Connect with us

ព័ត៌មានអន្ដរជាតិ

លោក​ Tedros​ ជាប់​​ឆ្នោត​​ជា​​ប្រធាន​ WHO ​៥​​ឆ្នាំ​​បន្ត​​ទៀត​

បានផុស

នៅ

លោក Tedros Adhanom​ Ghebreyesus​ ត្រូវ​បាន​បោះ​ឆ្នោត​ដោយ​ទទួល​បាន​សំឡេង​ភាគ​ច្រើន​​ដើម្បី​ក្លាយ​ជា​អគ្គនាយក​​អង្គការ​សុខភាព​ពិភព​លោក (WHO) រយៈ​ពេល​៥​ឆ្នាំ​បន្ត​ទៀត​។ ​នេះ​បើ​យោង​តាម​ប្រធាន​មហា​សន្និបាត​សុខភាព​ពិភព​លោក​បាន​និយាយ​កាល​ពី​ថ្ងៃ​អង្គារ៍ ទី​២៤ ខែ​ឧសភា។

លោក Tedros Adhanom​ Ghebreyesus​
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​បោះ​ឆ្នោត​ដោយ​សន្លឹក​ឆ្នោត​សម្ងាត់​ដែល​ត្រូវ​បាន​ប្រកាស​ដោយ​លោក Ahmed Robleh Abdilleh មក​ពី​ប្រទេស Djibouti ក្នុង​កិច្ច​ប្រជុំ​ធំ​ប្រចាំ​ឆ្នាំ​ត្រូវ​បាន​គេ​មើល​ឃើញ​ជា​ទម្រង់មួយ​​​ដោយសារ​ ​លោក​ Tedros ជា​បេក្ខភាព​ឈរ​ឈ្មោះ​តែ​ម្នាក់​គត់។

មន្ត្រី និង​ប្រតិភូ​បាន​ចាប់​ដៃ​គ្នា និង​ស្វាគមន៍​លោក Tedros ដែល​ជា​អតីត​រដ្ឋ​មន្ត្រី​ក្រសួង​សុខាភិបាល​ប្រទេស​អេត្យូពី ដែល​បាន​ដឹក​នាំ​ទី​ភ្នាក់​ងារ​របស់​អង្គការ​សហ​ប្រជា​ជាតិ​ឆ្លង​កាត់​​ពេល​វេលា​ដ៏​លំបាក​បំផុត​ដែល​​វាយ​ប្រហារ​​ដោយ​ជំងឺ​រាត​ត្បាត​កូវីដ-១៩។

ថ្លែង​ទៅ​កាន់​មហាសន្និបាត​ភ្លាមៗ បន្ទាប់​ពី​ជាប់​ឆ្នោត​ជា​ថ្មី លោក Tedros មាន​ប្រសាសន៍​ថា ការ​ផ្តោត​ជា​ចម្បង​របស់​អង្គការ​សុខភាព​ពិភព​លោក​​គឺ​ការ​ត្រៀម​លក្ខណៈ​​គ្រា​អាសន្ន និង​ធ្វើ​ឲ្យ​ទី​ភ្នាក់​ងារ​ល្អ​ប្រសើរ។

«ជំងឺ​រាត​ត្បាត​នេះ​មិន​ធ្លាប់​មាន​ពី​មុន​ទេ និង​មាន​មេ​រៀន​ជា​ច្រើន​ដែល​យើង​​បាន​​រៀន​សូត្រ ហើយយើង​នឹង​បន្ត​រៀន​សូត្រ​ទៀត»។ លោក​បាន​លើក​ឡើង និង​បន្ត​ថា «ប៉ុន្តែ​​ទន្ទឹម​ជា​មួយ​គ្នា​នេះ យើង​មិន​អាច​ផ្អាក រៀន និង​អនុវត្ត​បាន​ទេ​…ផ្ទុយ​ទៅ​វិញ​ជំរុញ​ការ​រៀន​សូត្រ។ យើងកំពុង​និយាយ​ ខណៈ​ពេល​កំពុង​រៀន​អនុវត្ត»។

លោក Tedros Adhanom​ Ghebreyesus​

អគ្គនាយក WHO ដែល​ជាប់​ឆ្នោត​ជា​ថ្មី​​បាន​ស្រក់​ទឹក​ភ្នែក នៅ​ពេល​និយាយ​ដល់​វិបត្តិ​នៅ​ប្រទេស​អ៊ុយក្រែន​នា​ពេល​បច្ចុប្បន្ន​នេះ ហើយ​ការ​ស្លាប់​របស់​ប្អូន​ប្រុស​លោក​​ដោយ​សារ​ជំងឺ​កុមារ​ចំពេល​សង្គ្រាម និង​ភាព​ក្រី​ក្រ​រាប់​ទសវត្សរ៍​កន្លង​ទៅ​ហើយ។

លោក​មាន​ប្រសាសន៍​ថា ៖«នៅ​ពេល​ខ្ញុំ​បាន​​ទៅ​អ៊ុយក្រែន ជា​ពិសេស​នៅ​ពេល​បាន​ឃើញ​ក្មេងៗ… វា​ជា​ទិដ្ឋភាពតាំង​ពី​៥០​ឆ្នាំមុន​ ដែល​បាន​កើត​ឡើង​ក្នុង​ខួរ​ក្បាល​ខ្ញុំ។ ឃើញ​ដូច្នេះ ញាប់​ញ័រ។ ក្លិន សំឡេង និង​រូប​ភាព​នៃ​សង្គ្រាម នោះ​ជា​អ្វី​ដែល​ខ្ញុំ​មិន​ចង់​ឲ្យ​កើត​មាន​ចំពោះ​នរណា​ម្នាក់​ទេ»៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ Reuters

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេដ្ឋកិច្ច១៤ ម៉ោង មុន

ក្រុមហ៊ុន Royal Railway បញ្ជាទិញទូរថភ្លើងដឹកទំនិញ ៦០ គ្រឿងបន្ថែមទៀតពីប្រទេសចិន

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

អ៊ុយក្រែន ថា សង្គ្រាម​បាន​បំផ្លាញ​អាកាសយានដ្ឋាន​ស៊ីវិល​របស់ខ្លួនស្ទើរ​តែ​អស់​​

ព័ត៌មានជាតិ១៧ ម៉ោង មុន

ថ្ងៃ២ធ្នូ រណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា នឹងរៀបចំមិទ្ទីងអបអរខួប៤៦ឆ្នាំរបស់ខ្លួន

នយោបាយ១៦ ម៉ោង មុន

អ្នកតាមដាននយោបាយ ជឿថា រាជរដ្ឋាភិបាលកម្ពុជា នឹងមិនយកអធិបតេយ្យភាពទៅដោះដូរនឹងប្រព័ន្ធEBAរបស់អឺរ៉ុបឡើយ

សន្តិសុខសង្គម១០ ម៉ោង មុន

ក្រុមជនសង្ស័យធើ្វសកម្មភាពលួច និងឆក់យ៉ាងសកម្មចំនួន១១នាក់ ត្រូវបានឃាត់ខ្លួន

Sokha Hotels

ព័ត៌មានពេញនិយម