Connect with us

ព័ត៌មានអន្ដរជាតិ

បុគ្គលិកថែទាំសុខភាពម៉ាឡេស៊ី ១,៧៧១ នាក់ឆ្លងកូវីដ

បានផុស

នៅ

ក្រសួងសុខាភិបាលរបស់ប្រទេសម៉ាឡេស៊ីបាននិយាយថា ករណីឆ្លងជំងឺកូវីដ ១៩ សរុបចំនួន ១,៧៧១ ករណីត្រូវបានកត់ត្រាក្នុងចំណោមបុគ្គលិកសុខាភិបាលដោយមាន ១,៣៥៩ ករណីត្រូវបានរកឃើញក្នុងរលកទី ៣ នៃការរាតត្បាតជំងឺកូវីដ ១៩ ។

ក្រសួងសុខាភិបាលបានបន្ថែមថា ករណីថ្មីចំនួន ៤៣ ត្រូវបានកត់ត្រានៅថ្ងៃសុក្រ ទី ១៨ ខែធ្នូ ។

លោកវេជ្ជបណ្ឌិត Noor Hisham Abdullah អគ្គនាយកសុខាភិបាលបាននិយាយថា ក្នុងចំណោមអ្នកដែលឆ្លងជំងឺទាំងនោះគឺគិលានុបដ្ឋាយិកាមានករណីធំជាងគេដោយមាន ៦៩០ ករណីត្រូវបានកត់ត្រា ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ករណីផ្សេងទៀតរួមមានមន្រ្តីពេទ្យ ជំនួយការថែរក្សាសុខភាព ជំនួយការមន្ត្រីពេទ្យ និងមន្រ្តីពេទ្យបញ្ចប់ការសិក្សា ។

លោកវេជ្ជបណ្ឌិត Noor HIsham បាននិយាយថា បុគ្គលិកចំនួន ៥៨៧ នាក់បានឆ្លងវីរុសនេះនៅក្នុងសហគមន៍ ហើយបុគ្គលិកចំនួន ៥៦៥ នាក់បានឆ្លងវីរុសនេះពីមិត្តរួមការងាររបស់ពួកគេ ។

សរុបចំនួន ១៥២ ករណីត្រូវបានឆ្លងដោយអ្នកជំងឺដែលមិនទាន់ត្រូវបានបញ្ជាក់ថាវិជ្ជមាន ៥៨ ករណីដែលមិនមានប្រភពនៃការឆ្លង និង ៤០៩ ករណីនៅតែស្ថិតក្រោមការស៊ើបអង្កេតដើម្បីកំណត់ប្រភពនៃការឆ្លង ។

លោកវេជ្ជបណ្ឌិត Noor Hisham បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃសុក្រថា “បច្ចុប្បន្នបុគ្គលិក ២៨០ នាក់កំពុងទទួលការព្យាបាល និងស្ថិតក្នុងស្ថានភាពមានល្អនៅតាមមន្ទីរពេទ្យនិងមានអត្រានៃការជាសះស្បើយ ៨៤.២ ភាគរយ ។ បុគ្គលិកសុខាភិបាលសរុបចំនួន ១,៦៩៧ នាក់នៅទូទាំងប្រទេសកំពុងស្ថិតក្រោមបទបញ្ជាឃ្លាំមើលនៅផ្ទះ (HSO) ឬប៉ុស្តិ៍ធ្វើចត្តាឡីស័ក” ។

ប្រទេសម៉ាឡេស៊ីបានរាយការណ៍ថាមានករណីឆ្លងជំងឺកូវីដ ១៩ ចំនួន ១,៦៨៣ ករណីក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយដែលធ្វើឲ្យចំនួនករណីសរុបនៅក្នុងប្រទេសកើនដល់ ៩០,៨១៦ នាក់ ។

ទន្ទឹមនោះគ្មានអ្នកស្លាប់ថ្មីត្រូវបានកត់ត្រាក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះទេ ។ ចំនួនអ្នកស្លាប់របស់ប្រទេសនេះដោយសារកូវីដនៅតែមានចំនួន ៤៣២ នាក់ដដែរ ៕

ប្រែសម្រួលដោយ​៖ ជីវ័ន្ត

ប្រភព ៖ CNA

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម