Connect with us

ព័ត៌មានជាតិ

ទេសរដ្ឋមន្ត្រី លី ធុជ៖ ក្នុងនាម​ប្រធានអាស៊ាន​កម្ពុជា​កំពុងបន្ត​ជំរុញ​ប្រែក្លាយ​អាស៊ាន​ឱ្យទៅជា​តំបន់​​ពាណិជ្ជកម្ម

បានផុស

នៅ

លោកទេសរដ្ឋមន្ត្រី លី ធុជ ប្រធានគណៈកម្មាធិការជាតិអេស្កាប់ នៅថ្ងៃទី ២៣ ខែឧសភា ២០២២​បាន​ចេញ​សេចក្តីថ្លែងការណ៍មួយ​នៅក្នុងសន្និបាត​ប្រចាំឆ្នាំ​លើកទី ៧៨ របស់ UNESCAP ដោយបានបង្ហាញឆន្ទៈប្ដេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា​ក្នុងការចូលរួមកិច្ចសហប្រតិបត្តិការ​អន្តរជាតិ ក្រោមក្របខ័ណ្ឌពហុភាគី​និយម ដើម្បីស្តារឡើងវិញនូវស្ថានភាព​សង្គម-សេដ្ឋកិច្ច និងលើកកម្ពស់វិបុលភាពសម្រាប់ទាំងអស់គ្នា នៅក្នុងសន្និបាតប្រចាំឆ្នាំលើកទី ៧៨ របស់ UN ESCAP។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកទេសរដ្ឋមន្ត្រី លី ធុជ បានលើកឡើងថា ការប្តេជ្ញារបស់​កម្ពុជា​ចូលរួមកិច្ចសហប្រតិបត្តិ​ការ​អន្តរជាតិ និងអនុវត្តរបៀបវារៈរួម​ ត្រូវបានឆ្លុះបញ្ចាំង​តាមរយៈការគាំ​ទ្ររបស់ កម្ពុជា​ទៅលើការ​អនុម័ត​គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព នៅក្នុងមហាសន្និបាត​អង្គការសហប្រជាជាតិក្នុងឆ្នាំ ២០១៥ និងការដាក់ចេញនូវក្របខ័ណ្ឌគោលដៅអភិវឌ្ឍ​ប្រកបដោយ​ចីរភាពកម្ពុជា ឆ្នាំ ២០១៦-២០៣០ ដែលមាន ១៨គោលដៅ ហើយគោលដៅទី១៨ គឺ “កម្ពុជាគ្មានគ្រាប់​មីន និងសំណល់​ជាតិផ្ទុះពីសង្រ្គាម”។

​ទន្ទឹមនឹងនោះ​លោកទេសរដ្ឋមន្ត្រី ក៏បានលើកឡើងផងដែរថា ការអនុវត្តរបៀបវារៈឆ្នាំ ២០៣០ ត្រូវ​បានរំខានដោយកត្តាជាច្រើនដែលមានដូចជា វិបត្តិនៃជំងឺកូវីដ-១៩ ការប្រកួតប្រជែង​ភូមិសាស្ត្រន​យោបាយ និងការប្រែប្រួលអាកាសធាតុ ដែលជាហេតុទាមទារឱ្យសហគមន៍អន្តរជាតិ​បង្កើនកិច្ច​សហប្រតិបត្តិការឱ្យកាន់តែស្អិតរមួត បង្កើនការតភ្ជាប់ដែលមានប្រសិទ្ធភាពខ្ពស់ និងបង្កើនភាព​បើកចំហរនិងបរិយាប័ន្ននៃសេដ្ឋកិច្ចសកល។

ការដោះស្រាយបញ្ហាទាំងនេះ ទាមទារឱ្យមាន​ការ​សម្រេចិត្តរួមគ្នា ក្រោមក្របខ័ណ្ឌពហុភាគីនិយម ដោយគោរពនូវច្បាប់អន្តរជាតិ និងអធិបតេយ្យ​ភាពរបស់ប្រទេសនីមួយៗ ដោយមិនគិតលើទំហំ និងទ្រព្យសម្បត្តិឡើយ។

