ព័ត៌មានអន្ដរជាតិ
ប្រទេសចំនួន២០ ប្រកាសផ្តល់ជំនួយសព្វាវុធថ្មី ឲ្យអ៊ុយក្រែន (មានវីដេអូ)
រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd Austin បាននិយាយនៅចុងបញ្ចប់នៃកិច្ចប្រជុំក្រុមទំនាក់ទំនងអ៊ុយក្រែនលើកទី ២ ដែលរៀបចំដោយអាមេរិក កាលពីថ្ងៃចន្ទទី២៣ខែឧសភាថា ប្រទេសដាណឺម៉ាក បានយល់ព្រមផ្តល់ជើងទម្រនិងមីស៊ីល Harpoon ដើម្បីជួយអ៊ុយក្រែន ការពារឆ្នេរសមុទ្ររបសខ្លួន។
សាធារណរដ្ឋឆែក ក៏បានយល់ព្រមបញ្ជូនជំនួយយ៉ាងច្រើនដល់អ៊ុយក្រែន រួមទាំងឧទ្ធម្ភាគចក្រវាយប្រហារ រថក្រោះ និងប្រព័ន្ធបាញ់រ៉ុកកែតផងដែរ។
សរុបមក ប្រទេសចំនួន ២០ បានប្រកាសអំពីកញ្ចប់ជំនួយសន្តិសុខថ្មី បន្ទាប់ពីកិច្ចប្រជុំនោះ រួមទាំងការបរិច្ចាគគ្រាប់កាំភ្លើងធំដែលត្រូវការជាចាំបាច់ ប្រព័ន្ធការពារឆ្នេរសមុទ្រ រថក្រោះ និងរថពាសដែកផ្សេងទៀត។
លើសពីនេះ ប្រទេសទាំងអស់ បានប្តេជ្ញាចិត្តជាថ្មី ក្នុងការបណ្តុះបណ្តាលកងកម្លាំងអ៊ុយក្រែន និងជួយទ្រទ្រង់ប្រព័ន្ធយោធារបស់ខ្លួន។
ប្រធានអគ្គសេនាធិការចម្រុះ លោកឧត្តមសេនីយ៍ Mark Milley និយាយថា ប្រទេសសរុបចំនួន ៤៧ បានចូលរួមក្នុងកិច្ចប្រជុំលើកទីពីររបស់ក្រុមទំនាក់ទំនងនេះ។
គួរបញ្ជាក់ថា លោករដ្ឋមន្ត្រី Austin នឹងរៀបចំកិច្ចប្រជុំលើកទី ៣ នៃក្រុមទំនាក់ទំនងអ៊ុយក្រែន ក្នុងទីក្រុងព្រុចសែលនៅថ្ងៃទី ១៥ ខែមិថុនា។
លោក Austin អះអាងថា “នេះនឹងមិនមែនជាព្រឹត្តិការណ៍ណាតូទេ ប៉ុន្តែយើងចង់បង្កើនល្បឿននៃកិច្ចប្រជុំទាំងនេះ ហើយខ្ញុំចង់ប្រើការធ្វើដំណើររបស់ខ្ញុំទៅកាន់អឺរ៉ុប ដើម្បីធានាថាយើងកំពុងកសាងសមត្ថភាពតាមសន្ទុះរបស់យើង”៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ CNN
ចុចអាន៖ តុលាការអ៊ុយក្រែន ដាក់ទោសទាហានរុស្ស៊ី ជាប់គុកមួយជីវិត ពីបទសម្លាប់ជនស៊ីវិលម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះ ប៊ីប៊ីនកា បានវិវត្តន៍ទៅជាព្យុះសង្ឃរា បន្តជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អឺរ៉ុបកណ្តាលនិងខាងកើត ក៏កំពុងរងគ្រោះធ្ងន់ធ្ងរ ដោយទឹកជំនន់ដែរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
វៀតណាម ប្រាប់ឲ្យពលរដ្ឋត្រៀមខ្លួន ព្រោះព្យុះថែមទៀត នឹងវាយប្រហារ ចុងខែនេះ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ព្យុះចំនួន២ នឹងវាយប្រហារក្នុងពេលតែមួយដែលមានឥទ្ធិពលខ្លាំងជាងមុន ជះឥទ្ធិពលលើកម្ពុជា