នយោបាយ
សម្ដេច ស ខេង ៖ សាសនិកឥស្លាមនៅកម្ពុជា នឹងបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា ឲ្យទទួលបានជោគជ័យ
សម្ដេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា បានបង្ហាញក្ដីសង្ឃឹមថា សាសនិកឥស្លាមនៅកម្ពុជា នឹងបន្តរួមកម្លាំងសាមគ្គីគ្នា ដើម្បីចូលរួមបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី ៥ ខែមិថុនា ឆ្នាំ២០២២ ឲ្យទទួលបានជោគជ័យ។
ក្នុងពិធីសំណេះសំណាល ជាមួយប្រជាពលរដ្ឋជាសាសនិកឥស្លាម ក្នុងខេត្តបាត់ដំបង កាលថ្ងៃទី ២៣ ខែឧសភា ឆ្នាំ ២០២២ សម្ដេច ស ខេង បានអំពាវនាវឲ្យសកម្មជនគណបក្សប្រជាជនកម្ពុជា ដែលជាខ្មែរឥស្លាមចូលរួមគាំទ្រ និងចូលរួមក្នុងយុទ្ធនាការឃោសនាបោះឆ្នោត ព្រមទាំងត្រៀមខ្លួនចលនាសមាជិក-សមាជិកា និងអ្នកគាំទ្រគណបក្សឲ្យអញ្ជើញ ទៅបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី ៥នេះ ឲ្យបានគ្រប់ៗគ្នា។
ពាក់ព័ន្ធនឹងការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់នេះដែរ សម្ដេចក្រឡាហោម លើកឡើងដូច្នេះថា «ក្រុមប្រឹក្សាឃុំ-សង្កាត់ ត្រូវបានតែងតាំងដោយប្រជាពលរដ្ឋ តាមរយៈការបោះឆ្នោត មិនមែនដោយការតែងតាំងរបស់ស្រុក ក្រុង ឬខណ្ឌទេ ដូច្នេះហើយនេះជាការលើកស្ទួយសិទ្ធិសេរីភាព របស់ប្រជាពលរដ្ឋ ដើម្បីជ្រើសរើសអ្នកដឹកនាំផ្ទាល់ដោយខ្លួនឯង»។
ជាមួយគ្នានេះ សម្ដេចក្រឡាហោម ក៏បានអំពាវនាវជាថ្មីម្ដងទៀត ឲ្យអាជ្ញាធរមូលដ្ឋានទាំងអស់ខិតខំ រួមចំណែកឲ្យការបោះឆ្នោតនេះ បានប្រព្រឹត្តទៅក្នុងបរិយាកាសសុខសន្តិភាព គ្មានអំពើហិង្សា និងគ្មានការគំរាមកំហែង ដើម្បីពង្រឹង និងលើកស្ទួយដំណើរការលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា៕
អត្ថបទ៖ ធឿន វ៉ាន់សុង
-
ចរាចរណ៍៣ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម២ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៦ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ចរាចរណ៍៤ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