ព័ត៌មានអន្ដរជាតិ
ប្រជាជនក្រុងតូក្យូប្រមូលផ្ដុំគ្នារិះគន់លោក Biden ថាមក ជប៉ុន ដើម្បីត្រៀម ខ្លួនធ្វើសង្គ្រាមលើ ចិន
ក្រុមអ្នកតវ៉ាបានប្រមូលផ្តុំគ្នានៅទីក្រុងតូក្យូដើម្បីរិះគន់ដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីអាមេរិកលោក Joe Biden ដែលបានជួបពិភាក្សាជាមួយនាយករដ្ឋមន្ត្រីជប៉ុន Fumio Kishida និងចូលរួមក្នុងកិច្ចប្រជុំកំពូល Quad ជាមួយមេដឹកនាំជប៉ុន អូស្ត្រាលី និងឥណ្ឌា ។
អ្នកតវ៉ាម្នាក់ឈ្មោះ Nagae បាននិយាយថា “ការពិត ប្រធានាធិបតីអាមេរិកលោក Biden មកប្រទេសជប៉ុនសម្រាប់កិច្ចប្រជុំកំពូលរវាងសហរដ្ឋអាមេរិក និងជប៉ុន ក៏ដូចជាចូលរួមក្នុងកិច្ចប្រជុំ Quad គឺជាការត្រៀមខ្លួនសម្រាប់សង្គ្រាមលុកលុយលើប្រទេសចិន” ។
អ្នកតវ៉ាបាននិយាយទៀតថា “ដូច្នេះនេះគឺជាបាតុកម្មដែលយើងខ្ញុំត្រូវបញ្ឈប់ និងកម្ទេចសកម្មភាពទាំងនេះ ហើយយើងនឹងដើរតាមផ្លូវដើម្បីបន្តអំពាវនាវកុំឲ្យមានហេតុការណ៍បែបនេះកើតឡើងផងដែរ” ។
គួរបញ្ជាក់ថា ក្នុងកិច្ចប្រជុំកំពូល Quad លោក Biden និងសម្ព័ន្ធមិត្តបានចេញសេចក្តីថ្លែងការណ៍រួមគ្នាមួយអំពីតួនាទីរបស់ពួកគេក្នុងពេលអនាគតសម្រាប់តំបន់ដែលអាមេរិកហៅឈ្មោះថា ឥណ្ឌូ-ប៉ាស៊ីហ្វិក ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Ruptly
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះ ប៊ីប៊ីនកា បានវិវត្តន៍ទៅជាព្យុះសង្ឃរា បន្តជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អឺរ៉ុបកណ្តាលនិងខាងកើត ក៏កំពុងរងគ្រោះធ្ងន់ធ្ងរ ដោយទឹកជំនន់ដែរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
វៀតណាម ប្រាប់ឲ្យពលរដ្ឋត្រៀមខ្លួន ព្រោះព្យុះថែមទៀត នឹងវាយប្រហារ ចុងខែនេះ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ព្យុះចំនួន២ នឹងវាយប្រហារក្នុងពេលតែមួយដែលមានឥទ្ធិពលខ្លាំងជាងមុន ជះឥទ្ធិពលលើកម្ពុជា