ព័ត៌មានអន្ដរជាតិ
មេដឹកនាំ Quad ប្តេជ្ញាពួតដៃគ្នាដើម្បីឥណ្ឌូ-ប៉ាស៊ីហ្វិកសេរី និងបើកចំហ
នៅថ្ងៃអង្គារ៍ ទី២៤ ខែឧសភានេះ មេដឹកនាំទាំងបួននៃក្រុមប្រទេស Quad (អាមេរិក ជប៉ុន អូស្ត្រាលី និងឥណ្ឌា) បានប្តេជ្ញារួមគ្នាដើម្បីបង្កើតតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិកប្រកបដោយសេរីនិងបើកចំហ ហើយប្រយុទ្ធនឹងការប្រែប្រួលអាកាសធាតុ នៅពេលពួកគាត់បានជួបប្រជុំក្នុងគោលដៅទប់ទល់នឹងឥទ្ធិពលកំពុងកើនឡើងរបស់ចិន។
ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន ក្នុងការបើកកិច្ចប្រជុំជាមួយមេដឹកនាំ៣នាក់ដែលជាដៃគូប្រជាធិបតេយ្យជិតស្និទ្ធរាប់ទាំងនាយករដ្ឋមន្ត្រីឥណ្ឌា លោក Narendra Modi ផង បានថ្កោលទោសចំពោះការវាយប្រហាររបស់រុស្ស៊ីនៅអ៊ុយក្រែនថា មិនមែនជាបញ្ហានៅអឺរ៉ុបតែម្យ៉ាងនោះទេ ប៉ុន្តែជាបញ្ហាសកល។
នាយករដ្ឋមន្ត្រីជប៉ុន លោក Fumio Kishida បានបន្ទរដោយនិយាយថា រឿងបែបនេះមិនគួរអនុញ្ញាតឲ្យកើតមាននៅអាស៊ីទេ។
មន្ត្រីអាមេរិកម្នាក់បាននិយាយថា កោះតៃវ៉ាន់មិនមែនជាបញ្ហាមួយនៅក្នុងរបៀបវារៈរបស់កិច្ចប្រជុំមេដឹកនាំ Quad ទេ ប៉ុន្តែវាត្រូវបានរំពឹងថា នឹងក្លាយជាប្រធានបទសំខាន់មួយ បន្ទាប់ពីលោក ចូ បៃដិន បំបែកអនុសញ្ញា និងស្ម័គ្រចិត្តគាំទ្រផ្នែកយោធាលើកោះដែលស្វ័យគ្រប់គ្រង ប៉ុន្តែជាទឹកដីដែលចិនអះអាងជារបស់ខ្លួន។
លោក ចូ បៃដិន មានប្រសាសន៍អំពីអ៊ុយក្រែន នៅពេលកិច្ចប្រជុំមានវត្តមាននាយករដ្ឋមន្ត្រីអូស្ត្រាលីថ្មី លោក Anthony Albanese ថា ៖«បញ្ហានេះគឺលើសពីបញ្ហានៅអឺរ៉ុប»។ លោកបានសង្កត់ធ្ងន់ថា អាមេរិកនឹងឈរជាមួយសម្ព័ន្ធមិត្តដើម្បីជំរុញតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិកប្រកបដោយសេរី និងបើកចំហ»។
លោកមានប្រសាសន៍ថា ៖«ការវាយប្រហាររបស់រុស្ស៊ីនៅអ៊ុយក្រែនគឺគូសបញ្ជាក់ពីសារសំខាន់នៃគោលដៅទាំងនោះនៅក្នុងគោលការណ៍សំខាន់នៃសណ្តាប់ធ្នាប់អន្តរជាតិ បូរណភាពទឹកដី និងអធិបតេយ្យភាព។ ច្បាប់អន្តរជាតិ សិទ្ធិមនិស្សត្រូវតែការពារជានិច្ច ដោយមិនគិតពីទីកន្លែងដែលត្រូវបានគេរំលោភឡើយក្នុងពិភពលោក»។
លោក Kishida មានប្រសាសន៍ថា ការវាយប្រហាររបស់រុស្ស៊ីបានអង្រួនមូលដ្ឋានគ្រឹះនៃសណ្តាប់ធ្នាប់អន្តរជាតិ និងជាបញ្ហាប្រឈមផ្ទាល់ទៅលើគោលការណ៍របស់អង្គការសហប្រជាជាតិ។
«យើងមិនគួរអនុញ្ញាតឲ្យរឿងបែបនេះកើតមាននៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិកឡើយ»។ លោកមានប្រសាសន៍។
ចំណែក លោក Modi មិនបាននិយាយអ្វីពាក់ព័ន្ធនឹងអ៊ុយក្រែន ឬរុស្ស៊ីឡើយអំពីការលើកឡើងរបស់លោកក្នុងកិច្ចប្រជុំ៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ Reuters
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ផ្អើលទូងស្គរកណ្ដាលយប់នៅវត្តពោធិ៍ញ្ញាណ ខណៈមានសង្ឃ ២ អង្គ ឆាន់ស្រាក្នុងកុដិ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ស្ពានដីឥដ្ឋ-ថ្មគរ ឆ្លងទន្លេភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញបាវិត ចាប់ផ្តើមចុះគ្រឿងចក្របើកការដ្ឋានសាងសង់
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
សុខោទ័យ អ្នកនិពន្ធបទ«សែកមន្ដ» ចេញបញ្ជាក់ពីការសហការប្រគល់សិទ្ធិ ក្នុងការផលិតបទ”សែកមន្ត”ជាមួយGalaxy Navatra
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
L-D-A ចេញបទចម្រៀង « អូសវ៉ាលី » មិនបានប៉ុន្មានផងមានអ្នកល្បីៗយកទៅ Reaction ទូទាំងប្រទេស !
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ស្មាតហ្វូនដែលបំពាក់កាមេរ៉ាល្អដាច់គេ OPPO Find X8 Series ដាក់សម្ពោធហើយនៅប្រទេសកម្ពុជា
-
ចរាចរណ៍៥ ថ្ងៃ ago
រថយន្តស៊េរីទំនើប PORSCHE បើកវ៉ាជ្រុលបុក LEXUS RX330 រងការខូចខាតយ៉ាងដំណំ
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
ជាងច្នៃម៉ូដសម្លៀកបំពាក់ បទ «សែកមន្ត» ចេញមុខមកពន្យល់រឿងសម្លៀកបំពាក់ដែល ព្រាប សុវត្ថិ ស្លៀកថតក្នុង «MV»
-
សេដ្ឋកិច្ច៧ ថ្ងៃ ago
តម្លៃពោតក្រហម និងដំឡូងមីធ្លាក់ចុះ នៅចំពេលរដូវប្រមូលផល