Connect with us

ជីវិតកម្សាន្ដ

តាមពិតចំណូល-ចំណាយធំៗរបស់ Taylor Swift គឺបែបនេះសោះ

បានផុស

នៅ

តារាចម្រៀង Taylor Swift ត្រូវបានគេចាត់ទុកជាសេដ្ឋីនីក្នុងវិស័យសិល្បៈ ខណៈទ្រព្យសម្បត្តិរបស់នាងក្នុងឆ្នាំ២០២២ មានដល់ទៅ ៤០០លានដុល្លារអាមេរិក ក្នុងវ័យ ៣៣ឆ្នាំ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តើប្រិយមិត្តដឹងទេ Taylor មានទ្រព្យសម្បត្តិដ៏មហាសាលនេះមកពីណា? ហើយនាង​ចាយ​វាយវាលើអ្វីខ្លះ?

ចំណូលពីវិស័យសិល្បៈ

Taylor Swift បានចាប់ផ្តើមអាជីពចម្រៀងតាំងពីអាយុ ១៥ឆ្នាំ កំលុងពេលនាងចូលរួមការប្រគុំតន្ត្រីបែបជនបទមួយ។ នាពេលបច្ចុប្បន្ន នាងគឺជាតារាចម្រៀងស្រីដែលមានប្រជាប្រិយភាពបំផុតទូទាំងពិភពលោក ដែលមានការចូលមើលរាប់លានដង សឹងគ្រប់ប្រព័ន្ធផ្សព្វផ្សាយ។ ចំណូលដ៏សន្ធឹកសន្ធាប់របស់នាង​បានមកពីការប្រគុំតន្រ្តីទេសចរណ៍ ការលក់អាល់ប៊ុម និងការផ្សាយពាណិជ្ជកម្មឱ្យម៉ាកល្បីៗមួយចំនួន។ ចំណូលទាំងនេះបានជួយឱ្យម្ចាស់បទ Lover ក្លាយជាតារាឈានមុខគេក្នុងឧស្សាហកម្មកម្សាន្ត មកជាច្រើនឆ្នាំ។

ក្រៅពីទ្រព្យសម្បត្តិដ៏មហាសាល ដែលរកបានដោយដៃឯង Taylor Swift គឺជាកូនចៅអ្នកមានទ្រព្យស្រាប់ ជាពិសេសនាងជាប់សាច់សារលោហិតជាមួយខ្សែរាជវង្សអង់គ្លេសទៀតផង។

ចំណូលពីអចលនទ្រព្យ

Taylor Swift មិន​មាន​ចំណូលចិត្ត​ប្រមូលទិញ​រថយន្ត​ប្រណីតៗ និង​ដេញតាមសង្គមស៊ីវិល័យ​ដូច​តារា​ល្បី​ដទៃ​ទៀត​ទេ។ ផ្ទុយ​ទៅ​វិញ តារា​ចម្រៀង​​រូប​នេះ​​ផ្ដោត​លើ​ការ​វិនិយោគ​អចលនទ្រព្យ​ដើម្បី​រក​ប្រាក់​ចំណេញ។ បច្ចុប្បន្ននាងមានអចលនទ្រព្យចំនួន ៨កន្លែង នៅក្នុងដៃ ដែលវាមានតម្លៃសរុបរហូតដល់ ៨៤លានដុល្លារអាមេរិក។

ចំណាយលើអ្នកដទៃ

Taylor Swift មានទម្លាប់ចំណាយចម្លែកពីគេបន្តិច ដោយនាង​រីករាយ​នឹង​ការ​ប្រើ​លុយសម្រាប់ជួយ​អ្នក​ដទៃ។ នាងធ្លាប់ប៉ាវសមាជិក ១២៥នាក់ ទៅធ្វើដំណើរនៅប្រទេសអូស្ត្រាលី កាលពីប៉ុន្មានឆ្នាំមុន។

Taylor ក៏​ជា​មហាសេដ្ឋី​ស្រី​ម្នាក់​ដែល​មានទឹក​ចិត្ត​ល្អ ​ដោយ​នាង​តែងតែ​បរិច្ចាគ​ប្រាក់​ដល់​អង្គការ​សប្បុរសធម៌នានា។ នៅថ្ងៃខួបកំណើត ២៤ឆ្នាំ Taylor បានបរិច្ចាគ ១សែនដុល្លារ សម្រាប់វង់តន្រ្តីស៊ីមហ្វូនីនៅស្រុកកំណើតរបស់នាង។ អ្វី​ដែល​គួរ​ឲ្យ​កត់​សម្គាល់​ទៀតនោះនាង​ធ្លាប់ឧបត្ថម្ភ​ថវិកាជួយវិស័យ​អប់រំ​ជា​ច្រើន និង​ផ្ដល់អាហារូបករណ៍ដល់សិស្សទៀតផង។

ចំណាយលើយន្តហោះឯកជន និងធានារ៉ាប់រង

ម្ចាស់បទ Me គឺជាមនុស្សមានចំណូលចិត្តក្នុងការប្រមូលទិញយន្តហោះឯកជន។ នាងមានយន្តហោះឯកជនដល់ទៅ ២គ្រឿង ដែលមានតម្លៃប្រហែល ៥៨លានដុល្លារអាមេរិក។ យន្តហោះនេះមានកៅអីសរុបចំនួន ១២ ដែលវាគ្រប់ល្មមសម្រាប់បុគ្គលិករបស់ Taylor ពេលធ្វើដំណើរទៅប្រគុំតន្ត្រីក្នុងស្រុក។

