នយោបាយ
ពលរដ្ឋចូលរួមបិទរូបសញ្ញាគណបក្សប្រជាជនកម្ពុជាតាមទីសាធារណៈ
លោក លីវ វណ្ណថេង ចៅសង្កាត់ព្រែកថ្មីបានឱ្យដឹងថា ប្រជាពលរដ្ឋជាច្រើនបានចូលរួមបិទរូបសញ្ញាគណបក្សប្រជាជនកម្ពុជានៅតាមទីសាធារណៈ ជាពិសេសចាប់តាំងពីថ្ងៃបើកយុទ្ធនាការឃោសនាស្វែងរកសំឡេងគាំទ្រសម្រាប់ការបោះឆ្មោតជ្រើសរើសបេក្ខភាពមេឃុំ និងចៅសង្កាត់មកគឺនៅភូមិសាស្រ្តសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ឃើញមានបងប្អូនប្រជាពលរដ្ឋចូលរួមយ៉ាងសកម្មជាមួយគណបក្សប្រជាជនកម្ពុជា។
លោកចៅសង្កាត់បានបន្ថែមថា មិនត្រឹមតែចូលរួមដង្ហែក្នុងក្បួនឃោសនារបស់គណបក្សប្រជាជនកម្ពុជាប៉ុណ្ណោះទេគឺពួកគាត់ថែមទាំងសុំខិតបណ្ឌឃោសនារបស់គណបក្សប្រជាជនកម្ពុជាទៅបិទតាមផ្ទះរបស់គាត់ និងតាមទីសាធារណៈទៀតផង។ ហើយតាមការស្ទាបស្ទង់មតិពីបងប្អូនប្រជាពលរដ្ឋលោកបានសម្រេចចិត្តបោះឆ្នោតជូនលោកចៅសង្កាត់មកពីគណបក្សប្រជាជនកម្ពុជាតែម្តង។
ដោយឡែកលោក យ៉ិន វុធ ចៅសង្កាត់ច្បារអំពៅទី២វិញក៏បានអះអាងដូចលោក ចៅសង្កាត់ព្រែកថ្មីផងដែរបន្ទាប់ពីបងប្អូនប្រជាពលរដ្ឋលោកបាននាំគ្នាចូលរួមឃោសនាជាមួយក្បួនគណបក្សប្រជាជនកម្ពុជាបើទោះជាពួកគាត់ជាប់រវល់លក់ ដូរក៏សុខចិត្តផ្អាកការលក់ដូររួចមកចូលរួមដង្ហែក្បួនរហូតដល់ចប់ដោយទឹកមុខរីករាយទៀតផង។
នេះគឺសរបញ្ជាក់ឲ្យឃើញថា បងប្អូនប្រជាពលរដ្ឋលោកស្រឡាញ់ពេញចិត្តនឹងគាំទ្រគណបក្សប្រជាជនកម្ពុជាជារៀងរហូត៕
អត្ថបទ៖ នរា
-
ចរាចរណ៍២ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៦ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