ព័ត៌មានអន្ដរជាតិ
ប្រកាសបើកទទួលភ្ញៀវទេសចរមិនបានប៉ុន្មានផង ថៃរកឃើញករណីឆ្លងកូវីដក្នុងសហគមន៍
មន្ត្រីសុខាភិបាលបាននិយាយនៅថ្ងៃសុក្រ ទី១៨ ខែធ្នូ ថា ប្រទេសថៃមានករណីឆ្លងជំងឺកូវីដ ១៩ ថ្មីក្នុងតំបន់ចំនួន ៤ ករណីបន្ថែមទៀត ខណៈដែលប្រទេសនេះបានចាប់ផ្តើមបើកប្រទេសឡើងវិញសម្រាប់ភ្ញៀវទេសចរ បន្ទាប់ពីគ្រប់គ្រងការរីករាលដាលនៃជំងឺនេះអស់ជាច្រើនខែ ។
មន្ត្រីសុខាភិបាលជាន់ខ្ពស់លោក Sopon Iamsirithaworn បានប្រាប់សន្និសីទសារព័ត៌មានថា ស្ត្រីអាយុ ៦៧ ឆ្នាំម្នាក់ដែលជាអ្នកលក់បង្គានៅខេត្ត Samut Sakhon ត្រូវបានបញ្ជាក់ថាបានធ្វើតេស្តវិជ្ជមានជំងឺនេះ ខណៈដែលមនុស្ស ៣ នាក់នៃក្រុមគ្រួសាររបស់ស្រ្តីរូបនេះក៏បានធ្វើតេស្តវិជ្ជមានផងដែរ ។
មន្ត្រីខាងលើបាននិយាយថា ស្រី្តរូបនោះមិនមានប្រវត្តិធ្វើដំណើរក្រៅប្រទេសនោះទេ ហើយពួកគេកំពុងរង់ចាំលទ្ធផលនៃការធ្វើតេស្តលើមនុស្សចំនួន ១៦៥ នាក់ផ្សេងទៀតដែលមានទំនាក់ទំនងជិតស្និទ្ធជាមួយស្ត្រីនោះ ខណៈក្រុមមន្ត្រីក៏កំពុងប្រមូលព័ត៌មានដើម្បីរកប្រភពដើមនៃការឆ្លងនេះផងដែរ ។
ការឆ្លងថ្មីនេះកើតឡើងនៅពេលដែលអាជ្ញាធរថៃកាលពីថ្ងៃព្រហស្បតិ៍បានចាប់ផ្តើមបន្ធូរបន្ថយការរឹតបន្តឹងការធ្វើដំណើរដើម្បីអនុញ្ញាតឲ្យភ្ញៀវទេសចរបរទេសវិលត្រឡប់មកប្រទេសនេះវិញក្នុងគោលបំណងដើម្បីស្តារឧស្សាហកម្មទេសចរណ៍ដែលកំពុងធ្លាក់ចុះខ្លាំង ។
ប្រទេសថៃបានបន្ធូរបន្ថយការរឹតត្បិតសម្រាប់ពលរដ្ឋមកពីជាង ៥០ ប្រទេស ប៉ុន្តែអ្នកទេសចរនឹងត្រូវធ្វើចត្តាឡីស័ករយៈពេល ២ សប្តាហ៍នៅពេលមកដល់ ហើយនឹងត្រូវបង្ហាញវិញ្ញាបនប័ត្រសុខភាពដើម្បីបង្ហាញថាពួកគេមិនមានករណីឆ្លងជំងឺកូវីដ ១៩ ក្នុងរយៈពេល ៧២ ម៉ោងមុនពេលធ្វើដំណើរ ។
គួរបញ្ជាក់ថា គិតត្រឹមពេលនេះប្រទេសថៃមានករណីឆ្លងជំងឺកូវីដ ១៩ ចំនួន ៤,៣៣១ ករណី និងមានអ្នកស្លាប់ចំនួន ៦០ នាក់ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ CNA
-
ចរាចរណ៍៦ ថ្ងៃ ago
ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
នាយិការងព័ត៌មាន CNC កញ្ញា នូ មៈនេត្រអាថាណ្ណា ទទួលមរណភាពក្នុងអាយុ៣៧ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ព័ត៌មានជាតិ២៤ ម៉ោង ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ក្រៅពីមិនសុំទោសជនតាំងខ្លួនជាសាស្តាហៅអ្នកប្រតិកម្មលើខ្លួនជា «មនុស្សល្ងង់ និងអគតិ»
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អគ្គីភ័យលេបត្របាក់ផ្ទះឈើតម្លៃជិត ៣ លានដុល្លារក្នុងថ្ងៃបុណ្យចូលឆ្នាំចិន នៅខេត្ត Lop Buri ប្រទេសថៃ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ក្រសួងធម្មការកំពុងពិនិត្យវិធានការលើបុគ្គលដែលថាព្រះសង្ឃជាបន្ទុកពលរដ្ឋ និងមើលងាយព្រះត្រៃបិដក