោះទេ ​ព្រោះ​ម៉ូតូ​មួយ​នេះ​នឹង​នាំ​អ្នក​ទៅកាន់​គ្រប់​ទីកន្លែង​យ៉ាង​មាន​ទំនុកចិត្ត​បំផុត​។ បន្ថែម​ពីលើ​នេះ តួ​ទាំងមូល​របស់​ម៉ូតូ Royal Enfield គឺ​ធ្វើ​ពី​ដែក​។ មិនមាន​ការប្រើប្រាស់​ផ្លា​ស្ទិ​ច ឬ​ជាតិ​សរសៃ​ទេ មានតែ​លោហៈ​ប៉ុណ្ណោះ​ដែល​ត្រូវបាន​ប្រើប្រាស់​។ ដូច្នេះហើយ​វា​បានធ្វើឲ្យ​តួ​ទាំងមូល​នៃ​ម៉ូតូ​មាន​ភាពរឹងមាំ ហើយ​ផ្តល់នូវ​រូបរាង​ស្រស់​សង្ហា​រឹងមាំ​ពិតៗ​។ ជា​ចុងក្រោយ នោះ​គឺ​សំឡេង​ម៉ាស៊ីន​ដែល​បង្ហើរ​ចេញពី​បំពង់​ស៊ីមាំង​ម៉ូតូ ហើយ​មិនមាន​ម៉ូតូ​ណា​អាច​ប្រៀបផ្ទឹម​នឹង Royal Enfield បានទេ​។

Royal Enfield កាន់តែ​រីកចម្រើន​ពីមួយថ្ងៃ​ទៅមួយថ្ងៃ​ដោយសារ​តែមាន​សេវាកម្ម​ល្អ បណ្តាញ​ពាក់ព័ន្ធ​ផ្សេងៗ​ដែលមាន​ស្តង់ដារ ស្ថាប័ន​ត្រឹមត្រូវ ដំណើរ​កម្សាន្ត​នានា និង​បទពិសោធន៍​ផ្ទាល់​ពី​អតិថិជន​គ្រប់គ្នា​។ វា​មិន​ត្រឹមតែ​បង្កើត​ម៉ូតូ​ដ៏​អស្ចារ្យ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​ច្រើនជាង​ផលិតផល​ដែល​អ្នក​បានឃើញ – គឺ​របៀប​ដែល​អ្នក​អាចបង្កើត​វប្បធម៌​នៃ​ការ​ជិះ​ជា​ក្រុម (create a culture for leisure motorcycling) ហើយ​តែងតែ​ជា​ម៉ូតូ​ដែល​ធ្វើឱ្យ​អតិថិជន​មាន​អារម្មណ៍​ថា​មាន​មោទកភាព​ក្នុងនាម​ជា​ម្ចាស់​ផងដែរ​!

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣ នាទីutes មុន

Unicef៖ សិស្ស​សាលា​ ២៤២​លាន​នាក់បូក​កុមារ​​​កម្ពុជា​ផង ​រងផលប៉ះពាល់​ដោយសារបញ្ហាអាកាសធាតុ​ក្នុង​ឆ្នាំ​២០២៤

ព័ត៌មានអន្ដរជាតិ១០ នាទីutes មុន

​ក្រសួងការបរទេសរុស្ស៊ី ចោទ​ អ៊ុយក្រែន​ជួញដូរ​សរីរាង្គ​គ្រឿងក្នុង​មនុស្ស​​​​​

សុខភាព៤៧ នាទីutes មុន

ជំងឺគីសបបូរមាត់ត្រូវព្យាបាលដោយវះកាត់ មិនអាចព្យាបាលដោយត្រឹមតែលេបថ្នាំបានឡើយ

ព័ត៌មានជាតិ៤៧ នាទីutes មុន

ថ្នាក់ពិសេសនៅសាលា ទៀ បាញ់ គំរូ បណ្ដុះបណ្ដាលកុមារខ្សោយសតិបញ្ញាឱ្យអាចចូលរៀនដូចក្មេងដទៃ

ជីវិតកម្សាន្ដ៥០ នាទីutes មុន

ទិត្យ វិច្ឆិកា ហួសចិត្ត ក្រោយមានការយល់ច្រឡំថា លោកជួបគ្រោះថ្នាក់ចរាចរណ៍បាត់បង់ជីវិត យប់មិញ

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង 

ព័ត៌មានជាតិ២ ម៉ោង មុន

ខេត្តក្រុង​ចំនួន ៤ ​មាន​រាជធានី​ភ្នំពេញ​ សន្ទស្សន៍​គុណភាពខ្យល់​​ពណ៌ក្រហម (ការបំពុល​ខ្លាំង)

សន្តិសុខសង្គម២៣ ម៉ោង មុន

អ្នកនាំពាក្យ៖ ករណីពលរដ្ឋទៅទទួលអំណោយនៅ​មុខភូមិគ្រឹះអ្នកឧកញ៉ា សុខ គង់ ស្លាប់៤នាក់ ខណៈ៥នាក់ទៀតកំពុងសង្គ្រោះ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

វៀតណាម បំបែក​សម្បុក​​ក្រុម​លាង​លុយ​កខ្វក់​ ក្នុង​ទំហំទឹកប្រាក់ ១,២​ពាន់​លាន​ដុល្លារ

Sokha Hotels

ព័ត៌មានពេញនិយម