Connect with us

ព័ត៌មានអន្ដរជាតិ

រុស្ស៊ី បង្ហាញយុទ្ធសាស្ត្រ ភូមិសាស្ត្រនយោបាយ របស់ខ្លួន

បានផុស

នៅ

រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergey Lavrov បាននិយាយកាលពីថ្ងៃចន្ទទី២៣ខែឧសភាថា ទីក្រុងមូស្គូរំពឹងថា នឹងបង្កើនកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចជាមួយប្រទេសចិន ខណៈដែលលោកខាងលិចកាន់តែមានភាពផ្តាច់ការ។

This image has an empty alt attribute; its file name is 628c00fb20302704ce363692-1024x576.jpg
រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergey Lavrov

លោកបានបន្ថែមថា រុស្ស៊ីមានបំណងកសាងទំនាក់ទំនងជាមួយប្រទេសឯករាជ្យ ហើយនឹងសម្រេចចិត្តថាតើត្រូវដោះស្រាយជាមួយលោកខាងលិចដោយរបៀបណា ប្រសិនពេលមួយមកដល់។

លោក Lavrov បានប្រាប់សិស្សនៅវិទ្យាល័យឥស្សរជន Primakov ក្នុងទីក្រុងមូស្គូថា “ឥឡូវ លោកខាងលិចកំពុងកាន់តំណែងជាមេដឹកនាំផ្តាច់ការហើយ។ ទំនាក់ទំនងសេដ្ឋកិច្ចរបស់យើងជាមួយប្រទេសចិននឹងកាន់តែរីកចម្រើន។ បន្ថែមពីលើប្រាក់ចំណូលដោយផ្ទាល់ទៅរតនាគារ នេះនឹងផ្តល់ឲ្យយើងនូវឱកាសដើម្បីអនុវត្តផែនការសម្រាប់ការអភិវឌ្ឍន៍តំបន់ចុងភាគខាងកើត និង ស៊ីបេរីខាងកើត។ គម្រោងភាគច្រើនជាមួយប្រទេសចិនគឺប្រមូលផ្តុំនៅទីនោះ។ នេះគឺជាឱកាសមួយសម្រាប់យើង ដើម្បីដឹងពីសក្តានុពលរបស់យើងក្នុងវិស័យបច្ចេកវិទ្យាខ្ពស់ រួមទាំងថាមពលនុយក្លេអ៊ែរ ប៉ុន្តែក៏នៅក្នុងផ្នែកមួយចំនួនផ្សេងទៀតផងដែរ”។

This image has an empty alt attribute; its file name is 1354573.jpg
រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergey Lavrov

ការកត់សម្គាល់របស់លោក Lavrov ត្រូវបានធ្វើឡើងនៅក្នុងកម្មវិធី “100 Questions for the Leader” ដែលជាព្រឹត្តិការណ៍ប្រពៃណី រៀបចំដោយបណ្ឌិតសភាទីក្រុងមូស្គូ។

ថ្លែងអំពីស្ថានការណ៍នៅក្នុងប្រទេសអ៊ុយក្រែន លោក Lavrov និយាយថា ទីក្រុងមូស្គូបានព្យាយាមដោះស្រាយវិបត្តិ Donbass ដោយការជំរុញឲ្យរដ្ឋាភិបាលទីក្រុង កៀវ អនុវត្តកិច្ចព្រមព្រៀងទីក្រុង មីនស្កិ៍ ប៉ុន្តែលោកខាងលិចគ្រាន់តែធ្វើពុតជាខ្វល់នឹងកិច្ចពិភាក្សាប៉ុណ្ណោះ ហើយជំនួសមកវិញ បានលើកទឹកចិត្តដល់ជំហរដ៏ក្រអឺតក្រទមនៃរបបទីក្រុង កៀវ”។

