Connect with us

ព័ត៌មានជាតិ

ក្រសួងសុខាភិបាលកម្ពុជា កំពុងតាមដានវ៉ាក់សាំងបង្ការជំងឺអុតស្វា

បានផុស

នៅ

លោកស្រី​ ឱ វណ្ណឌីន​ រដ្ឋលេខាធិការ​ និង​ជាអ្នកនាំពាក្យ​ក្រសួងសុខាភិបាល បានឱ្យដឹងតាម ក្រុមតេឡេក្រាមរបស់លោកស្រី នៅរសៀលថ្ងៃទី២៤ ខែឧសភានេះថា ក្រសួងសុខាភិបាលកំពុងតាមដានជាបន្តលើវ៉ាក់សាំងបង្ការជំងឺអុតស្វា ខណៈលោកស្រីធ្លាប់បានបញ្ជាក់ថា ការចាក់វាក់សាំងប្រឆាំងនឹងជំងឺអុតស្វាយកន្លងមក បានបង្ហាញថា ជាការការពារប្រឆាំងនឹងជំងឺនេះផងដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកស្រីវេជ្ជបណ្ឌិត បានឱ្យដឹងថា វ៉ាក់សាំងថ្មីប្រឆាំងនឹងជំងឺអុតស្វាយ (Smallpox) និងជំងឺអុតស្វា (Monkeypox) ត្រូវបានអនុម័តឱ្យប្រើប្រាស់ ប៉ុន្តែមិនទាន់មានប្រើប្រាស់​យ៉ាង​ទូលំទូលាយ​នៅ​តាមបណ្តាប្រទេសនៅឡើយទេ។

លោកស្រី ឱ វណ្ណឌីន មានប្រសាសន៍ មកដល់ពេលនេះ​កម្ពុជាមិនទាន់មាន​ករណីសង្ស័យ​ ឬករណីវិជ្ជមានជំងឺនេះនៅឡើយ តែពលរដ្ឋក៏ត្រូវតែមានការប្រុងប្រយ័ត្នខ្ពស់​ជាប់ជានិច្ច ដោយ​បុគ្គល​ គ្រួសារ និងសហគមន៍ ត្រូវបន្តអនុវត្តវិធានការបង្ការជំងឺផ្ទាល់ខ្លួន​ដូចជា៖ មន្ទីរពេទ្យ​ និង​មណ្ឌលសុខភាព​ ត្រូវតាមដាន​និងរាយការណ៍ករណីសង្ស័យ​ណាមួយដែលកើតមានឡើង​ដើម្បី​បន្តការស៊ើបអង្កេត។

លោកស្រីវេជ្ជបណ្ឌិត បានជំរុញឱ្យយកចិត្តទុកដាក់​ពិនិត្យមើលឱ្យបានហ្មត់ចត់​ នូវអ្នកដំណើរចូលមកកម្ពុជា ​ដែល​មាន​កន្ទួលរមាស់​នៅលើខ្លួន​ អមដោយមានគ្រុនក្តៅ​ និងមានប្រវត្តិធ្វើដំណើរ​មកពីបណ្តាប្រទេស​ប៉ែកខាងអាហ្វ្រិក (ប្រមាណជា ១០ប្រទេស) ​ដែលមានការកើតឡើងនូវជំងឺអុតស្វា (Monkeypox)​ បែប​ជាអង់ដេមី ហើយត្រូវរាយការណ៍ទៅអាជ្ញាធរសុខាភិបាលភ្លាមៗ ឬទៅលេខ ១១៥។

