សន្តិសុខសង្គម
ផ្ទុះកំប៉ុងហ្គាសឆេះផ្ទះ១ខ្នងទាំងស្រុង ក្នុងក្រុងសិរីសោភ័ណ
ផ្ទះ១ខ្នងធ្វើអំឈើប្រកស័ង្កសីឆេះខ្ទេចអស់បណ្តាលមកពីផ្ទុះកំប៉ុងហ្គាស គិតជាទឹកប្រាក់ខ្ទង់ម៉ឺនដុល្លារឯណោះ។
រឿងរាវនេះកើតឡើងនៅវេលាម៉ោង៩យប់ ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២២ ស្ថិតនៅភូមិទឹកថ្លា សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។
លោក ហុឹល រ៉ាយ៉ា អភិបាលក្រុងសិរីសោភ័ណ បានប្រាប់ឲ្យដឹថា ម្ចាស់ផ្ទះដែលភ្លើងឆេះនេះមានឈ្មោះ ទូច ជឿន ភេទប្រុស អាយុ៦០ឆ្នាំ រស់នៅភូមិទឹកថ្លា សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។
បើតាមការអះអាងពីម្ចាស់ផ្ទះបានប្រាប់ឲ្យដឹងថា ផ្ទះគាត់ឆេះនេះបណ្តាលមកពីផ្ទុះកំប៉ុងហ្គាស ធ្វើឲ្យឆាបឆេះយ៉ាងសន្ធោសន្ធៅ ដោយមានកម្លាំងចំរុះទាំង៣ មានកម្លាំងអាវុធហត្ថ ស្នងការនគរបាល និងតំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យ ក្នុងនោះមានរថយន្តរបស់អធិការនគរបាលក្រុង ចំនួន១គ្រឿង និងរថយន្តស្នងការនគរបាលខេត្ត១គ្រឿង ជួយបាញ់ទឹកពន្លត់ភ្លើងយ៉ាងសស្រាក់សស្រាំ ជាង១ម៉ោងទេីបគ្រប់គ្រងស្ថានការណ៍បានទាំងស្រុង។
លោក ហុឹល រ៉ាយ៉ា បានបន្តទៀតថា សម្ភារៈខូចខាតរួមមាន ផ្ទះអស់១ខ្នង ម៉ូតូ១គ្រឿង សម្ភារៈផ្សេងៗ និងថវិកាមួយចំនួនធំ គិតជាទឹកប្រាក់ខ្ទង់ម៉ឺនដុល្លារឯណោះ ។
ពាក្យចាស់លោកថា ស៊ូលិចទូកកណ្តាលទន្លេប្រសើរជាងភ្លើងសផ្ទះ កុំថាឡើយនៅសល់ទ្រព្យសម្បត្តិសូម្បីសត្វរស់នៅក្នុងផ្ទះក៏ស្លាប់ដែរ។
គួរបញ្ជាក់ថា ក្នុងករណីភ្លើងផ្ទះនេះមិនមានមនុស្សស្លាប់ឬរបួស និងឆេះដល់ផ្ទះអ្នកជិតខាងឡើយ៕
អត្ថបទ៖ វ៉ាន់ ណាង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ចរាចរណ៍១ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម២១ ម៉ោង ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៥ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