វប្បធម៌ ជំនឿ
បារមីអណ្តូងទិព្វមិនចេះរីងស្ងួត នៅតំបន់ប្រាសាទបាគូ កន្លែងដ៏ស័ក្ដិសិទ្ធិសម្រាប់ប្រជាពលរដ្ឋខ្មែរ
បារមីអណ្ដូងទិព្វ ដែលមិនចេះរីងស្ងួត នៅតំបន់ប្រាសាទគូ ជាមរតកដូនតាសម័យដើមជាជំនឿដ៏ស័ក្ដិសិទ្ធិសម្រាប់ប្រជាពលរដ្ឋ រស់នៅភូមិឃុំកំភុន ស្រុកសេសាន ខេត្តស្ទឹងត្រែង បាននាំគ្នាទៅសុំទឹកអណ្តូង ដើម្បីយកមកលប់លាងមុខមាត់ ប្រោះព្រំកូនចៅ ផ្ទះសម្បែងទៅតាមសាសាប្រពៃណីផ្នែកព្រហ្មញ្ញសាសនា ដែលធ្លាប់ធ្វើពីដើមតរៀងមក។
លោក ខាំ មិញធី ប្រជាពលរដ្ឋនៅឃុំកំភុន បានបញ្ជាក់ថា ជារៀងរាល់ឆ្នាំព្រះសង្ឃ រួមទាំងប្រជាពលរដ្ឋរស់នៅក្នុងស្រុកសេសាន តែងតែប្រារព្ធពិធីធ្វើបុណ្យ នៅប្រសាទបាគូ បងប្អូនប្រជាពលរដ្ឋមានជំនឿថា ការសុំទឹកមន្តពីបារមីប្រាសាទបាគូទៅប្រើប្រាស់ តាមទម្លាប់រៀងៗខ្លួន ដែលគិតថា បានផ្តល់នូវសេចក្តីសុខសប្បាយ ដល់កូនចៅមានសុខភាពជានា គោក្របីគ្មានជំងឺឈឺថ្កាត់ ការងារធ្វើស្រែចម្ការទទួលបានភោគផលច្រើន សម្រាប់ទទួលទានមានបាន។ លោកបន្តថា តាមទម្លាប់នេះ អាជ្ញាធរព្រះសង្ឃ និងពុទ្ធបរិស័ទជិតឆ្ងាយបានមកនាំគ្នាប្រតិបត្តិបែបនេះជារៀងរាល់ឆ្នាំ ព្រោះពួកគាត់និយមថា បារមីបានផ្តល់នូវសេចក្តីសុខ ដោយសារប្រជាពលរដ្ឋឈឺគ្រុនបានមកបែរបន់ ហើយបានធូរស្រាលមកវិញ។ ទឹកអណ្ដូងទិព្វបុរាណនេះ យើងដងយកទៅផ្ទះ ស្រោចកូនក្មេងយើងងូតទឹក ងូតអី ដាក់ទៅដល់ផ្ទះ យើងដាក់ក្នុងថូមួយចាក់ទឹកធម្មតា យើងចាក់ចូលទៅទុកហើយចាក់ចូលគ្នា ចាំកូនចៅ ងូតទៅ បាត់ឈឺ។
ព្រះតេជគុណ វី សុភ័ក្រ ចៅអធិការវត្តហាងខូសួនសង្កត់សាគ្គី មានសង្ឃដីការថា ការធ្វើបែបនេះមានន័យថា ប្រជាពលរដ្ឋយើងបានប្រកាន់ភ្ជាប់នូវជំនឿពីដូនតាយើងមក ព្រោះការនាំគ្នាមកប្រារព្ធពិធីបុណ្យស្រង់ប្រសាទបាគូ មានប្រយោជន៍បានរួមគ្នាថែរក្សានូវមរតកដូនតា ដែលបានបន្សល់ទុកពីដើមតរៀងមក។ ព្រះតេជគុណ ចៅអធិការ មានសង្ឃដីការបន្ថែមថា ដើម្បីឲ្យមានភាពរីកចម្រើនដល់ផ្នែកសាសនាផង យើងបន្តសាមគ្គីគ្នាប្រមូលនូវថវិកាតាមសទ្ធាជ្រះថ្លា ដើម្បីសាងសង់ជាសមិទ្ធផលជាទីសក្ការផ្សេងៗនៅតំបន់នេះ ព្រោះសមិទ្ធផលមួយចំនួនយើងបានស្ថាបនាហើយមកដែរ។
លោក ឈឹម សារឿន អតីតប្រធានការិយាល័យធម្មការស្រុក បានគាំទ្រការផ្តួចផ្តើមសាងសង់កន្លែងទីសក្ការនៅទីនេះ ព្រោះនៅពេលសាងសង់ហើយ យើងបានអភិរក្ស និងគ្រប់គ្រងប្រាសាទបាគូនេះបានត្រឹមត្រូវ ហើយបើមានបងប្អូនសប្បុរសជននានា និងផ្សេងទៀតមានសទ្ធាចង់មកកសាងអ្វីនៅក្នុងតំបន់នេះក៏បានទៅតាមសំណូមពរ។
សូមបញ្ជាក់ថា តំបន់នេះមានវត្ថុបុរាណបន្សល់ទុកតាំងពីសម័យដើមមកមែនដូចជា ទីទួលប្រាសាទបាគូ, សំណាកថ្មធំៗ, ទីកន្លែងបួងសួងសុំកូន, បួងសួងសុំឱ្យរកឃើញរបស់របរវិញ, អណ្ដូង ៩ តឹកមិនរីងត្រជាក់ដូចទឹកអម្រឹត, រណ្តៅកំណប់មាសកែវកងជាដើម៕
អត្ថបទ៖ ងិនលីម
-
ចរាចរណ៍៣ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៧ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ
-
ចរាចរណ៍៤ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់