លោកថា កម្ពុជាបានត្រៀមខ្លួនរួចជាស្រេច ចូលរួមជាមួយដៃគូអភិវឌ្ឍន៍ ទាំងទ្វេភាគី និងពហុភាគី ក្នុងកិច្ចខិតខំប្រឹងប្រែងស្តារឡើងវិញនូវស្ថានភាពសង្គម-សេដ្ឋកិច្ច និងលើកកម្ពស់វិបុលភាពសម្រាប់ទាំងអស់គ្នា។

ជាមួយគ្នានោះលោក​ទេសរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ក្នុងនាមជាប្រធានអាស៊ាន កម្ពុជាកំពុងតែបន្ត​ជំរុញដំ​ណើរការកសាង​សហគមន៍អាស៊ាន និងប្រែក្លាយអាស៊ានឱ្យ​ទៅជាតំបន់​ដ៏សំខាន់មួយសម្រាប់​ពាណិជ្ជកម្ម ការវិនិយោគ និងខ្សែច្រវ៉ាក់ផ្គត់ផ្គង់សកល ហើយកម្ពុជា​នឹង​បន្តជំរុញឱ្យអាស៊ានក្លាយជា សហគមន៍ដ៏រស់រវើក ប្រកបដោយសុខដុមរមនា និងមានការការ​ពារពលករចំណាកស្រុក មានការអភិវឌ្ឍប្រកបដោយភាពបៃតងនិងបរិយាប័ន្ន និងជំរុញ​បរិវត្តិ​កម្មឌីជិថលសម្រាប់ សហគ្រាសធុនតូច និងមធ្យម និងសហគ្រិនស្ត្រី និងសហគ្រិនវ័យក្មេង៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១០ នាទីutes មុន

រយៈពេល ២ ថ្ងៃ កម្លាំងកងរាជអាវុធហត្ថខេត្តបាត់ដំបង បង្ក្រាបថ្នាំញៀន ២០០ គីឡូក្រាម និងឃាត់ខ្លួនមុខសញ្ញា ១១ នាក់

ព័ត៌មានជាតិ៣ ម៉ោង មុន

របាយការណ៍បឋម៖ រថយន្តដឹកគ្រឿង​ចក្រ​លើសទម្ងន់បណ្តាលឱ្យបាក់ស្ពានដែក

ព័ត៌មានជាតិ៤ ម៉ោង មុន

បណ្ដាអ្នកផ្សព្វផ្សាយតាមបណ្តាញសង្គម (Influencer) ពេញចិត្តប្រើប្រាស់ «បញ្ជរសេវាសាធារណៈចល័តរបស់ក្រសួងការងារ ជាសមិទ្ធិផលថ្មីបង្កើតឡើងដោយកូនខ្មែរ

ព័ត៌មានជាតិ៥ ម៉ោង មុន

អាជ្ញាធរខេត្តកណ្ដាលប្រាប់ពលរដ្ឋឃុំព្រៃពួច ស្រុកអង្គស្នួល មកផ្ទៀងផ្ទាត់ឯកសារវិនិច្ឆ័យក្បាលដី

ព័ត៌មានជាតិ៥ ម៉ោង មុន

ដល់​រដូវ​សត្វ​ក្រៀល​ បន្លាស់​ទី​មក​ដល់​អន្លង់​ព្រីង ខណៈ​សត្វ​កម្រ​ទម្លាប់​ដេកជាប់​ដី ​ក្លាយ​ជា​ទស្សនីយភាព​ទាក់ទាញ​ទេសចរ​ឆ្ងាយ​ជិត​មក​ទស្សនា​

Sokha Hotels

ព័ត៌មានពេញនិយម