ព័ត៌មានជាតិ
រដ្ឋមន្ត្រីសុខាភិបាល ចាត់ទុកវិទ្យាស្ថានប៉ាស្ទ័រ ជាដៃគូដ៏យូរអង្វែងរបស់កម្ពុជា
លោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាលបានលើកឡើងថា វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា គឺជាដៃគូដ៏យូរអង្វែងមួយរបស់កម្ពុជា ក្នុងការចូលរួមចំណែកស្រាវជ្រាវគ្លីនិកនិងធ្វើតេស្តជំងឺផ្សេងៗពិសេសជំងឺកូវីដ១៩ ប្រកបដោយប្រសិទ្ធភាពខ្ពស់។
ថ្លែងបើកកិច្ចប្រជុំក្រុមប្រឹក្សាទំនាក់ទំនងប្រចាំឆ្នាំ២០២២ នៃវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា នៅរសៀលថ្ងៃទី ២៤ ឧសភានៅវិទ្យាស្ថានប៉ាសកទ័រកម្ពុជា លោករដ្ឋមន្ត្រី បានកោតសរសើរចំពោះការចូលរួមរបស់វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ដែលបានដើរតួនាទីយ៉ាងសំខាន់ក្នុងការធ្វើរោគវិនិច្ឆ័យជំងឺកូវីដ១៩ និងត្រួតពិនិត្យមេរោគនៃប្រភេទតាមលំដាប់លំដោយនិងបានការកែលម្អលទ្ធភាពទទួលបានការព្យាបាលប្រឆាំងនឹងជំងឺឆ្កែឆ្កួតផងដែរ ។
លោកសាស្ត្រាចារ្យ André Spiegel នាយកវិទ្យាស្ថានប៉ាស្ទ័រកម្ពុជាបានមានប្រសាសន៍ថា ឆ្លើយតបទៅនឹងការរាតត្បាតនៃជំងឺកូវីដ-១៩ របស់ក្រសួងសុខាភិបាលវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ធ្វើតេស្តបានជាង៦០ម៉ឺនតេស្ត RT-PCR និងការសិក្សាវីរុសបំបែកបន្តៗគ្នាចំនួន ២ពាន់ វីរុស ដើម្បីកំណត់រកមេរោគបំប្លែងខ្លួនថ្មីព្រមទាំងសកម្មភាពស្រាវជ្រាវនៅតែបន្តហើយទទួលបានលទ្ធផលសំខាន់ៗនៅក្នុងវិស័យផ្សេងៗ ដែលជាប្រធានបទនៃការបោះពុម្ពផ្សាយអត្ថបទផ្នែកវិទ្យាសាស្ត្រចំនួន ៤៩ នៅក្នុងទិនានុប្បវត្តិអន្តរជាតិកម្រិតខ្ពស់។
លោកបានបន្តថា វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា (IPC) ក៏កំពុងពង្រឹងសេវាកម្មដ៏ទូលំទូលាយរបស់ខ្លួនដល់សាធារណជនតាមរយៈ មន្ទីរពិសោធន៍ជីវវេជ្ជសាស្រ្ត មជ្ឈមណ្ឌលវ៉ាក់សាំងអន្តរជាតិ មជ្ឈមណ្ឌលព្យាបាលជំងឺឆ្កែឆ្កួតនៅរាជធានីភ្នំពេញដែលមានអ្នកជំងឺជាង ៤ម៉ឺននាក់ ត្រូវបានព្យាបាលនៅ ខេត្តបាត់ដំបង និងខេត្តកំពង់ចាម និងមន្ទីរពិសោធន៍ បរិស្ថាន និងសុវត្ថិភាពចំណីអាហារ៕
អត្ថបទ៖ សំអឿន
-
ចរាចរណ៍៦ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ទីក្រុងចំនួនបីនៅអាស៊ីអាគ្នេយ៍មានខ្យល់ពុលខ្លាំងបំផុត
-
ព័ត៌មានជាតិ៤ ម៉ោង ago
របាយការណ៍បឋម៖ រថយន្តដឹកគ្រឿងចក្រលើសទម្ងន់បណ្តាលឱ្យបាក់ស្ពានដែក
-
ចរាចរណ៍៧ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់