Connect with us

KPT+

ចង់ដើរព្រៃ ដឹងទេ អ្នកដើរព្រៃត្រូវចេះប្រើប្រាស់ទឹកដូចម្ដេច ទើបអាចរស់បាន?

បានផុស

នៅ

ទឹកជា​ចំណែក​មួយយ៉ាងសំខាន់នៃរាងកាយ ពោលគឺមនុស្ស សត្វ រុក្ខជាតិ ត្រូវការទឹកជាចាំបាច់សម្រាប់ទ្រទ្រង់ជីវិត។ ទឹកកាន់តែចាំបាច់ គឺសម្រាប់អ្នកប្រើកម្លាំងច្រើន ពិសេសអ្នកដើរព្រៃឡើងភ្នំ ដ្បិតពួកគេត្រូវបញ្ចេញពលកម្មខ្លាំង និងរយៈពេលយួរម៉ោង ឬសឹងពេញមួយថ្ងៃ ខណៈនៅព្រៃមិនកន្លែងលក់ទឹក សូម្បីតែប្រភពទឹកគ្រប់កន្លែង ដូចនៅតាមស្រុកភូមិ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការបោះជំរុំ ឬដើរព្រៃគេងបោះតង់ ត្រូវប្រើរយៈពេលច្រើនថ្ងៃ ហោចណាស់ក៏២ថ្ងៃ ១យប់។ បើយើងធ្លាប់នៅផ្ទះ នៅរៀន ឬធ្វើការ ញ៉ាំទឹក១ថ្ងៃ ត្រឹម២លីត្រ នៅពេលដើរព្រៃ ហោចណាស់ក៏យើងត្រូវការទឹក ៣លីត្រដែរ ខណៈទឹកមួយលីត្រ មានទម្ងន់ មួយគីឡូក្រាម។ បើអ្នកដើរព្រៃ អាចស្ពាយទឹកសុទ្ធ ឬទឹកស្អាតសម្រាប់បរិភោគតាមចំនួនពេលស្នាក់នៅក្នុងព្រៃនោះ នោះជាការណ៍ប្រសើរបំផុត ប៉ុន្តែអ្នកដើរព្រៃត្រូវស្ពាយសម្ភារៈប្រើប្រាស់ចាំបាច់ផ្សេងទៀត ខណៈអ្នកដើរព្រៃឡើងភ្នំ ពិសេសអ្នកថ្មី មិនអាចស្ពាយយួរកាន់របស់ធ្ងន់ជាប់ខ្លួនយូរបានទេ។

ពិតណាស់ថ្វីដ្បិតតែទឹកជ្រោះ ទឹកឆាយ ស្ទឹង មាននៅក្នុងព្រៃ ប៉ុន្តែមិនមែនព្រៃភ្នំទាំងអស់សុទ្ធតែមានប្រភពទឹកទាំងនោះទេ បើទោះជាមាន ក៏មិនមែនមានគ្រប់កន្លែង ឬនៅជិតៗដែរ ខណៈអ្នកដើរព្រៃមិនមែននៅតែមួយកន្លែង ពោលគឺត្រូវដើរព្រៃឡើងភ្នំវែងឆ្ងាយដើម្បីស្វែងរក និងទៅដល់កន្លែងប្លែកៗដទៃនៃដំណើររបស់ខ្លួន ដែលភាគច្រើនគឺរកប្រភពទឹកធំ មានជ្រោះ ឬទឹកធ្លាក់អស់ហ្នឹងហើយ។

ពេលខ្លះ កុំថាឡើយដល់ទឹកសម្រាប់ងូត ឬលុបលាងខ្លួន សូម្បីតែទឹកសម្រាប់ផឹក ឬដាំស្ល ក៏ពិបាករក។ ដូច្នេះអ្នកដើរព្រៃមានតែច្នៃ និងចេះបត់បែនខ្លួនសម្របនឹងបរិស្ថាន និងស្ថានភាពបែបនេះ។ ពោលសូម្បីតែទឹកហូររិញៗតាមថ្ម ឬចង្អូរបាតព្រែក មិនទាំងលិចម្រាមជើងផងនោះ ក៏ជា​រតនៈសម្បត្តិដ៏មានតម្លៃសម្រាប់អ្នកដើរព្រៃ ដែលគេត្រូវត្រង ឬស្វែងរកកន្លែងមានជង្ហុកបន្តិច ដើម្បីអាចដួសទឹកហូបបំបាត់ការហេវហត់ស្រេកឃ្លានបាន។