ឥឡូវនេះលោកខាងលិចកំពុងប្រតិកម្មយ៉ាងខឹងសម្បា ចំពោះប្រទេសរុស្ស៊ីដែលកំពុងការពារ ផលប្រយោជន៍ជាមូលដ្ឋានស្របច្បាប់ របស់ខ្លួន។ មេដឹកនាំលោកខាងលិច ស្រែកខ្លាំងៗ ហើយប្រកាសថា ពួកគេត្រូវតែផ្តួលរុស្ស៊ី ឬធ្វើឲ្យរុស្ស៊ីចាញ់នៅលើសមរភូមិ ទាំងមិនយល់ពីប្រវត្តិសាស្ត្រ ឬធម្មជាតិរបស់រុស្ស៊ីឡើយ។

This image has an empty alt attribute; its file name is photo_2022-05-24_08-57-37-1024x758.jpg
ប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀរ ពូទីន

រដ្ឋមន្ត្រីការបរទេសរូបនេះបានប្រាប់សិស្សវិទ្យាល័យថា ប្រសិនបើ និងនៅពេលដែលលោកខាងលិចយល់ឃើញ និងចង់ផ្តល់អ្វីមួយទាក់ទងនឹងទំនាក់ទំនងឡើងវិញនោះ រុស្ស៊ីនឹង ពិចារណាយ៉ាងហ្មងចត់ថាតើយើងនឹងត្រូវការវាឬក៏អត់។

ទីក្រុងមូស្គូមិនត្រឹមតែអនុវត្តយុទ្ធសាស្ត្រជំនួសការនាំចូល ដើម្បីឆ្លើយតបទៅនឹងការដាក់ទណ្ឌកម្មប្រឆាំងរុស្ស៊ីប៉ុណ្ណោះទេ ប៉ុន្តែត្រូវតែបញ្ឈប់តាមមធ្យោបាយណាមួយដែលពឹងផ្អែកលើការផ្គត់ផ្គង់ពីលោកខាងលិច ហើយពឹងផ្អែកលើសមត្ថភាពរបស់ខ្លួន និងលើប្រទេសទាំងឡាយណាដែលបង្ហាញឲ្យឃើញពីភាពជឿជាក់របស់ពួកគេ ហើយធ្វើសកម្មភាពដោយឯករាជ្យផងដែរ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ RT

ចុចអាន៖ ប្រទេសចំនួន២០ ប្រកាសផ្តល់ជំនួយសព្វាវុធថ្មី ឲ្យអ៊ុយក្រែន

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១១ ម៉ោង មុន

អ្នកនាំពាក្យទទូចដល់អ្នកប្រើបណ្តាញសង្គមបញ្ឈប់ចែកចាយជាបន្ទាន់ និងលុបចេញរាល់មាតិកាដែលពាក់ព័ន្ធឃាតកម្មឃោរឃៅ

សន្តិសុខសង្គម១៥ ម៉ោង មុន

ស្ដ្រីបង្ហោះវីដេអូ ភ្ជាប់សំឡេងផ្ទុះអាវុធ ត្រូវបាននគរបាលខេត្តសៀមរាប ហៅមកសួរនាំ

សេដ្ឋកិច្ច៨ ម៉ោង មុន

មន្ត្រីគយ នគរបាល ចុះផ្សព្វផ្សាយ ភាពខុសគ្នារវាងទំនិញមានពន្ធ និងទំនិញគេចពន្ធ

សន្តិសុខសង្គម៦ ម៉ោង មុន

ជនល្មើស ស្រី ស៊ីណា ជាប់សំណុំរឿង២ អាចជាប់ពន្ធនាគារ ពី ២០ ទៅ ៣០ ឆ្នាំ

ព័ត៌មានជាតិ៨ ម៉ោង មុន

តុលាការ សន្យាចាត់វិធានការច្បាប់ដោយម៉ឺងម៉ាត់លើសំណុំរឿងឃាតកម្មបង្កឡើងដោយឈ្មោះ ស្រី ស៊ីណា

Sokha Hotels

ព័ត៌មានពេញនិយម