លោកស្រី ឱ វណ្ណឌីន បញ្ជាក់ថា បច្ចុប្បន្ន ជំងឺអុតស្វានេះ​ គឺជាជំងឺដែលឆ្លងដោយវីរុស (ចម្លងពីសត្វទៅមនុស្ស) នៅតំបន់ត្រូពិច​ដែលមានភ្លៀង​ នៃអាហ្វ្រិកកណ្ដាល និងអាហ្វ្រិកខាងលិច។ ការចម្លងជំងឺអុតស្វា​ កើតមានឡើង​តាមរយៈការប៉ះពាល់រាងកាយផ្ទាល់ ឬប៉ះពាល់ជិតស្និទ្ធជាមួយអ្នកដែលមានរោគសញ្ញា​ រួមទាំងទំនាក់ទំនងផ្លូវភេទផងដែរ។ ការប្រើសម្លៀកបំពាក់ សម្ភារៈប្រើប្រាស់របស់អ្នកជំងឺអុតស្វា ឡូកឡំចូលគ្នា​ក៏អាចឆ្លងទៅអ្នកដទៃបានដែរ។ ក្រៅពីនេះ វីរុសនេះក៏អាចចម្លងតាមរយៈទឹកមាត់ និងអ្នកមានផ្ទៃពោះចម្លងទៅទារកតាមរយៈទងសុក ឬពីឪពុកម្ដាយដែលមានវីរុសឆ្លងទៅដល់កូន​ អំឡុងពេល​ ឬក្រោយពេលឆ្លងទន្លេ​តាមរយៈការប៉ះនឹងស្បែក។

គួររំលឹកថា ជំងឺអុតស្វា (Mokeypox) បានផ្ទុះឡើងជាបន្តបន្ទាប់ និងត្រូវបានបញ្ជាក់កាលពីនៅថ្ងៃទី៦ ខែឧសភា ឆ្នាំ ២០២២ នៅចក្រភពអង់គ្លេស ដោយចាប់ផ្ដើមនៅលើអ្នកដំណើរអង់គ្លេសម្នាក់ ដែលបានធ្វើដំណើរទៅប្រទេសនីហ្សេរីយ៉ា។ នៅពាក់កណ្តាលខែឧសភា អ្នកជំនាញតាមដាន បានសង្កេតឃើញថា មានការឆ្លងនៅក្នុងសហគមន៍នៃ ចក្រភពអង់គ្លេស ហើយមិនទាន់មានអ្នកស្លាប់នៅឡើយដែរ គិតត្រឹមថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២២។ ​បច្ចុប្បន្នអង្គការ​សុខភាពពិភពលោក​ ចាត់ទុក​ការចម្លងវីរុសនេះ​នៅមានហានិភ័យទាប​ តែក៏លើក​ឡើង​ពីលទ្ធភាព ហានិភ័យ​ដែលអាចគំរាមកំហែង​ដល់សុខភាពសកល​៕

អត្ថបទ៖ ច័ន្ទ វីរៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ ម៉ោង មុន

របាយការណ៍បឋម៖ រថយន្តដឹកគ្រឿង​ចក្រ​លើសទម្ងន់បណ្តាលឱ្យបាក់ស្ពានដែក

ព័ត៌មានជាតិ៣ ម៉ោង មុន

បណ្ដាអ្នកផ្សព្វផ្សាយតាមបណ្តាញសង្គម (Influencer) ពេញចិត្តប្រើប្រាស់ «បញ្ជរសេវាសាធារណៈចល័តរបស់ក្រសួងការងារ ជាសមិទ្ធិផលថ្មីបង្កើតឡើងដោយកូនខ្មែរ

ព័ត៌មានជាតិ៤ ម៉ោង មុន

អាជ្ញាធរខេត្តកណ្ដាលប្រាប់ពលរដ្ឋឃុំព្រៃពួច ស្រុកអង្គស្នួល មកផ្ទៀងផ្ទាត់ឯកសារវិនិច្ឆ័យក្បាលដី

ព័ត៌មានជាតិ៤ ម៉ោង មុន

ដល់​រដូវ​សត្វ​ក្រៀល​ បន្លាស់​ទី​មក​ដល់​អន្លង់​ព្រីង ខណៈ​សត្វ​កម្រ​ទម្លាប់​ដេកជាប់​ដី ​ក្លាយ​ជា​ទស្សនីយភាព​ទាក់ទាញ​ទេសចរ​ឆ្ងាយ​ជិត​មក​ទស្សនា​

ព័ត៌មានជាតិ៤ ម៉ោង មុន

អភិបាលរងខេត្តកណ្ដាល ផ្ដាំអាជ្ញាធរជាប់ព្រំដែន រឹតបន្តឹងលើជនបរទេសដែលលួចជ្រៀតចូលខុសច្បាប់

Sokha Hotels

ព័ត៌មានពេញនិយម