Connect with us

ព័ត៌មានអន្ដរជាតិ

សេដ្ឋីអាយុ ៦៣ ឆ្នាំ រៀបការជាមួយក្មេងស្រីអាយុ ១៩ ឆ្នាំ ផ្អើល ឥណ្ឌូណេស៊ី (មានវីដេអូ)

បានផុស

នៅ

មហាសេដ្ឋីអាយុ ៦៣ឆ្នាំម្នាក់ និងក្មេងស្រីអាយុ១៩ ឆ្នាំ បាន​សម្រេចចិត្ត​រៀបការជាមួយគ្នា នៅ West Java ប្រទេសឥណ្ឌូណេស៊ី ហើយរឿងនេះបានក្លាយ​ជា​ប្រធានបទ​ក្ដៅ​លើ​បណ្ដាញ​សង្គម។ ខណៈ​មាន​មតិ​រិះគន់​ពី​គម្លាត​អាយុ​ និង​​ល្បី​ថា ថ្លៃ​បណ្ណាការ​លើ​ខាង​ស្រីគឺ​រាប់​លាន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បុរស​ពោះម៉ាយ​រូបនេះ​មាន​ឈ្មោះថា Sondani ​​​ចំណែក​កូនក្រមុំ​ឈ្មោះ​ Barenti។ គូស្វាមី​ភរិយា​នេះ​ បាន​លាតត្រដាង​រឿងរ៉ាវ​ស្នេហា​ថា ​ពួកគេ​បាន​ជួប​គ្នា​ដំបូង​ក្នុង​អំឡុង​ខែ​រ៉ាម៉ាដាន ក្នុង​អំឡុង​ពេល​ធម្មយាត្រា នៅ​ជ្វា​កណ្ដាល ដោយសារតែ​ស្នេហា​រ​វាង​មនុស្ស​ទាំងពីរ​ ពួកគេ​ក៏​បាន​សម្រេចចិត្ត​រៀបការ​ ក្រោយ​ពី​ទាក់ទង​គ្នា។

មហាសេដ្ឋី​រូប​នេះ​​​បាន​ប្រគល់​ថ្លៃ​បណ្ណាការ​ដល់​គ្រួសារ​នាងជាសាច់ប្រាក់ ៧០០លានរូពី, រថយន្ត, មាស និងគ្រឿងអលង្ការ​ជាដើម។ គាត់​ក៏​មាន​បំណង​នាំ​គ្រួសារ និង​សាច់​ញាតិខាងស្រី រហូត​ដល់​ទៅ ១៦ នាក់​ទៅ​កាន់ Umrah និង​ធ្វើ Hajj នៅ Makkah អារ៉ាប៊ីសាអូឌីត ផងដែរ។

យ៉ាង​ណា​មិញ ទោះ​បី​ជា​ការ​រៀប​ការ​របស់​ពួក​គេ​ត្រូវ​បាន​គេ​មើល​ឃើញ​ថា ​ដោយ​សារ​តែទឹក​លុយ​ក៏​ដោយ។ ប៉ុន្តែ​បុរស​នោះ​បាន​ចេញ​មក​ជួយ​ការពារនាង ហើយថា គ្រួសាររបស់នាង ​មិន​ដែល​ធ្វើ​ការ​ទាមទារ​អ្វី​ឡើយពីរូបគាត់៕

សូមទស្សនាវីដេអូខាងក្រោម៖

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ប្រភព៖Sanook

ចុចអាន៖នារីម្នាក់ ងប់ងុលនឹង Jimin ពេក រហូតវះកាត់មុខ ២០ ដង ឲ្យដូចកូរ៉េ (មានវីដេអូ)

ចុចអាន៖មានពិតមែន! សត្វក្ដាន់ យកមនុស្សធ្វើជាអាហាររបស់វា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៦ នាទីutes មុន

​សមត្ថកិច្ច​នឹង​បញ្ចៀស​ចរាចរ កំណាត់​មហាវិថីព្រះនរោត្តម និង​បរិវេណ​ជុំវិញ​វិមាន​៧មករា​ ថ្ងៃទី២៦ ខែមេសា

សេចក្ដីជូនដំណឹង៥ ម៉ោង មុន

ធនាគារ វីង បោះបង់ចំណូលរាប់សិប លានដុល្លារពីការលុបចោលថ្លៃសេវា ដកលុយនៅទូទាំងប្រទេសកម្ពុជា

ជីវិតកម្សាន្ដ៦ ម៉ោង មុន

ឧកញ៉ា សិរីមន្ត និង តន់ ចន្ទសីម៉ា ចាប់គូច្រៀងចង្វាក់ប្រពៃណី ២បទរួមគ្នា ធ្វើឱ្យអ្នកស្តាប់បង្ហើបក្តីពេញចិត្តខ្លាំង

ជីវិតកម្សាន្ដ៧ ម៉ោង មុន

សង្ក្រាន្តឆ្នាំ២០២៥! Galaxy វ៉ាដាច់គេ ក្នុងការផលិតបទចង្វាក់ប្រពៃណី​ ខណៈទើបទម្លាក់ថែម ១១បទ

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

​បេសកជន​​​​អាមេរិក​ទៅ​ដល់​រុស្ស៊ី​លើក​ទី​២ សម្រាប់​ការ​ចរចា​​បទឈប់បាញ់​​អ៊ុយក្រែន-រុស្ស៊ី​

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

ឧទ្ធម្ភាគចក្រ ដឹកទេសចរ ធ្លាក់ចូលទន្លេនៅញ៉ូវយក ស្លាប់មនុស្ស៦នាក់

កីឡា៩ ម៉ោង មុន

ពិត​ជា​អស្ចារ្យ បើឡើង​វគ្គ​ផ្តាច់​ព្រ័ត្រ ព្រះ​ខ័ន​រាជ​ស្វាយរៀង នឹង​ធ្វើ​ម្ចាស់​ផ្ទះ​ជា​ប្រវត្តិ​សាស្ត្រ​ដំបូងនៅ​កម្ពុជា

តាំងផលិតស្រា
សន្តិសុខសង្គម៩ ម៉ោង មុន

មន្ត្រីជំនាញរកឃើញទីតាំងផលិតស្រាម៉ាកល្បីក្លែង​ក្លាយជាង៤ពាន់ដប និងសម្ភារៈមួយចំនួនធំ

ជីវិតកម្សាន្ដ៧ ម៉ោង មុន

សង្ក្រាន្តឆ្នាំ២០២៥! Galaxy វ៉ាដាច់គេ ក្នុងការផលិតបទចង្វាក់ប្រពៃណី​ ខណៈទើបទម្លាក់ថែម ១១បទ

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

មានតែអឺរ៉ុប៦ប្រទេសប៉ុណ្ណោះ ដែលប្តេជ្ញាបញ្ជូនទ័ពទៅអ៊ុយក្រែន ក្នុងនាមកងរក្សាសន្តិភាព

Sokha Hotels

ព័ត៌មានពេញនិយម