ព័ត៌មានជាតិ
កាំភ្លើងខ្យល់៨ដើមនិងដាវ១៣ដើម ត្រូវបានប្រជាពលរដ្ឋភ្ញាក់រលឹកប្រគល់ឲ្យសមត្ថកិច្ច
អាវុធកែច្នៃ កាំភ្លើងខ្យល់ចំនួន៨ដើមនិងដាវ១៣ដើម ត្រូវបានប្រជាពលរដ្ឋភូមិច្រករមៀត ឃុំអូរឫស្សី ស្រុកកំពង់ត្រឡាច មានការភ្ញាក់រលឹកប្រមូលយកមកជូនសមត្ថកិច្ចនគរបាលស្រុកកំពង់ត្រឡាច កាលពីព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២០។
អធិការនគរបាលស្រុកកំពង់ត្រឡាច លោកវរសេនីយ៍ឯក នន ស៊ីណាត បានឲ្យដឹងថា អាវុធកែច្នៃនិងដាវទាំងអស់ខាងលើនេះ លោកបានបំផុសឲ្យមុខសញ្ញាប្រើប្រាស់គ្រឿងញៀនធ្វើការផ្សព្វផ្សាយដល់មិត្តភក្ដិរបស់ពួកគេ ឲ្យមានការភ្ញាក់រលឹកយកមកប្រគល់ជូនសមត្ថកិច្ច ជៀសវាងសមត្ថកិច្ចចុះស្រាវជ្រាវដកហូត អ្នកអាចនឹងមានទោសទណ្ឌដល់ខ្លួន។
លោកអធិការនគរបាលស្រុកកំពង់ត្រឡាច បានឲ្យដឹងទៀតថា នៅពេលខាងមុខនេះ ក្នុងពេលបើកវេទិកាផ្សព្វផ្សាយស្តីពីអ្នកប្រើប្រាស់គ្រឿង និងនិងជួញដូរគ្រឿងញៀននិងទោសទណ្ឌនៃការប្រើប្រាស់គ្រឿងញៀន ដល់បងប្អូនប្រជាពលរដ្ឋ មានយល់ដឹងពីគ្រឿងញៀននិងផលប៉ះពាល់ពីគ្រឿងញៀន ដើម្បីរួមគ្នាប្រឆាំងទប់ស្កាត់និងបង្ក្រាបគ្រឿងញៀនកុំឲ្យកើតមាន នៅក្នុងមូលដ្ឋានរបស់យើង៕
អត្ថបទ៖ ឈៀង ថារិទ្ធ
-
ចរាចរណ៍១ សប្តាហ៍ ago
ជិះម៉ូតូបញ្ច្រាសផ្លូវ បុកម៉ូតូមួយគ្រឿងទៀតស្លាប់ម្នាក់ និងរបួសធ្ងន់ស្រាល៣នាក់
-
ចរាចរណ៍១ សប្តាហ៍ ago
យុវជនម្នាក់ ចេញពីធ្វើការត្រលប់ទៅកន្លែងស្នាក់នៅវិញ ជួបគ្រោះថ្នាក់ចរាចរណ៍ ដួលបោកក្បាលស្លាប់លើស្ពានព្រែកព្នៅ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម១១ ម៉ោង ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ចរាចរណ៍១៦ ម៉ោង ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
កីឡា៤ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