ក្រៅ​ពី​ប្រើ​លុយ​ជួយ​អ្នក​ដទៃ Taylor បាន​ចំណាយ​ប្រាក់​ជាង ៣៨លាន​ដុល្លារ ដើម្បី​ទិញ​ធានា​រ៉ាប់​រង​ការពារ​ជើង។ តារាស្រីវ័យ ៣៣ឆ្នាំរូបនេះ និយាយថា នាងមានការព្រួយបារម្ភលើការប្រើក្បាច់រាំច្រើនពេកនៅលើឆាកនឹងធ្វើឱ្យជើងរបស់នាងមិនអាចទ្រាំទ្របាន ដូច្នេះនាងត្រូវត្រៀមខ្លួនជានិច្ច។

ទោះបីជាមានទ្រព្យសម្បត្តិច្រើនយ៉ាងណាក៏ដោយ Taylor Swift គឺជាមនុស្សសាមញ្ញណាស់ ព្រោះនាងគ្មានឡានទំនើបៗដើម្បីសម្ញែង ឬប្រើសម្លៀកបំពាក់ម៉ាកល្បីៗនោះទេ។ នាងតែងតែជ្រើសរើសការចំណាយដែលមានសុវត្ថិភាពក្នុងរយៈពេលយូរ ដោយបានពិចារណាយ៉ាងវែងឆ្ងាយ ហើយគិតគូដល់មនុស្សជុំវិញខ្លួនជានិច្ច។ ម្ចាស់បទ You Belong With Me ជាតារាស្រីមានវិធីចំណាយលុយយ៉ាងសមហេតុផល និងមានតម្លៃសម្រាប់គ្រប់គ្នាអាចរៀនសូត្របាន៕

ប្រែសម្រួល៖ សន្យា

ចុចអាន៖ ៩ អាថ៌កំបាំងធ្វើឲ្យ Taylor Swift ជោគជ័យខ្លាំងដល់​បច្ចុប្បន្ន

ចុចអាន៖ នេះជាស្ថានភាពបច្ចុប្បន្នរបស់តួទាំង ៦ ក្នុងរឿង Harry Potter ក្រោយបញ្ចាំងចប់ ២១ឆ្នាំ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

គណៈកម្មាធិការសិទ្ធិមនុស្សថា ស្ថានភាពសិទ្ធិមនុស្សក្នុងពន្ធនាគារគឺល្អប្រសើរ ដោយជនជាប់ឃុំអាចប្រតិបត្តិជំនឿសាសនាបាន

ព័ត៌មានជាតិ២ ម៉ោង មុន

អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំងគ្រឿងញៀន និង​សាលាមធ្យមសិក្សាសុខាភិបាលភូមិភាគស្ទឹងត្រែង រួមគ្នាផ្សព្វផ្សាយ​ពីអត្ថប្រយោជន៍​ App NoDrug

ព័ត៌មានជាតិ២ ម៉ោង មុន

មេសិទ្ធិមនុស្សកម្ពុជា ឆ្លៀតសួរសុខទុក្ខកញ្ញា សេង ធារី កំពុងជាប់ឃុំ និងមើលឃើញថាមានសុខភាពល្អធម្មតា

ចរាចរណ៍៣ ម៉ោង មុន

តុលាការចោទអ្នកបើករថយន្តបង្កគ្រោះថ្នាក់ឲ្យលោក Ruth Ko ស្លាប់ ពីបទ «បើកបរបង្កគ្រោះថ្នាក់ចរាចរណ៍បណ្តាលឲ្យស្លាប់អ្នកដទៃ»

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

​អាមេរិក​មិន​ទាន់​មាន​ផែនការ​បង្កើន​កង​ទ័ព​នៅ កោះ​ Greenland ទេ​​

ព័ត៌មានជាតិ២ ម៉ោង មុន

មេសិទ្ធិមនុស្សកម្ពុជា ឆ្លៀតសួរសុខទុក្ខកញ្ញា សេង ធារី កំពុងជាប់ឃុំ និងមើលឃើញថាមានសុខភាពល្អធម្មតា

ជីវិតកម្សាន្ដ១១ ម៉ោង មុន

ម្ដាយតារារ៉េប RuthKo មិនទទួលយកការសុំទោសដាច់ខាត ចំពោះទង្វើហាងផ្កាមួយកន្លែង ដែលផុសប្រមាថជីវិតកូន

សន្តិសុខសង្គម១៣ ម៉ោង មុន

ភ្លើងឆេះព្រៃរាលដាលដល់ចម្ការស្វាយ ៣៥ហិកតា ខូចខាតដើមស្វាយ ១៥ ០០០ ដើម

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

មហាអំណាចអឺរ៉ុប២ប្រទេស ចេញមុខព្រមានលោក ត្រាំ ក្រោយគំរាមប្រើកម្លាំងយោធា ដណ្តើមយក Greenland 

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

​​កម្លាំង​ពន្លត់​អគ្គីភ័យ​​​កើនដល់​៧៥០០​នាក់​ ខណៈ​​ភ្លើងរាលដាលដល់ Hollywood Hills ដែលគម្រាមលំនៅឋាន​​១០ម៉ឺន​​​ខ្នងទៀត​

Sokha Hotels

ព័ត៌មានពេញនិយម