យ៉ាងណាក៏ដោយ ដើម្បីសុខភាព ឬបញ្ជៀសបញ្ហារាគរូស និងសត្វល្អិតតូចៗដែលមើលនឹងភ្នែកមិនឃើញនោះ អ្នកដើរព្រៃ ពិសេសអ្នកមកពីរាជធាទី និងទីប្រជុំជននោះ គប្បីយកទឹកដាំឱ្យពុះឆ្អិនមុននឹងហូប។ ហើយបើពិបាករកឧស បង្កាត់ភ្លើង និងរង់ចាំយូរ អ្នកដើរព្រៃគប្បីប្រើប្រដាប់ចម្រុះទឹកដើម្បីអាចហូបទឹកបានភ្លាមៗ និងត្រជាក់ ដែលមានលក់តាមតាមហាងលក់សម្ភារៈបោះជំរុំ មានច្រើនប្រភេទ តម្លៃចន្លោះពី ១២ ដល់ ៤៥ដុល្លារ តាមគុណភាព និងទំហំតូចធំ។ ត្រូវសួរពីរបៀបប្រើប្រាស់ឱ្យច្បាស់លាស់ ប្រយ័ត្នទិញទៅហើយ ប្រើមិនកើត ឬពិបាកប្រើ។

បើចង់ដើរព្រៃ ទទួលបានបទពិសោធន៍ជីវិតរឹងមាំថ្មី ឬចង់ស្នាក់ក្នុងបរិយាកាសធម្មជាតិបរិសុទ្ធស្រស់ស្រាយបានច្រើនថ្ងៃ អ្នកគប្បីអាចសម្របប្រើប្រាស់ទឹកធម្មជាតិតាមការលើកលើកត្រួសៗខាងលើនេះ។

ពិតណាស់ ទឹកដែលយើងបរិភោគចូលទៅ មួយចំណែកធំជួយធ្វើឱ្យឈាមនៅក្នុងខ្លួនរាវល្អ ម្យ៉ាងទៀត ទឹកជួយបញ្ជូនសារធាតុសម្រាប់ទ្រទ្រង់ទៅ​គ្រប់ផ្នែកនៃរាងកាយ។ នៅពេលយើងបែកញើស ទឹកជួយរក្សាកំដៅក្នុងរាងកាយឱ្យនៅដដែល។ ទឹកក៏មាននាទីសំខាន់ផងដែរក្នុងការជួយបញ្ជូន​អុកស៊ីសែនពីសួត ទៅក្នុងរាងកាយ។ ទឹកមួយផ្នែកជំរុញសារធាតុពុលឱ្យចេញមកក្រៅ ដែលយើងហៅថា ទឹកនោម៕

អត្ថបទ៖ ច័ន្ទ វីរៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥៤ នាទីutes មុន

​រដ្ឋាភិបាល​ថៃ​ដោះលែង​អតីតរដ្ឋមន្ត្រី​ពាណិជ្ជកម្មដែលជាប់​ទោស​ក្នុង​រដ្ឋាភិបាល​លោក​ប្រាយុធ​

កីឡា១ ម៉ោង មុន

ឡេង ណូរ៉ា និង រ៉េត លីហេង ជា​កីឡាករ​ក្មេង​ជាងគេ​​ក្នុង​ក្រុម​ជម្រើស​ជាតិ

ព័ត៌មានជាតិ២ ម៉ោង មុន

ថ្នាក់ដឹកនាំខេត្តស្វាយរៀង ប្រាប់កងរាជអាវុធហត្ថទើបជ្រើសរើសថ្មី ត្រូវការពារឱ្យបាននូវសុខសន្តិភាព និងរាជរដ្ឋាភិបាលស្របច្បាប់

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ចិន៖ ការ​លក់​អាវុធ​អាមេរិក​ឲ្យ​តៃវ៉ាន់ ធ្វើ​ឲ្យ​ខូច​ទំនាក់ទំនង​ក្រុង​វ៉ាស៊ីនតោន-ប៉េកាំង

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

មនុស្ស៥៤នាក់​ស្លាប់និងរាប់សិបនាក់បាត់ខ្លួនក្នុងហេតុការណ៍លិចទូកនៅនីហ្សេ​រី​យ៉ា

ព័ត៌មានជាតិ៤ ម៉ោង មុន

ឃ្លាំងស្តុកដំឡូងមី ដែលប្រមូលទិញពីកសិករក្នុងស្រុកកែវសីមា ត្រូវបង្ខំចិត្តបិទទ្វារ ដោយសារបញ្ហាដឹកជញ្ជូន

សន្តិសុខសង្គម៣ ម៉ោង មុន

ថ្នាក់ដឹកនាំវត្ត និងមន្ត្រីធម្មការខណ្ឌ ចាត់វិធានការលើព្រះសង្ឃមួយអង្គក្រោយបែកធ្លាយវីដេអូអង្គុយសារសងជាមួយនារីម្នាក់

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ភ្ញាក់ផ្អើលជាថ្មី! ក្រុមហ៊ូធី បាញ់មីស៊ីលល្បឿនលឿនជាងសំឡេង វាយប្រហារអ៊ីស្រាអែល

សន្តិសុខសង្គម២២ ម៉ោង មុន

ក្រុមជនសង្ស័យធើ្វសកម្មភាពលួច និងឆក់យ៉ាងសកម្មចំនួន១១នាក់ ត្រូវបានឃាត់ខ្លួន

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

អាមេរិក បញ្ជាក់​ថា​នឹង​មិនប្រគល់​អាវុធ​នុយក្លេអ៊ែរឲ្យ​ទៅ​អ៊ុយក្រែនវិញ​ទេ

Sokha Hotels

ព័ត៌មានពេញនិយម